no-alternative title

មានការ​ប្រៀបធៀប​ Galaxy​ S8​ ជាមួយនឹង​ Galaxy​ S7 បើទោះបីជាស្មាតហ្វូនថ្មីនេះ មិនទាន់ចេញជាផ្លូវការក៍ដោយ

​ក្រុមហ៊ុន​ Samsung​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ទូរស័ព្ទ​ Galaxy​ S8​ នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ MWC​ នៅ​ឆ្នាំ​ក្រោយ​នេះ​។​ ទូរស័ព្ទ​បន្តវេន​របស់​ Galaxy​ S7​ នេះ ​កំពុង​តែ​បង្កើត​នូវ​ការ​ភ្ញាក់ផ្អើល​មួយ​មុន​ពេល​ដែល​វា​ចាប់ផ្តើម​បង្ហាញខ្លួន​ជា​ផ្លូវការ​ទៀត​។​ ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​និយាយ​អំពី​លក្ខណៈ​ពិសេស​នៃ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​បង្ហាញ​ថា​ កាមេរ៉ា​ខាង​មុខរប​ស់វា​នឹង​ភ្ជាប់​ជាមួយ​មុខងារ​ autofocus​ អេ​ក្រង់​ប៉ះ​សង្កត់​បាន​ (Pressure​ Sensitive)​ បន្ទះ​ឈី​ប​ទំហំ​ 10​ nm​ និង​ការ​ប្រើប្រាស់​នូវ​រន្ធ​ USB-C​ សម្រាប់​ដោត​កាស​ស្តាប់​ផង​ដែរ​។​ ក្រៅពី​លក្ខណៈសម្បត្តិ​ទាំង​អស់នេះ​ វា​នៅ​មានការ​ចង្អុលបង្ហាញ​អំពី​ការ​កែ​លម្អ​កាន់តែ​ធំ​អស្ចារ្យ​ជាង​មុន​បើ​ប្រៀបធៀប​ជាមួយនឹង​ទូរស័ព្ទ​ដែល​ក្រុមហ៊ុន​មាននៅ​ក្នុង​ពេល​បច្ចុប្បន្ន​។​ សូម​មើល​ពី​របៀប​ដែល​ពួក​គេ​ធ្វើការ​ប្រៀបធៀប​

​ប្រព័ន្ធ​ដំណើរការ​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ទូរស័ព្ទ​ Galaxy​ S8​ ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ដំណើរការ​ជាមួយនឹង​បច្ចេកវិទ្យា​នៃ​បន្ទះ​ឈី​ប​ 10nm​។​ ក្រុមហ៊ុន​ Samsung​ អាច​នឹង​អនុវត្ត​តាម​បែប​ប្រពៃណី​នៃ​ការ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​របស់​ Qualcomm​ និង​ Exynos​ ដដែល​។​ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដំណើរការ​ទូរស័ព្ទ​ Samsung​ Galaxy​ S8​ ជាមួយ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 835​ និង​បន្ទះ​ឈី​ប​ Exynos​ 8895​ processor​ ដោយ​ដំណើរការ​ជាមួយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ 10nm​ ។​

​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​បច្ចេកវិទ្យា​បន្ទះ​ឈី​ប​ទំហំ​ 14nm​ នៅ​លើ​ទូរស័ព្ទ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​ បច្ចេកវិទ្យា​នៃ​បន្ទះ​ឈី​ប​ 10nm​ នឹង​ធ្វើ​ឱ្យ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ដំណើរការ​លឿន​ជាង​មុន​ 30​ ភាគរយ​។​

​អេ​ក្រង់​

​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ក៏​ធ្លាប់​បាន​និយាយ​អំពី​អេ​ក្រង់​របស់​ទូរស័ព្ទ​ Samsung​ Galaxy​ S7​ ផង​ដែរ​។​ នៅ​ក្នុង​ខែកញ្ញា​នេះ​ ក្រុមហ៊ុន​ Samsung​ បាន​រាយការណ៍​ថា​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​មួយ​សម្រាប់​អេ​ក្រង់​ប្រភេទ​ "Superhydrophobic"​ ដែល​នឹង​មក​ជាមួយ​ថ្នាំ​កូត​ដែល​នឹង​ធ្វើ​ឱ្យ​ស្នាម​ប្រឡាក់​បង្ហាញ​យ៉ាង​ច្បាស់​ និង​ស្នាម​ម្រាមដៃ​ Fingerprint​ ផង​ដែរ​។​

​ពាក្យ​ច​ចាម​រ៉ា​ផ្សេង​ទៀត​អំពី​អេ​ក្រង់​រួម​មាន​:

​អេ​ក្រង់​ដែល​ធ្វើការ​សង្កត់​ (Pressure​ Sensitive)​ ស្រ​ដៀង​គ្នា​ទៅ​នឹង​បច្ចេកវិទ្យា​ 3D​  Touch​ នៅ​លើ​ទូរស័ព្ទ​ iPhone​ 7​ អេ​ក្រង់​កម្រិត​ 2K​ មួយ​ស៊េរី​ ម៉ូ​ដែល​មាន​អេ​ក្រង់​ធំ​ជាង​មុន​ ស្រប​ជាមួយនឹង​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់នេះ​ ទូរស័ព្ទ​ Galaxy​ S8​ អាច​នឹង​បំពាក់​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​នៃ​បច្ចេកវិទ្យា​អេ​ក្រង់​របស់​វា​។​

