no-alternative title

ពាក្យ​ចចាមអារ៉ាម​ថ្មី​របស់ Samsung Galaxy S8 ពាក់​ព័ន្ធ​ទៅ​នឹង​ប៊ូ​តុង Home នឹង​គែម​ព័ទ្ធ​អេក្រង់​កាន់តែ​តូច​

​បើ​យោងតាម​របាយការណ៍​មួយ​របស់ Bloomberg ទូរ​ស័ព្ទ Galaxy S8 របស់​ក្រុមហ៊ុន Samsung ប្រហែលជា​លែងមាន​ប៊ូ​តុង Home ទៀត​នោះទេ​ ។ ពាក្យ​ចចាមអារ៉ាម​ថ្មី​នេះ​បញ្ជាក់ថា ការ​រចនា​រូបរាង​ថ្មី​នៃ​អេក្រង់​គឺ​គ្របដណ្តប់​នៅ​ផ្នែក​ខាងមុខ​ទាំង​អស់នៃ​គែម​របស់​ទូរ​ស័​ព្ទនេះ​។​

​នាពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Samsung បាន​ប្រើប្រាស់​នូ​វ​អេក្រង់ OLED ដែល​ព​ង្រី​កនៅ​ជុំ​វិ​ញ​គែម​ទាំង​អស់នៃ​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​វា​នៅតែ​មាន​គែម​ព័ទ្ធ​អេក្រង់​ដដែល​នៅ​ផ្នែក​ខាងក្រោម និង​ផ្នែក​ខាងលើ​នៃ​ទូរ​ស័​ព្ទ​ស្មាត​ហ្វូ​ន​នេះ​សម្រាប់​ការ​ប្រើប្រាស់​ទៅលើ​ប្រ​ព័​ន្ធ​កាមេរ៉ា ប្រព័ន្ធ​បំ​ពង​សំ​ឡេង និង​ប៊ូ​តុង Home នេះ​។​

samsung

រូបភាពពាណិជ្ជកម្ម
no-alternative title

​ប្រភពដ​ដែល​បង្ហើប​ឱ្យដឹង​ទៀ​ត​ថា ការដកចេញ​នូ​វ​ប៊ូ​តុង Home នៅលើ​ទូរ​ស័ព្ទ Galaxy S8 គឺ​ដើម្បី​រក្សា​ទំហំ​ស្មាត​ហ្វូ​ន​ឱ្យមាន​រូបរាង​តូច​ដដែល ខណៈពេលដែល​ព​ង្រី​ក​ទំហំ​អេក្រង់​កាន់តែ​ធំ​ជាង​មុន​។​

​រន្ធ​ដោត​កាស​

​បើ​យោងតាម​ពាក្យ​ចចាមអារ៉ាម​ចុងក្រោយ​នេះ​បញ្ជាក់ថា ស្របតាម​ការ​វិវត្តិ​របស់​ក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung ប្រហែលជា​ដកចេញ​នូ​វ​រន្ធ​ដោត​កាស​នៅលើ​ទូរ​ស័ព្ទ Galaxy S8 ហើយ​ក្រុមហ៊ុន​នេះ​ប្រហែលជា​វិវ​ត្តិ​ខ្លួន​ក្នុង​ការភ្ជាប់​កាស​តាម​រយៈ USB-C Headphone Connector ។​

​តើ​ទូរ​ស័ព្ទ Galaxy S8 អាច​ព​ន្យា​រពេល​ទេ​?​

​បន្ទាប់ពី​ការ​ប្រមូល​មក​វិញ​នូវ​ទូរ​ស័​ព្ទ Samsung Galaxy បន្ទាប់ពី​ទូរ​ស័ព្ទ​នេះមាន​បញ្ហា​ថ្ម​បណ្តាល​ឱ្យ​ផ្ទុះ ក្រុមហ៊ុន​នេះ​ក៏​បានទទួល​យក​នូ​វ​ការធ្វើ​តេស្ត​ដ៏​តឹងរឹង​ឡើង​វិ​ញ​ដើម្បី​ជៀ​សវាង​ស្ថានភាព​មហន្តរាយ​ដូច​លើក​មុន​។ ទោះបីជា​ក្រុមហ៊ុន​នេះ​មាន​គោល​បំ​ណង​ក្នុង​ការ​ប្រកាស​នូ​វ​ទូរ​ស័​ព្ទ Galaxy S8 នៅក្នុង​ខែមីនា​ក្តី ស្មា​ត​ហ្វូននេះ​អាច​នឹង​ត្រូវ​ព​ន្យា​រ​ពេល​រហូតដល់​ខែ​មេសា នេះ​បើតាម​ប្រភព​ជាច្រើន​ដែល​បាន​ប្រាប់​ដល់​ទីភ្នាក់ងារ Bloomberg ។​

​ក្រុមហ៊ុន Samsung បាន​រង​គ្រោះ​នូវ​ការ​លក់​ធ្លាក់​ចុះ​ដ៏​អាក្រក់​បំ​ផុត​របស់​ខ្លួន​បន្ទាប់ពី​មាន​មាន​បញ្ហា​ជាមួយនឹង​ទូរ​ស័​ព្ទ Galaxy Note 7 នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​ក្រុមហ៊ុន​ស្រាវជ្រាវ Gartner នៅក្នុង​ខែ​វិច្ឆិកា​។ ការ​លក់​របស់​ក្រុមហ៊ុន Samsung បាន​ធ្លាក់​ចុះ​ខ្លាំង​នៅក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ 2016 រហូតដល់​ទៅ 14,2 ភាគ​រយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​ដែល​មិន​ធ្លាប់មាន​ពីមុន​មក​ទេ​។​

​ទ​ន្ទឹ​ម​គ្នា​នេះ​ផងដែរ ប្រព័ន្ធ​ប្រតិបត្តិការ iOS បាន​សម្រេច​នូ​វ​អត្រា​កើនឡើង​ខ្លាំង​បំផុត​នៅ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ នេះ​បើ​តាមតួ​រលេខ​ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន Kantar Worldpanel​។ ប្រព័ន្ធ​ប្រតិបត្តិការ iOS បាន​កើនឡើង 7 ភាគ​រយ​ពី​ឆ្នាំមុន​ពី 33,5 ភាគ​រយ​ទៅ 40,5 ភាគ​រយ​នៅក្នុង​ការ​លក់​ទូរ​ស័​ព្ទ​នៅ​សហរដ្ឋអាមេរិក​។​

​ភាព​ជោគ​ជ័យ​របស់​ក្រុមហ៊ុន Apple ប្រហែលជា​ជំរុញ​ដោយ​បញ្ហា​របស់​ទូរ​ស័​ព្ទ Galaxy Note 7 ដែល​ប្រកាស​ធ្វើការ​ប្រមូល​យកមក​វិញ​ទាំងអស់ ហើយ​អ្នកប្រើប្រាស់​មួយ​ចំនួន​យល់ឃើញថា​ការ​ដកចេញ​នូ​វ​រន្ធ​ដោត​កាស​នៅលើ​ទូរ​ស័​ព្ទ iPhone 7 ក៏​មិនមែន​ជា​បញ្ហា​ដែរ​៕​

​ប្រភពពី ibtimes.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន