no-alternative title

Microsoft​ ជា​ក្រុមហ៊ុន​ដំបូង​បំផុត​ ដែល​នឹង​ក្លាយជា​ក្រុមហ៊ុន​ដែល​មាន​ប្រាក់​ពាន់​ពាន់​លាន​ដុល្លារ​

​បើ​យើង​ក្រឡេក​ទៅ​មើល​ខែកុម្ភៈ​ឆ្នាំ​ 2015​ កន្លង​ទៅ​ មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន​ Apple​ បាន​កើន​ឡើ​ស​ពី​ 710​ ពាន់​លាន​ដុល្លារ​។​ នៅ​ត្រង់​ចំណុច​នេះ​ ក្រុមហ៊ុន​ Apple​ បាន​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ដំបូង​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​តម្លៃ​ជាង​ 700​ ពាន់​លាន​ដុល្លារ​។​ ហើយក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ​ ក៏​បាន​ធ្លាប់​មាន​តម្លៃ​កើនឡើង​ដល់​ទៅ​ 775​ ពាន់​លាន​ដុល្លារ​ផងដែរ មុន​ពេល​ដែល​មានការ​ធ្លាក់​ចុះ​មក​តម្លៃ​ 617 ​ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ ឥលូវនេះ ក្រុមហ៊ុន​ Microsoft​ ដែលកំពុងឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ 3​ នោះ​ អាចនឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​បំផុត​ដែល​មាន​តម្លៃលើស​ពី​ 1​ ពាន់​ពាន់​លាន​ដុល្លារ​នេះ​ បើ​យោង​ទៅ​តាម​អ្នកវិភាគ​ Michael​ Markowski​ របស់​គេហទំព័រ​ Equities.com​ ។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Markowski​ បញ្ជាក់​ថា​ ក្រុមហ៊ុន​ Microsoft​ មានឱកាស​ល្អ​ប្រសើរ​ជាង​ក្នុង​ការ​ឈាន​ទៅ​ដល់​តម្លៃ​ទឹកប្រាក់​ខ្ទង់ពាន់​ពាន់​ដុល្លារ​នេះ​ជាង​ក្រុមហ៊ុន​ Apple​ ព្រោះ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ Software​ មួយ​នេះ​ មាន​ចំនួន​ប្រជាជន​ច្រើន​ ដែល​ប្រើប្រាស់​នូវ​កម្មវិធី​របស់​ខ្លួន​ច្រើន​ជាង​ក្រុមហ៊ុន​ Apple​ ។​ អ្នកវិភាគ​រូប​នេះ​ ថែម​ទាំង​និយាយ​ទៀត​ថា​ ការ​ទិញ​យក​ក្រុមហ៊ុន​ LinkedIn​ ពិតជា​ជួយ​ក្នុង​ការ​បង្កើត​នូវ​តម្លៃ​របស់​ក្រុមហ៊ុន​ Microsoft​ ថែម​ទៀត​ ព្រោះថា​ បណ្តាញ​សង្គម​មួយ​នេះ​ អាច​រកបាន​ប្រាក់​ចំណេញ​ខ្ពស់​ផង​ដែរ​។​ ក្រុមហ៊ុន​ Microsoft​ ចំណាយ​ប្រាក់​ 60​ ដុល្លារ​សម្រាប់​អ្នក​ Subscriber​ នៅ​លើ​កម្មវិធី​ LinkedIn​ នីមួយៗ​ ដែល​ចង់បាន​នូវ​កា​ងារ​ជំនាញ​វិជ្ជាជីវៈ​លំដាប់​ Professional​ ដែល​មាន​ប្រាក់ខែ​ខ្ពស់​បាន​ជាង​អ្នក​ប្រើប្រាស់​ធម្មតា​។​ ចំនែក​ ក្រុមហ៊ុន​ Facebook​ វិញ​ចំណាយ​ទឹកប្រាក់​ 218​ ដុល្លារ​ជា​មធ្យម​សម្រាប់​អ្នក​ប្រើប្រាស់​របស់​ខ្លួន​។​

 

​ដើម្បី​ទទួល​បានការ​វាយតម្លៃ​នៅ​ក្នុង​ទឹកប្រាក់​ 1​ ពាន់​ពាន់​លាន​ដុល្លារ​នេះ​ ក្រុមហ៊ុន​ Microsoft​ នឹង​ធ្វើការ​ឆែក​តម្លៃ​ស្តុក​របស់​ខ្លួន​ជា​លើក​ទី​ពីរ​។​ វា​គួរតែ​ទទួល​បាន​នូវ​ផល​ចំណេញ​ពី​ការ​កើនឡើង​នៃ​ចំនួន​អ្នក​ Subscribers​ នៅ​លើ​កម្មវិធី​ LinkedIn​ ដល់​ចំនួន​ 700​ លាន​នាក់​នៅ​ក្នុង​ឆ្នាំ​ 2020​ ដែល​ពេល​បច្ចុប្បន្ន​នេះ​ មាន​ត្រឹមតែ​ 433​ លាន​នាក់​ប៉ុណ្ណោះ​។​ ក្រុមហ៊ុន​ដៃគូ​ប្រកួតប្រជែង​ធំ​បំផុត​របស់​ក្រុមហ៊ុន​ Microsoft​ ដែល​មាន​តម្លៃ​ 1​ ពាន់​ពាន់​លាន​ដុល្លារ​ដែរ​នោះ​ គឺ​ក្រុមហ៊ុន​ Alphabet​ នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​អ្នកវិភាគ​ Markowitz​ ។​ អ្នកវិភាគ​រូប​នេះ​ មិន​រំពឹង​ថា​ក្រុមហ៊ុន​ Apple​ អាច​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំៗ​ទាំង​ពីរ​ខាងលើ​បាន​នោះ​ទេ​៕​ 

 

​តម្លៃ​សរុប​របស់​ក្រុម​ហ៊ុ​បច្ចេកវិទ្យា​កំពូល​ទាំង​ 5​ ត្រ​វ​បាន​បង្ហាញ​នៅ​ខាងក្រោម​នេះ​៖

1._ ​ក្រុមហ៊ុន​ Apple​ ​​617​ ពាន់​លាន​ដុល្លារ​

2._ ​ក្រុមហ៊ុន​ Alphabet​​​ 548​ ពាន់​លាន​ដុល្លារ​

3._ ​ក្រុមហ៊ុន​ Microsoft ​​​492​ ពាន់​លាន​ដុល្លារ​

4._ ​ក្រុមហ៊ុន​ Amazon​​​ 359​ ពាន់​លាន​ដុល្លារ​

5._ ​ក្រុមហ៊ុន​ Facebook ​​​333​ ពាន់​លាន​ដុល្លារ​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន