តុលាការកំពូលរបស់សហរដ្ឋអាមេរិច កាលពីថ្ងៃអង្គារកន្លងទៅ បានធ្វើការបើកសាវនាការជាថ្មី ទាក់ទងទៅនឹងបណ្ដឹងប៉ាតង់ របស់ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple ដែលអូសបន្លាយអស់រយះពេលយ៉ាងយូរមកហើយនោះ នឹងបានធ្វើការច្រានចោលនៅការសម្រេចរបស់តុលាការឧទ្ធណ៍ បន្ទាប់ពីតុលារការឧទ្ធរណ៍បានសម្រេចឲ្យក្រុមហ៊ុន Samsung ត្រូវតែបង់ប្រាក់សំណងចំនួន 399 លានដុល្លារ ដល់ដៃគូរប្រជែងរបស់ខ្លួន ពីបទចម្លងការរចនាម៉ូតរូបរាងតាម។
ប៉ុន្តែតុលាការយុត្តិធម៌បានបន្តសម្រេចតាមចំណុចរួម 8-0 ដោយបន្តបញ្ជូនសំនុំរឿងទៅតុលាការអន្តរជាតិ ដើម្បីចាត់ការ នឹងដោះស្រាយជាបន្តទៀត។ ការសម្រេចនេះ បានផ្តល់ឱកាសដល់ក្រុមហ៊ុន Samsung ដើម្បីអាចទទួល បានប្រាក់សំណងមួយចំនួនធំត្រឡប់មកវិញ ដែលបានបង់ទៅឲ្យក្រុមហ៊ុន Apple កាលពីខែធ្នូ បន្ទាប់ពីមានសាលក្រមរបស់តុលាការ កាលពីឆ្នាំ 2012 ថា បានរំលោភលើបា៉តង់លើទូរស័ព្ទ iPhone របស់ Apple។ តុលាការនេះ បានសម្រេចថា ការល្មើសច្បាស់ប៉ាតង់ មិនត្រូវបានធ្វើការបែងចែងប្រាក់ចំណេញពីការលក់ផលិតផលដែលបានលួចចម្លងការរចនាតែរូបរាង ប្រសិនបើមានការលួចចម្លង ត្រឹមតែសមាសភាគមួយចំនួននៃរូបរាង និងមិនមែនចម្លងទាំងអស់។
ការសម្រេចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការប្តឹងផ្តល់គ្នាឥតឈប់ឈររវាងក្រុមហ៊ុន ដែលផលិតស្មាតហ្វូនកំពូលៗទាំងពីរ ចាប់តាំងពីឆ្នាំ 2011 មកម្លេះ ដោយក្រុមហ៊ុន Apple បានដាក់ពាក្យបណ្ដឹងទៅតុលាការថា ក្រុមហ៊ុន Samsung បានលួចយកបច្ចេកវិទ្យា និងរូរាងផ្លាកយីហោទូរស័ព្ទ iPhone k របស់ខ្លួន។ បន្ទាប់ពីនោះ ក្រុមហ៊ុន Samsung ត្រូវបានគេរកឃើញថា ត្រូវកាត់បន្ថយថ្លៃសំណងមកត្រឹមចំនួន 399 លានដុល្លារវិញ ដោយពីដំបូងតុលាការបានសម្រេចឲ្យបង់ចំនួន 548 លានដុល្លារ ដែលបានបង់កាលពីខែធ្នូ បន្ទាប់ពីការប្រកាសសាលក្រមកាលពីឆ្នាំ 2012 ដោយគណះ វនិច្ឆ័យបានរកឃើញថា បានរំលោភលើលើបា៉តង់របស់ Apple និងការលួចចម្លងរូបរាងរបស់ iPhone ផងដែរ។