​បច្ចេកវិទ្យា​កាមេរ៉ា​

​ក្រុមហ៊ុន​ Samsung​ ត្រូវការ​មុខងារ​ USP​ សម្រាប់​ទូរស័ព្ទ​ Galaxy​ S8​ ដែល​មុខងារ​នេះ​ធ្លាប់​បាន​ប្រើប្រាស់​នូវ​លើ​ហ្វា​ប់​ប្លេ​ត​ Note​ 7​ ។​ ពាក្យ​ចចាមអារ៉ាម​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​បង្ហាញ​ថា​ ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​អាច​នឹង​ភ្ជាប់​ជាមួយនឹង​មុខងារ​ autofocus​ សម្រាប់​កាមេរ៉ា​ផ្នែក​ខាង​មុខ​។​ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រើប្រាស់​មុខងារ​Encoder​ ថ្មី​សម្រាប់​ទូរស័ព្ទ​ Galaxy​ S8​ របស់​ការ​ថតរូប​ selfie​ ។​ កាមេរ៉ា​មុខ​របស់​ទូរស័ព្ទ​ Galaxy​នា​ពេល​បច្ចុប្បន្ន​បំពាក់​នូវ​កាមេរ៉ា​មុខ​ខាង​មុខ​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយនឹង​មុខងារ​ Fixed​ Focus​ តែ​ប៉ុណ្ណោះ​។​

​គ្មាន​រន្ធ​ដោត​កាស​ ឬ​ប៊ូ​តុង​ Home​ 

​ទូរស័ព្ទ​ Galaxy​ S8​ នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អនុវត្ត​តាម​និន្នាការ​ដែល​បាន​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ Google​ Pixel​ និង​ iPhone​ 7​ ជាមួយនឹង​ការ​បោះបង់​ចោលការ​ប្រើប្រាស់​រន្ធ​ដោត​កាស​ជំនួស​មក​វិញ​នូវ​ការ​ប្រើប្រាស់​តាម​រយៈ​រន្ធ​ដោត​ USB-C​ ដែល​ជា​កន្លែង​សាក​ថ្ម​ជាមួយ​គ្នា​។​ ​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ធំ​ជាង​នេះ​ទៀត​ត្រូវ​បាន​រំពឹង​ថា​នឹង​មក​ជាមួយ​ស្មា​ត​ហ្វូ​ន​ Galaxy​ S8​ នេះ​។​ ក្រុមហ៊ុន​ Samsung​ អាច​នឹង​បោះបង់​ចោលការ​រចនា​ប៊ូ​តុង​ Home​ ដោយ​ប្រើប្រាស់​ប៊ូ​តុង​នៅ​លើ​អេ​ក្រង់​ជំនួស​វិញ​។​ នេះ​នឹង​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ទូរស័ព្ទ​ Galaxy​ S​ ព្រោះ​ប៊ូ​តុង​ Home​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់តាំងពី​ទូរស័ព្ទ​Galaxy​ ជំនាន់​ដំបូង​បង្អស់​ដែល​បង្ហាញខ្លួន​នៅ​ក្នុង​ឆ្នាំ​ 2009​ ។​

​ជំនួយការ​ឆ្លាត​វៃ​ AI​ និង​មុខងារ​ Always-On​ Screen

​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ Samsung​ Galaxy​ S​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បំពាក់​ជាមួយ​ជំនួយការ​សំលេង​ឆ្លាត​វៃ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ជំនួយការ​សំឡេង​ Google​ AI​ និង​កម្មវិធី​ Apple​ Siri​ ។​ ការ​ប៉ុនប៉ង​របស់​ក្រុមហ៊ុន​ Samsung​ នៅ​ពី​មុន​របស់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​នូវ​ជំនួយការ​សំឡេង​ S-Voice​ បាន​បរាជ័យ​ ហើយ​ក្រុមហ៊ុន​នេះ​ប្រហែលជា​អាច​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ថ្មី​ទៀត​ដែល​ផ្តល់​នូវ​ជំនួយការ​ឆ្លាត​វៃ​ជា​សំឡេង​កាន់តែ​ឆ្លាត​អស្ចារ្យ​ជាង​មុន​។​ដូច​គ្នា​នេះ​ផង​ដែរ​ការ​បាត់បង់​វត្តមាន​របស់​ហ្វា​ប់​ប្លេ​ត​ Note​ 7​ អាច​បង្កើត​នូវ​តម្រូវការ​របស់​ទូរស័ព្ទ​ Galaxy​ S8​ ហើយ​ក្រុមហ៊ុន​ Samsung​ ប្រហែលជា​អាច​ប្រើប្រាស់​នូវ​មុខងារ​ Always-On​ Screen​ ទៀត​ដែល​ធ្លាប់​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ស៊េរី​ Note​ តែ​ប៉ុណ្ណោះ​។​

​ម៉េ​មូ​រី​ទំហំ​ 256GB​ និង​រ៉េ​ម​ទំហំ​ 6GB​ 

​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ចំណែក​ទីផ្សារ​ ទូរស័ព្ទ​ Galaxy​ S8​ នេះ​ត្រូវ​ធ្វើការ​តទល់​ជាមួយនឹង​ទូរស័ព្ទ​ iPhone​ 7​ ឱ្យ​បាន​។​ ក្រុមហ៊ុន​ Apple​ បាន​បង្ហាញ​នូវ​ជម្រើស​ទំហំ​ម៉េ​មូ​រី​ 256GB​ នៅ​ឆ្នាំ​នេះ​សម្រាប់​ទូរស័ព្ទ​ iPhone​ ហើយ​ក្រុមហ៊ុន​ Samsung​ ត្រូវ​បាន​គេ​ រំពឹង​ថា​នឹង​ធ្វើ​ដូច​គ្នា​នេះ​ សម្រាប់​ទូរស័ព្ទ​ស៊េរី​បន្ទាប់​របស់​ខ្លួន​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន