no-alternative title

មុខងារ​មិន​ជ្រាប​ទឹក​ IP68​ សម្រាប់​ទូរស័ព្ទ​ Galaxy​ A3​ (2017)​ និង​ A5​ (2017)​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​អន​ឡាញ​

​ទូរស័ព្ទ​ស៊េរី​ថ្មី​ត្រកូល​ Galaxy​ A​ (2017)​ នឹង​ត្រូវ​ធ្វើការ​ប្រកាស​បង្ហាញខ្លួន​នៅ​ថ្ងៃ​ទី​ 5​ ខែមករា​ខាង​មុខ​នេះ​។​ កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុមហ៊ុន​ Samsung​ តាម​រយៈ​លិខិត​អញ្ជើញ​ និង​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ហើយ​ខណៈ​ពេល​ដែល​យើង​បានឃើញ​រូបភាព​របស់​ទូរស័ព្ទ​ Galaxy​ A5​ (2017)​ និង​ Galaxy​ A7​ (2017)​ បាន​ដាក់​បង្ហាញ​នៅ​លើ​ផ្ទាំង​រូបភាព​នៃ​ការ​បញ្ជា​ទិញ​មួយ​នោះ​ យើង​ហាក់ដូចជា​មិន​បានដឹង​អ្វី​ក្រៅពី​នេះនោះ​ទេ​។​

​វា​ហាក់ដូចជា​បង្ហាញ​ថា​ក្រុមហ៊ុន​ Samsung​ បាន​ធ្វើការ​បង្ហោះ​នូវ​រូបភាព​ជា​ច្រើន​ទៀត​នៅ​ក្នុង​គេហទំព័រ​របស់​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ហូ​ឡង់​សម្រាប់​ម៉ូ​ដែល​ស៊េរី​ថ្មី​ Galaxy​ A3​ (2017)​ និង​ Galaxy​ A5​ (2017)​ ដូច្នេះ​យើង​អាច​ដឹង​កាន់តែ​ច្បាស់​ហើយ​ថា​ទូរស័ព្ទ​ទាំង​ពីរ​ស៊េរី​ម៉ូ​ដែល​នេះ​នឹង​ធ្វើការ​ប្រកាស​បង្ហាញ​ពិតប្រាកដ​មែន​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។​ អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ​ រូបភាព​ដែល​បាន​បែកធ្លាយ​នៅ​ក្នុង​ប្រទេស​ចិន​បាន​ទម្លាយ​ថា​ទូរស័ព្ទ​ Galaxy​ A7​ (2017)​ ក៏​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​ Samsung​ ខាង​មុខ​នេះ​ដែរ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ប៉ុន្តែ​វា​នៅ​មាន​ដំណឹង​ល្អជា​ច្រើន​ទៀត​ផង​ដែរ​។​ លោក​ Lee​ Jui​ Siang​ ដែល​ជា​អនុប្រធាន​របស់​ក្រុមហ៊ុន​ Samsung​ Malaysia​ ក្នុង​ផ្នែក​ Mobile​ &​ IT​ Business​ Unit​ បាន​និយាយ​ថា​ ទូរស័ព្ទ​ទាំងនេះ​ បាន​ប្រើប្រាស់​នូវ​មុខងារ​មិន​ជ្រាប​ទឹក​ Water​ Resistance​ ហើយ​ប្រសិនបើ​ព័ត៌មាន​នេះ​ត្រឹមត្រូវ​នោះ​គឺថា​ទូរស័ព្ទ​ Galaxy​ A​ (2017)​ ទាំងអស់​នឹង​ប្រើប្រាស់​នូវ​ IP68​ ទាំងអស់​។​

​ក្រុមហ៊ុន​ Samsung​ បាន​ផ្តោត​ទៅ​លើ​ការ​បន្ត​ជម្រុញ​ទៅ​លើ​ព្រំដែន​នៃ​ភាព​ដែល​អាច​ធ្វើ​ទៅ​រួច​ដើម្បី​ធ្វើការ​ផ្តល់​នូវ​ការ​បង្កើត​ថ្មី​ដ៏​អស្ចារ្យ​។​ ក្នុង​នាម​ជា​អ្នកដឹកនាំ​ឈានមុខ​គេ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរស័ព្ទ​ យើង​បាន​ធ្វើការ​រចនា​រូបរាង​របស់​ទូរស័ព្ទ​ Samsung​ Galaxy​ A​ Series​ (2017)​ ដែល​សក្តិ​សម​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​បែប​ទាន់សម័យ​។​ ទូរស័ព្ទ​ស៊េរី​ថ្មី​ចុង​ក្រោយ​នេះ​មានការ​រចនា​រូបរាង​អស្ចារ្យ​ទាក់ទាញ​កាន់តែ​ពិសេស​ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ IP68​ សម្រាប់​ការពារ​ការ​ជ្រាប​ទឹក​ និង​ធូលី​បាន​ថែម​ទៀត​ផង​ដែល​ជា​រឿង​ដំបូង​គេ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​។​

​វា​នៅ​មិន​ទាន់​មានការ​បញ្ជាក់​នូវ​លក្ខណៈសម្បត្តិ​របស់​ទូរស័ព្ទ​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ​ ប៉ុន្តែ​ក្រៅពី​មុខងារ​មិន​ជ្រាប​ទឹក​យើង​អាច​ដឹង​បាន​ថា​ត្រកូល​ទូរស័ព្ទ​ Galaxy​ A​ (2017)​ នឹង​ប្រើប្រាស់​នូវ​អេ​ក្រង់​ប្រភេទ​ Super​ AMOLED​ និង​ការ​ទ្រទ្រង់​នូវ​មុខងារ​ Always​ on​ Display​ (AOD)​ ថែម​ទៀត​ផង​។​ សម្រាប់​លក្ខណៈ​ទាំងអស់​ ព័ត៌មាន​លម្អិត​ និង​តម្លៃ​របស់​ទូរស័ព្ទ​ត្រកូល​ Galaxy​ A​ (2017)​ នេះ​នឹង​បានដឹង​នៅ​ថ្ងៃ​ទី​ 05​ ខែមករា​ខាង​មុខ​នេះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន