no-alternative title

បញ្ហា​នៃ​ការ​ផលិត​បន្ទះ​ឈី​ប​អាច​ធ្វើ​ឱ្យ​មានការ​ពន្យារពេល​ដល់​ថ្ងៃ​នៃ​ការ​ប្រកាស​ថេ​ប្លេ​ត​ iPads​ ថ្មី​នៅ​ក្នុង​ខែមីនា​

​កាលពី​ខែសីហា​ បណ្តាញ​ផ្សព្វផ្សាយ​នានា​ បានលឺ​មក​ថា​ ក្រុមហ៊ុន​ផលិត​នូវ​បន្ទះ​ឈី​ប​ TSMC​ របស់​តៃវ៉ាន់​បាន​ទទួល​នូវ​ការ​កម្ម​ង់​ទិញ​ជា​ច្រើន​ពី​ក្រុមហ៊ុន​ Apple​ ក្នុង​ការ​ផលិត​នូវ​បន្ទះ​ឈី​ប​ 10nm​ សម្រាប់​ទូរស័ព្ទ​ iPhone​ ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​ 2017​ ។​ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ មាន​របាយការណ៍​ជា​ច្រើន​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ TSMC​ នឹង​ ក្លាយជា​ក្រុមហ៊ុន​ផលិត​ផ្តាច់មុខ​នៃ​បន្ទះ​ឈី​ប​ A10​ និង​ A11​ របស់​ក្រុមហ៊ុន​ Apple​ ទៀត​ផង​។​ ការ​ទទួល​បានការ​កម្ម​ង់​ទិញ​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ Apple​ នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ TSMC​ មួយ​នេះ​ ក្លាយជា​អ្នក​ផ្គត់ផ្គង់​នូវ​បន្ទះ​ឈី​ប​ធំ​ជាងគេ​បំផុត​សម្រាប់​ផលិតផល​នៃ​ក្រុមហ៊ុន​ Apple​ ហើយ​ក្រុមហ៊ុន​នេះ​ ត្រូវ​ធ្វើការ​ផ្គត់ផ្គង់​នូវ​ការ​កម្ម​ង់​ទិញ​ឱ្យទាន់​ពេលវេលា​សម្រាប់​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ទៅ​តាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់​។​

​ក៏​ប៉ុន្តែ​យោង​តាម​របាយការណ៍​មួយ​របស់​ DigiTimes​ បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ TSMC​ ចង់​ចាប់ផ្តើម​ដំណើរការ​នៃ​ការ​ផលិត​ក្នុង​ទំហំ​មួយ​យ៉ាង​ធំ​ទៅ​លើ​បន្ទះ​ឈី​ប​ A10X​ សម្រាប់​ថេ​ប្លេ​ត​ iPads​ ស៊េរី​ថ្មី​ ដែល​គ្រោង​នឹង​ប្រកាស​នៅ​ដើមឆ្នាំ​ 2017​ ខាង​មុខ​នេះ​ ប៉ុន្តែ​ការ​ចាប់ផ្តើម​ផលិត​នេះ​ ហាក់ដូចជា​ ទទួលផល​មិន​ទាន់​បាន​គ្រប់គ្រាន់​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​ដល់​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​បង្ហាញ​របស់​ក្រុមហ៊ុន​ Apple​ ផង​ដែរ​។​ នេះ​គឺជា​ហេតុផល​មួយ​ ដ៏​សមរម្យ​ចំពោះ​សំណួរ​មួយ​ដែល​ថា​ ហេតុ​អ្វី​បានជា​អ្នក​ផលិត​នូវ​ទូរស័ព្ទ​ iPhone​ និង​ថេ​ប្លេ​ត​ iPad​ ចង់​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ 10nm​ សម្រាប់​បន្ទះ​ឈី​ប​ A10X?​ ចម្លើយ​នោះ​ គឺថា​ បន្ទះ​ឈី​ប​នេះ​ មាន​ទំហំ​តូច​តែ​មាន​ថាមពល​ប្រសិទ្ធិ​ភាព​ខ្ពស់​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ក្នុង​នោះ​ដែរ​ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​អះអាង​ថា​ ក្រុមហ៊ុន​ Apple​ នឹង​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​ថេ​ប្លេ​ត​ iPads​ ចំនួន​ 3​ ស៊េរី​ម៉ូ​ដែល​ នៅ​ក្នុង​ខែមីនា​ឆ្នាំ​ក្រោយ​នេះ​។​ វា​នឹង​ធ្វើការ​អាប់​ឌែ​ត​ផ្នែក​ជា​ច្រើន​សម្រាប់​ថេ​ប្លេ​ត​អេ​ក្រង់​ 9.7​ អ៊ី​ង​ និង​អេ​ក្រង់​ 12.9​ អ៊ី​ង​ជាមួយនឹង​វត្តមាន​របស់​ថេ​ប្លេ​ត​ស៊េរី​ថ្មី​អេ​ក្រង់​ 10.5​ អ៊ី​ង​។​ ថេ​ប្លេ​ត​អេ​ក្រង់​ 10.5​ អ៊ី​ង​ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​សហគ្រាស​ធំៗ​ជា​ច្រើន​ និង​វិស័យ​អប់រំ​ផង​ដែរ​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ ហើយ​ចំនែក​អេ​ក្រង់​ 9.7​ អ៊ី​ង​ហាក់ដូចជា​នៅ​តូច​នៅឡើយ​ ខណៈ​ពេល​ដែល​ថេ​ប្លេ​ត​ iPad​ អេ​ក្រង់​ 12.9​ អ៊ី​ង​ វា​មាន​អេ​ក្រង់​ធំ​ពេក​ ហើយ​តម្លៃ​ថ្លៃ​ទៀត​។​ ថេ​ប្លេ​ត​អេ​ក្រង់​ 10.5​ អ៊ី​ង​ និង​ 12.9​ អ៊ី​ង​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ថ្មី​ A10X​ ខណៈ​ពេល​ដែល​ថេ​ប្លេ​ត​អេ​ក្រង់​ 9.7​ អ៊ី​ង​ប្រហែលជា​ស្ថិត​នៅ​ក្នុង​ជម្រើស​មួយ​ចុង​ក្រោយ​គេ​។​

​រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ទាន់​បានដឹង​ទេ​ថា​តើ​ បញ្ហា​របស់​ក្រុមហ៊ុន​ TSMC​ នោះ​ អាច​ជះ​ឥទ្ធិពល​ទៅ​ដល់​កាលបរិច្ឆេទ​នៃ​ការ​ប្រកាស​បង្ហាញ​វត្តមាន​ថេ​ប្លេ​ត​ iPad​ ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Apple​ នោះ​នៅឡើយ​ទេ​ ប៉ុន្តែ​យើង​សង្ឃឹមថា​ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​នេះ​ ពិតជា​អាច​ដោះស្រាយ​បញ្ហា​នៃ​ការ​ផលិត​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ​នេះ​បាន​ទាន់​ពេលវេលា​សម្រាប់​ការ​គ្រោងទុក​នៃ​ការ​ប្រកាស​បង្ហាញ​ iPad​ ថ្មី​នៅ​ក្នុង​ខែមីនា​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន