no-alternative title

ទូរ​ស័ព្ទ Samsung Galaxy S8 មាន​ពាក្យ​ចចាមអារ៉ាម​ថា​បោះបង់ចោល​នូ​វ​ប៊ូ​តុង Home និង​គែម​ព័ទ្ធ​ជុំវិញ​អេក្រង់​

ក្រុមហ៊ុន Samsung បាន​បំពាក់​នូវ​ប៊ូ​តុង Home នៅលើ​រូបរាង​របស់​ទូរ​ស័​ព្ទ​ស្មាត​ហ្វូ​ន​នេះ​ជា​យូរ​មកហើយ ប៉ុន្តែ​របាយការណ៍​ថ្មី​ជាច្រើន​បាន​បញ្ជាក់ថា នៅ​ទីបញ្ចប់​ក្រុមហ៊ុន​នឹង​ធ្វើ​ការដកចេញ​នូ​វ​ប៊ូ​តុង Home ចេញពី​ទូរ​ស័​ព្ទ​ថ្មី Galaxy S8 ។ បន្ថែម​ពី​នេះ​ទៀត ទូរ​ស័ព្ទនោះ​នឹង​ភ្ជាប់​អេក្រង់​គ្របដណ្តប់​នៅលើ​ផ្នែក​ខាងមុខ​ទាំងស្រុង​ដោយ​គ្មាន​ប៊ូ​តុង Home និង​គែម​ព័ទ្ធ​ជុំវិញ​អេក្រង់​នោះ​ទេ​។​
​សម្រាប់​ប៊ូ​តុង​បញ្ជា​ស្ថិតនៅ​ផ្នែក​ខាងក្រោម​គឺជា​ប្រភេទ​និម្មិ​ត ហើយ​ប្រហែលជា​ប្រើប្រាស់​នូ​វ​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ ultrasonic របស់​ក្រុមហ៊ុន Qualcomm ដែល​ដាក់​នៅក្រោម​កញ្ចក់​អេក្រង់​តែម្តង (​ក្រុមហ៊ុន Xiaomi បាន​ប្រើ​បច្ចេកវិទ្យា​នេះ​នៅលើ​ទូរស័​ព្ទ Mi 5S និង Mi MIX) ។​
samsung
​អេក្រង់​របស់​ទូរ​ស័ព្ទនេះ​នឹង​នៅតែ​ជា​ប្រភេទ Super AMOLED ដដែល ប៉ុន្តែ​វា​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ធ្វើការ​កំណែទម្រង់ PenTile ទៅ​ជា​ប្រភេទ RGB Matrix វិញ​។ យើង​គួរតែ​អាច​មើលឃើញ​នូ​វ​អេក្រង់​កោង​ដដែល​សម្រាប់​ជំនាន់​នេះ​នៅក្នុង​ទំ​ហំ​អេក្រង់ 5.1 អ៊ីង និង 5.5 អ៊ីង​(​ហើយ​ប្រហែលជា​អេក្រង់​អាច​ធំ​ជាង​នេះ​?) ។​
​ប្រភពព័ត៌មាន​នេះ​អះ​អាង​ថា ក្រុមហ៊ុន Samsung មាន​បំណង​ក្នុងការ​ប្រកាស​នូ​វ​ទូរ​ស័​ព្ទ Galaxy S8 នៅក្នុង​ខែមីនា ប៉ុន្តែ​បើ​ពិ​និត្យ​តាម​ការ​ធ្វើតេស្ត​ដូច​អ្វី​បាន​គ្រោងទុក នោះ​ការ​ប្រកាសអាច​នឹង​បង្ហាញ​នៅក្នុង​ខែ​មេសា​។ អ្នកវិភាគ​ម្នាក់​នៅ​ក្រុមហ៊ុន HMC Investment Securities បានចង្អុលបង្ហាញ​ថា “​សុវត្ថិភាព​នៃ​ទូរ​ស័ព្ទនេះ​គឺ​ពិតជា​សំ​ខាន់​ជាង​ការច្នៃប្រឌិត​ទៅលើ​ផ្នែក​រឹង​ទៀ​ត​”​។​
​តាម​របាយការណ៍​នេះ កាមេរ៉ា​ភ្លោះ​ប្រហែលជា​ត្រូវ​បោះ​បង់​ចោល​។ ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន Samsung អាច​ផ្តោតលើ​ការធ្វើឱ្យ​ទៅលើ​ផ្នែក Software ជាមួយនឹង​ការបង្កើត​នូ​វ​ប្រព័ន្ធ​ជំ​នួ​យ​ការ​ឆ្លាត​វៃ​ដែល​បង្កើតឡើង​ដោយ Labs Viv (​ស្ថាបនិក​ដែល​ផលិត​នូ​វ​កម្មវិធី Siri) ។​
​ជាក់ស្តែង វា​នៅ​មិនទាន់​មាន​ការបញ្ជាក់​ណា​មួយ​ដោយ​ក្រុមហ៊ុន Samsung នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​កំពុងប្រ​ឈម​មុខ​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​។ ពាក្យ​ចចាមអារ៉ាម​បាន​បញ្ជាក់ថា​ក្រុមហ៊ុន Apple ចង់​ផ្លាស់ប្ដូរ​ទៅ​ជា​អេក្រង់ OLED វិញ​។ ក្រុមហ៊ុន Xiaomi បាន​ចាប់ផ្តើម​ប្រកាស​បង្ហាញ​នូ​វ​ទូរ​ស័ព្ទ Mi MIX ដែល​មាន​គែម​ព័ទ្ធ​ជុំវិញ​អេក្រង់​កាន់តែ​ស្តើង​នៅលើ​ទីផ្សារ​រួចមកហើយ​ផងដែរ​៕​
ប្រភពពី gsmarena.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន