ក្រោយពីបានប្រកាសចេញការអាប់ដែតប្រតិបត្តិការជំនាន់ចុងក្រោយ Android Nougat v7.0 នៅលើស្មាតហ្វូន Mi 5 របស់ខ្លួនកាលពីសប្តាហ៍មុន ឥលូវនេះក្រុមហ៊ុន Xiaomi បានប្រកាសបញ្ជាក់បន្ថែមនូវស្មាតហ្វូនម៉ូដែលមួយចំនួនទៀតដែលក្រុមហ៊ុន នឹងដាក់ឲ្យធ្វើការអាប់ដែតឡើងទៅកាន់ប្រតិបត្តិការជំនាន់ចុងក្រោយមួយនេះ។ នៅក្នុងបញ្ចីឈ្មោះស្មាតហ្វូនដែលក្រុមហ៊ុន Xiaomi បានបង្ហាញសម្រាប់ការដំឡើងទៅកាន់ Android Nougat មានដូចជាម៉ូដែល Mi 4c, Mi 4s, Mi Note, Mi Max, Mi 5s, Mi Note 2 និងMi Mix។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលមិនបានបញ្ជាក់នៅកាលបរិច្ឆេទច្បាស់នៅឡើយទេសម្រាប់ការដាក់ឲ្យអាប់ដែត ប៉ុន្តែគេរំពឹងទុកថាអាចនឹងកើតឡើងក្នុងថ្ងៃណាមួយនៅត្រីមាសដំបូងក្នុងឆ្នាំ 2017 ខាងមុខនេះ។ ដូចនេះសូមហ្វែននៃស្លាកសញ្ញាស្មាតហ្វូន “Mi” របស់ Xiaomi ចាំអ៊ុតថ្ងៃការដាក់ឲ្យធ្វើការអាប់ដែតជាផ្លូវការណ៍ដើម្បីធ្វើការអាប់ដែតទូរស័ព្ទរបស់ខ្លួនទៅកាន់ប្រតិបត្តិការដ៏ទាន់សម័យ និងពេញនិយមបំផុតនេះ៕