no-alternative title

យន្តហោះ​ Drone​ ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​តរបស់​ក្រុមហ៊ុន​ Facebook​ ធ្លាក់​ចុះបុកដី​ដោយសារ​តែ​មាន​ខ្យល់​ខ្លាំង​ពេក​

​ក្រុមហ៊ុន​ Facebook​ បាន​ចាប់ផ្តើម​នូវ​ការ​ហោះហើរ​សាកល្បង​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដំណើរការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​សម្រាប់​ផ្គង់​ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ដែល​មានឈ្មោះ​ថា​ Aquila​ នៅ​ក្នុង​ខែកក្កដា​ ប៉ុន្តែ​ការ​ហោះហើរ​សាកល្បង​នេះ​មិន​ដំណើរការ​រលូន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​។​ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​បាន​ធ្វើការ​ហោះហើរ​នៅ​ក្នុង​រយៈពេល​ 96​ នាទី​នៅ​ក្នុង​តំបន់​ Yuma​ នៃ​ទីក្រុង​ Arizona​ ប៉ុន្តែ​ទីបំផុត​វា​បាន​ធ្លាក់​បុកដី​ដោយសារ​តែ​មាន​បញ្ហា​នៅ​ត្រង់​ស្លាប​ស្តាំ​របស់​វា​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​របាយការណ៍​មួយ​នៅ​ថ្ងៃនេះ​ពី​ National​ Transportation​ Safety​ Board​ ។​ NTSB​ បាន​ប្រកាស​នៅ​ខែវិច្ឆិកា​ថា​ ខ្លួន​នឹង​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​នូវ​បញ្ហា​នេះ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​របៀប​ចុះ​ចត​របស់​យន្តហោះ​ Aquila​ គឺ​ប្រើប្រាស់​នូវ​ “Autoland”​ ដែល​មាន​ន័យ​ថា​ យន្តហោះ​ប្រើប្រាស់​នូវ​សែន​ស័​រដែ​លអាច​ដឹង​អំពី​ល្បឿន​នៃ​កម្លាំង​ខ្យល់​ ហើយនឹង​សីតុណ្ហភាព​ផង​ដែរ​ ហើយ​វា​មាន​លទ្ធភាព​ក្នុង​ការ​ចុះ​ចត​បាន​យ៉ាង​រលូន​ថែម​ទៀត​។​ នៅ​ក្នុងអំឡុងពេល​នៃ​ការ​ហោះហើរ​សាកល្បង​ជា​លើក​តំបូង​នេះ​ អ្នកបញ្ជា​រំពឹង​ថា​ល្បឿន​នៃ​ខ្យល់​គឺ​ត្រឹមតែ​ 7​ តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​ដែល​យន្តហោះ​ Aquila​ បាន​ហោះ​ចុះ​មក​ដី​វិញ​ ស្រាប់តែ​កម្លាំង​ល្បឿន​នៃ​ខ្យល់​ដល់​ទៅ​ 18​ ដែល​បង្កើន​នូវ​ល្បឿន​របស់​ខ្យល់​នេះ​កើនឡើង​លើស​ពី​ 25​ ម៉ា​យ៍​ក្នុង​មួយ​ម៉ោង​ ហើយ​ធ្វើ​ឱ្យ​មាន​បញ្ហា​នៅ​ត្រង់​ស្លាប​ខាងស្តាំ​របស់​យន្តហោះ​ Drone​ ។​ យន្តហោះ​នេះ​បាន​ហោះ​នៅ​ក្នុង​រយៈកំពស់​ក្រោម​ 20​ ហ្វី​ត​ពីលើ​ដី​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​ល្បឿន​ 30​ ម៉ា​យ៍​ក្នុង​មួយ​ម៉ោង​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ Facebook​ នៅ​ក្នុង​ការ​បង្ហោះ​នៅ​ក្នុង​ប្លុក​មួយ​។​

 

​ក្រុមហ៊ុន​ Facebook​ បាន​និយាយ​ថា​ “​ការ​ប្រើប្រាស់​នូវ​ Autopilot​ មិន​អាច​ធ្វើការ​តាមដាន​នូវ​ល្បឿន​នៃ​ខ្យល់​ និង​ការ​ហោះហើរ​នៃ​ផ្លូវ​ធ្វើ​ដំណើរ​នៅ​ក្នុង​ពេល​ជាមួយ​គ្នា​ ហើយនឹង​ផ្តល់​នូវ​អាទិភាព​ក្នុង​ការ​តាមដាន​នូវ​ផ្លូវ​ធ្វើ​ដំណើរ​ដោយ​មិន​កំណត់​នូវ​ល្បឿន​នៃ​ខ្យល់​នោះ​ទេ​។​”​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ក្រុមហ៊ុន​ Facebook​ បាន​បំណង​ក្នុង​ការ​បង្កើន​នូវ​ការ​រចនា​រូបរាង​របស់​ Aquila​ កាន់តែ​រឹង​មាំ​ និង​កម្មវិធី​ Software​ កាន់តែ​មាន​ប្រសិទ្ធិ​ភាព​។​ ជាមួយ​ វា​នឹង​ធ្វើការ​បន្ថែម​នូវ​ហ្វ្រាំង​ខ្យល់​ដែល​អនុញ្ញាត​ឱ្យ​ Autopilot​  អាច​ធ្វើ​ដំណើរ​នៅ​ក្នុង​ល្បឿន​លឿន​ជាង​មុន​។​ ទី​ពីរ​ Autopilot​ នឹង​ត្រូវ​បាន​បញ្ជា​ឱ្យធ្វើ​ការ​ផ្តល់​អាទិភាព​ដើម្បី​រក្សា​នូវ​សុវត្ថិភាព​នៅ​ពេល​ប៉ះ​ជាមួយនឹង​ល្បឿន​ខ្យល់​ដែល​នៅ​រយៈកម្ពស់​ផុត​ពី​ការ​តាមដាន​។​

 

​ក្រុមហ៊ុន​ Facebook​ បាន​និយាយ​ថា​ “​វា​អាច​មានការ​ចុះ​ចត​បាន​ត្រឹមត្រូវ​ ឬ​អាច​នៅ​ជិត​កន្លែង​នេះ​ប្រសិនបើ​យន្តហោះ​នេះ​ ហោះ​នៅ​ឆ្ងាយ​ពេក​ខុស​ពី​គន្លង​ផ្លូវ​នៃ​ការ​ធ្វើ​ដំណើរ​។​”​ ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​តែ​ធ្វើការ​នៅ​លើ​យន្តហោះ​ Drone​ ជំនាន់​ទី​ 2​ របស់​ Aquila​ ។​ ទីបំផុត​ ក្រុមហ៊ុន​នេះ​សង្ឃឹមថា​អាច​ធ្វើការ​បង្ហោះ​នូវ​យន្តហោះ​ Aquila​ នេះ​នៅ​ក្នុង​តំបន់​ដែល​គ្មាន​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ​ទូ​ទាំង​ពិភពលោក​នេះ​ ហើយ​វា​ក៏​ជា​ជំហាន​ថ្មី​មួយទៀត​សម្រាប់​ទីផ្សារ​ថ្មី​នៃ​ប្រព័ន្ធ​ World​ Wide​ Web​ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន