no-alternative title

ពាក្យចចាមអារ៉ាមថ្មី​: ទូរ​ស័ព្ទ Huawei P9 និង Mate 8 នឹង​ទទួលបាន​ការ​អាប់​ឌែ​ត​ទៅកាន់​ប្រ​ព័​ន្ធ​ប្រតិបត្តិការ Android 7.0 Nougat នៅ​ថ្ងៃស្អែក​នេះ​

​ក្រុមហ៊ុន Huawei បាន​ដំណើរការ​កម្មវិធី Beta សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat នៅលើ​ទូរ​ស័​ព្ទ​ស៊េរី​ថ្មី​ជាច្រើន​របស់ខ្លួន ហើយ​ពេល​នេះវា​ដល់ពេល​ហើយ​ដែល​កម្មវិធី Software ចុងក្រោយ​អាច​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​។ បើ​យោងតាម​ពាក្យ​ចចាមអារ៉ាម​ថ្មី​មួយ​ចេញពី​ប្រទេស​ចិន​បាន​ឱ្យដឹងថា ក្រុមហ៊ុន​នឹង​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 ជា​ផ្លូវការ​សម្រាប់​ស្មា​ត​ហ្វូន P9 និង Mate 8 នៅ​ថ្ងៃស្អែក​នេះ​។​

​លេខ​កូដ​នៃ​កម្មវិធី​សម្រាប់​ធ្វើការ​តម្លើង​នូ​វ​ប្រព័ន្ធ​ប្រតិបត្តិការ Nougat សម្រាប់​ស្មា​ត​ហ្វូន P9 គឺ B352 ខណៈពេលដែល​ស្មា​ត​ហ្វូន Mate 8 នឹង​ទទួលបាន​លេខ​កូដ​នៃ​កម្មវិធី B552 ។ ព័ត៌មាន​ទាំងនេះ​បាន​មកពី​ការ​បែកធ្លាយ​នៃ​ឯកសារ​ជាច្រើន​ចេញពី​ក្រុមហ៊ុន Huawei ប៉ុន្តែ​គេ​មិនទាន់​បាន​សន្និដ្ឋានថា​វា​ពិតជា​មែន ឬ​មិនមែន​នោះទេ​។ ប៉ុន្តែ យើង​នឹង​បានដឹង​ពី​វា​យ៉ាង​ពិតប្រាកដ​នៅ​ថ្ងៃស្អែក​នេះ​។​

huewei

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​វា​ក៏មាន​នូ​វ​ព័ត៌មាន​ជាក់លាក់​មួយ​នៅ​ទី​នោះ​ផងដែរ បើ​ទោះបីជាព័​ត៌មាន​ទាំងអស់​នេះ​គង់​តែ​ប្រែក្លាយ​ទៅ​ជា​ការពិត​ក៏ដោយ​។ ឯកសារ​ជាច្រើន​បាន​និយាយ​អំពី​កាលបរិច្ឆេទ​នៃ​ការ​អាប់​ឌែ​តទៅ​លើ​ប្រ​ព័​ន្ធ​ប្រតិបត្តិការ​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​ចិន ដូច្នេះ​ស្មាត​ហ្វូ​ន​ដែល​បាន​លក់​នៅក្នុង​ប្រទេស​នេះ​នឹង​ទទួលបាន​នូ​វ​ការ​អាប់​ឌែ​ត​ផងដែរ​។ វា​មិនទាន់មាន​ព័ត៌មាន​ប្រាប់​អំ​ពី​ចំ​នួន​នៃ​ពេលវេលា​ដែល​អ្នក​ត្រូវធ្វើ​រង់ចាំ​សម្រាប់​ការ​អាប់​ឌែ​ត​នេះ ប្រសិនបើ​លោក​អ្នក​បាន​ទិញ​នូវ​ស្មា​ត​ហ្វូ​ន P9 និង Mate 9 នៅក្នុង​ប្រទេស​ផ្សេង​នោះ​។ សង្ឃឹមថា​ការ​អាប់​ឌែ​ត​សម្រាប់​ស្មា​ត​ហ្វូ​ន​នេះ​ទៅលើ​ប្រ​ព័​ន្ធ​ប្រតិបត្តិការ​ចុងក្រោយ​នេះ​គឺ​អនុវត្ត​ជា​សកល​ក្នុងពេល​ឆាប់ៗ​នេះ​។ គ​ម្រោង​នៃ​ការ​អាប់​ឌែ​ត​កាលពីមុន​របស់​ក្រុមហ៊ុន Huawei ធ្លាប់បាន​ប្រកាសថា ស្មា​ត​ហ្វូន P9 និង Mate 8 នឹង​ទទួលបាន​ការ​អាប់​ឌែ​ត​ទៅកាន់​ប្រ​ព័​ន្ធ​ប្រតិបត្តិការ Nougat នៅក្នុង​ត្រីមាស​ទី​មួយ​នៅ​ឆ្នាំ 2017 ។ ដូច​នេះ​ប្រសិនបើ​រឿងនេះ​ជា​រឿង​ពិតមែន​នោះ វា​នឹង​ក្លាយជា​ដ៏​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នកប្រើប្រាស់​។​

​ការកសាង​នូ​វ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 របស់​ក្រុមហ៊ុន Huawei ក៏​បាន​ដំណើរការ​ផងដែរ​ជាមួយនឹង EMUI ចុងក្រោយ​គេ​បំផុត​។ សម្រាប់​ជំនាន់ 5.0 នេះ​លោក​អ្នក​នឹងឃើញ​មាន​អ្វី​នៅលើ​កំ​ពូ​ល​នៃ​ប្រ​ព័​ន្ធ​ប្រតិបត្តិការ Nougat ហើយ​វា​កាន់តែ​មាន​ភាពងាយស្រួល សុវត្ថិភាព និង​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​អ្នកប្រើប្រាស់​នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​។ សម្រាប់​ការ​ដំណើការ​កម្មវិធី​ចាប់ផ្តើម​អ្វីមួយ​ដោយ​គ្រាន់តែ​គូរវាស​នៅលើ​អេក្រង់​នោះ (​តាម​រយៈ​ការ​កំណត់​នៅក្នុង Setting) ក្រុមហ៊ុន Huawei ប្រាប់ថា អ្នកប្រើប្រាស់​អាច​ឈានទៅ​ដល់​ការ​ប្រើប្រាស់ 90% នៃ​មុខងារ​ស្នូល​របស់​វា​បាន​ដោយ​គ្រាន់​ចុច​ពីរ​ទៅ​បី Clicks ប៉ុណ្ណោះ​។​

ប្រភពពី gsmarena.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន