ប្រសិនបើយើងក្រឡេកទៅមើលពីពាក្យចរចាមអារាមមួយចំនួនអំពីទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី សម្រាប់ឆ្នាំ 2017 របស់ Apple គឺដូចជាការលេងហ្គេម “ចូលមួយ ចេញមួយ” អញ្ចឹង។ ហើយពេលនេះក៏ដូចគ្នា វាក៏អាចជាពាក្យចរចាមអារាមថ្មីមួយក្នុងចំណោមពាក្យចរចាមអារាមដ៏ទៃទៀតដែរ ដោយសារតែវាមានបង្ហាញឲ្យឃើញថា មានលក្ខណះផ្ទុយពីអ្វីដែលយងទាំងអស់គ្នាបានលឺជាច្រើនកន្លងមក អំពីអ្វីដែលក្រុមហ៊ុន Apple កំពុងតែធ្វើការរៀបចំធ្វើនូវខួបលើកទី 10 ឆ្នាំ សម្រាប់ទូរស័ព្ទ iPhone ទាំងអស់។
ដូច្នេះប្រសិនបើរបាយការណ៍ថ្មីនេះត្រូវបានគេជឿជាក់បាន នោះវានឹងគ្មានវត្តមានររបស់ iPhone 8 , គ្មានការប្រើប្រាស់កញ្ចក់អេក្រង់កោង Curved OLED, គ្មានការប្រើប្រាស់កញ្ចក់ផ្នែកសំបកខាងក្រោយ គ្មានការផលិតស្មាតហ្វូនអេគ្រង់ធំជាថ្មី និងគ្មានការបំពាក់នូវមុខងារសាកថ្មឥតខ្សែ នោះឡើយ តែវាត្រូវបានជំនួសវិញ នូវអ្វីដែលយើងទាំងអស់គ្នានឹងបានឃើញនោះគឹ iPhone 7s និង iPhone 7S Plus ។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងបង្ហាញខ្លួនជាមួយនឹងការរចនាម៉ូតយ៉ាងពិសេស ដូចដែលអ្វីដែលយើងបានរំពឹងទុកថា រូបរាងរបស់វាស្ទើតែដូចទៅអ្វីដែលយើងបានឃើញនៅលើ iPhone 7 និង iPhone 7 Plus ។ ចំណែកនៅខាងក្នុង ទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មីនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួន A11 Chipset ដែលអាចមានសមត្ថភាពក្នុងការបានល្អជាង A10 ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Apple បានបន្ថែមឲ្យដឹងផងដែរថា ក្រុមហ៊ុននឹងបន្ថែមនូវជម្រើសពណ៌ថ្មី សម្រាប់ 7s Series ដោយបន្ថែមនូវពណ៌ក្រហមមួយជម្រើសថែមទៀតផងដែរ។
ព័ត៍មាននេះត្រូវបានគេឲ្យដឹងថា ទទួលបានពីក្រុមអ្នកផ្គត់ផ្គង់មួយចំនួនសុំមិនបញ្ចេញឈ្មោះនៅលើកោះតែវ៉ាន និងប្រទេសជប៉ុន។ កំឡុងពេលនេះដែរ យើងឃើញថាមានភាពខុសគ្នាស្រឡះពីអ្វីដែលយើងធ្លាប់បានលឺពីមុនមក ដូច្នេះ ដើម្បីដឹងឲ្យច្បាស់យ៉ាងណានោះ យើងមានតែរង់ចាំបន្តតាមដានទាំងអស់គ្នាជាបន្តទៀត។