បើយោងតាមរបាយការណ៍ថ្មីមួយចុងក្រោយបំផុតឱ្យដឹងថា ស្មាតហ្វូនត្រកូល Galaxy S របស់ក្រុមហ៊ុន Samsung ដែលនឹងបង្ហាញខ្លួននាពេលខាងមុខ Galaxy S8 នឹងមិនមានរន្ធសម្រាប់ដោតកាស 3.5mm jack នោះទេ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ USB Type-C មកជំនួសវិញដែលមានន័យថា លោកអ្នកនឹងត្រូវការប្រើប្រើប្រាស់នូវខ្សែ USB-C ភ្ជាប់ទៅកាន់ខ្សែកាស 3.5mm Audio Adapter ដើម្បីអាចធ្វើឱ្យទូរស័ព្ទនេះអាចដំណើរការបានជាមួយកាសស្តាប់បាន។
ប្រសិនបើអ្នកនៅចងចាំ វាសនាដ៏អាក្រក់របស់ Samsung Galaxy Note7 គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះដែលភ្ជាប់មកជាមួយនឹងរន្ធផត USB Type-C ។ របាយការណ៍នេះបាននិយាយបន្ថែមទៀតថា ការមិនប្រើប្រាស់នូវរន្ធសម្រាប់ដោតកាស 3.5mm Jack មិនត្រឹមតែជួយរក្សាទូរស័ព្ទ Galaxy S8 មានរូបរាងស្តើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យស្មាតហ្វូននេះអាចខ្ចប់ថាមពលថ្មកាន់តែធំថែមទៀត។
ក្នុងករណីដែលអ្នកខកខានមិនបានដឹងព័ត៌មានមួយចំនួននោះ ទូរស័ព្ទនេះបានលេចធ្លាយនូវលក្ខណៈសម្បត្តិ និងពាក្យចចាមអារ៉ាមជាច្រើនរហូតមកដល់បច្ចុប្បន្ននេះនេះ ហើយពាក្យចចាមអារ៉ាមចុងក្រោយបំផុតបានបង្ហាញថាទូរស័ព្ទនេះនឹងមកជាមួយប្រព័ន្ធសំឡេងស្តេរីអ៉ូរបស់ក្រុមហ៊ុន Harman ៕
ប្រភពពី gsmarena.com