ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយរបស់ចិនបានប្រឡូកចូលក្នុងទីផ្សារកុំព្យូទ័រយូរសដៃមួយបន្ថែមទៀតក្នុងឆ្នាំ 2016 នេះ។ ហើយកាលពាក់កណ្តាលឆ្នាំពោលគឺក្នុងខែកក្តដាក្រុមហ៊ុនមួយនេះបានប្រលែងចេញកុំព្យូទ័រស៊េរីថ្មីដំបូងរបស់ខ្លួនម៉ូដែល Mi Notebook Air ដែលមានការរចនារូបរាងស្រដៀងនឹងកុំព្យូទរ័ Macbook Pro របស់ Apple ដែរ រហូតដល់អ្នកប្រើប្រាស់ហៅថា “Apple Macbook Pro” របស់ចិនទៀតផង។ ស្ទើរតែជិតពាក់កណ្តាឆ្នាំក្រោយក្រុមហ៊ុនចិនមួយនេះបានត្រៀមខ្លួនដើម្បីប្រកាសចេញកំនែប្រែថ្មីមួយស៊េរីបន្ថែមទៀត។ ដែលតាមព័ត៌មានច្បាស់ផ្លូវការណ៍មួយបានឲ្យដឹងថា “Xiaomi បានកំនត់កាលបរិច្ឆេទក្នុងការប្រារព្ធព្រឹតិ្តការណ៍មួយនៅថ្ងៃសុក្រ ទី 23 ខែធ្នូនេះដើម្បីប្រកាសចេញកុំព្យូទ័រ Mi Notebook Air ជំនាន់ថ្មីរបស់ខ្លួន”។
យើងមិនទាន់ដឹងច្បាស់ទេថាកុំព្យូទ័រជំនាន់ថ្មីមួយនេះត្រូវបានខាងក្រុមហ៊ុនរចនាបន្ថែមនៅចំនុចអ្វីខ្លះឲ្យខុសពីជំនាន់មុននោះទេ តែគេគ្រាន់តែដឹងថាជំនាន់ថ្មីនេះនឹងបន្ថែមនូវបច្ចេកវិទ្យា 4G LTE បន្ថែមពីលើបច្ចេកវិទ្យា Wi-Fi ដែលធ្វើឲ្យការប្រើកាន់តែទំនើប និងដើរទាន់សម័យកាលឧបករណ៍បច្ចេកវិទ្យា 4G LTE នាពេលបច្ចុប្បន្ន។ ហើយអ្វីក្រៅពីនេះយើងនឹងបានដឹងច្បាស់នៅប្រមាណ 2 ថ្ងៃខាងមុខទៀតនេះ ចឹងចាំតាមដានទាំងអស់គ្នាថាតើវាមានអ្វីពិសេសខ្លះដែរទៅសម្រាប់ Mi Notebook Air ជំនាន់ថ្មីនេះ៕