no-alternative title

លក្ខណៈសម្បត្តិ​ទាំង​ 8​ ដែល​រំពឹង​ថា​នឹង​បំពាក់​នៅ​លើ​ទូរស័ព្ទ​ iPhone​ 8​ សម្រាប់​ខួប​អនុស្សាវរីយ៍​លើក​ទី​ 10​ របស់​ក្រុមហ៊ុន​ Apple

​ទូរស័ព្ទ​ iPhone​ 8​ ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Apple​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទូរស័ព្ទ​ដែល​មនុស្ស​គ្រប់​គ្នា​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ឆ្នាំ​ 2017​ ខាង​មុខ​នេះ​ ជា​ពិសេស​វា​ក៏​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​ 10​ នៃ​ក្រុមហ៊ុន​​ Apple​ ហើយ​ក្រុមហ៊ុន​មួយ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ដាក់​បង្ហាញ​នូវ​ផលិតផល​បច្ចេកវិទ្យា​ដែល​មាន​លក្ខណៈ​ពិសេស​ទាក់ទាញ​បំផុត​ដែល​បំពាក់​នូវ​លក្ខណៈសម្បត្តិ​យ៉ាង​អស្ចារ្យ​ជា​ច្រើន​។​ ខណៈ​ពេល​នេះ លក្ខណៈសម្បត្តិ​របស់​វា នៅ​មិន​ទាន់​បាន​បែកធ្លាយ​ចេញ​មក​ក្រៅ​នៅឡើយ​ទេ​ ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​ជុំវិញ​ទូរស័ព្ទ​ iPhone​ 8​ (​ឬ​ iPhone​ 7s​ -​ ឈ្មោះ​នេះ​ នៅ​មិន​ទាន់​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​តាម​រយៈ​ក្រុមហ៊ុន​ Apple​ នោះ​ទេ​)​។​ យ៉ាងណាមិញ​ យើង​នៅ​មិន​ទាន់​ដឹង​ថា​ អំពី​លក្ខណៈសម្បត្តិ​របស់​ទូរស័ព្ទ​ iPhone​ 8​ នៅឡើយ​ទេ​ គ្រាន់តែ​យើង​ដឹង​ថា​ វា​ពិតជា​អស្ចារ្យ​ និង​ទាក់ទាញ​បំផុត​។​

ខាងក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ​ទាំង​ 8​ ដែល​យើង​រំពឹង​ថា​នឹង​បំពាក់​នៅ​លើ​ទូរស័ព្ទ​ iPhone​ 8៖

1.​​អេ​ក្រង់​កោង​ OLED:​ ទូរស័ព្ទ​ iPhone​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ 3​ ស៊េរី​ម៉ូ​ដែល​ផ្សេង​គ្នា​ដែល​ក្នុង​នោះ​ពីរ​ស៊េរី​ម៉ូ​ដែល​នឹង​ប្រើប្រាស់​នូវ​រូបរាង​ស្រោប​ដោយ​អាលុយមីញ៉ូម​ដូច​ទៅ​នឹង​ទូរស័ព្ទ​ iPhone​ 7/7S​ ហើយ​មួយ​ស៊េរី​ម៉ូ​ដែល​ទៀត​ជា​ប្រភេទ​ OLED​ ។​ កញ្ចក់​អេ​ក្រង់​ OLED​ នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ Samsung​ ។​ ទូរស័ព្ទ​ iPhone​ 8​ អេ​ក្រង់​ OLED​ ប្រហែលជា​បង្កប់​នូវ​សែន​ស័​រ​ជា​ច្រើន​នៅ​លើ​កញ្ចក់​អេ​ក្រង់​តែ​ម្តង​ ហើយ​ទូរស័ព្ទ​នេះ​ប្រហែលជា​មាន​គែម​ដូច​ទៅ​នឹង​ទូរស័ព្ទ​ Samsung​ Galaxy​ S7​ Edge​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

2.​​ប៊ូ​តុង​ Home​ ត្រូវ​ដក​ចេញ​:​ នៅ​ទីបំផុត​ ក្រុមហ៊ុន​ Apple​ ប្រហែលជា​ធ្វើការ​បោះបង់​នូវ​ប៊ូ​តុង​ Home​ ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​ធ្លាប់​បាន​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ iPhone​ ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​ 2007​ មក​ម្ល៉េះ​។​ ជំនួស​មក​វិញ​ ក្រុមហ៊ុន​នេះ​ប្រហែលជា​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​នៅ​ក្រោម​កញ្ចក់​អេ​ក្រង់​តែ​ម្តង​។​

3.​​បន្ទះ​ឈី​ប​ A11:​ ទូរស័ព្ទ​ iPhone​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ 10nm​ នៅ​លើ​បន្ទះ​ឈី​ប​ A11​ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Semiconductor​ របស់​តៃវ៉ាន់​។​ បន្ទះ​ឈី​ប​នេះ​នឹង​មាន​ល្បឿន​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ 30%​ និង​សន្សំ​សំចៃ​ថាមពល​ដល់​ទៅ​ 20%​ បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​បន្ទះ​ឈី​ប​ជំនាន់​មុន​។​ ក្រុមហ៊ុន​ TSMC​ ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​ផ្គត់ផ្គង់​នូវ​ការ​ផលិត​បន្ទះ​ឈី​ប​ A11​ ដែល​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា​ឆ្នាំ​ 2017​ ។​

4.​​ប្រព័ន្ធ​បញ្ចូល​ថ្ម​ Wireless:​ ទូរស័ព្ទ​ iPhone​ 8​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានការ​រចនា​ស្ទើរតែ​ជា​កញ្ចក់​ទាំងអស់​ពេញ​មួយ​តួខ្លួន​ទាំងមូល​ដែល​ប្រើប្រាស់​នូវ​ការ​បញ្ចូល​ថ្ម​តាម​ប្រព័ន្ធ​ Wireless​ ថែម​ទៀត​។​ ការ​រចនា​ទៅ​លើ​កញ្ចក់​អេ​ក្រង់​នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​វា​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការ​បញ្ចូល​ថ្ម​តាម​ប្រព័ន្ធ​ Wireless​ ប៉ុន្តែ​គ្រាន់តែ​វា​មាន​ទម្រង់​មួយ​បែប​ណា​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។​

5.​​បច្ចេកវិទ្យា​ Touch​ ID​ និង​ការ​ពង្រឹង​ទៅ​លើ​កាមេរ៉ា​:​ ប្រសិនបើ​ក្រុមហ៊ុន​ Apple​ ប្រើប្រាស់​នូវ​ការ​រចនា​បច្ចេកវិទ្យា​ Edge-to-Edge​ វា​អាច​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​សម្រាប់​កាមេរ៉ា​ផ្នែក​ខាង​មុខ​ និង​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ផង​ដែរ​។​ ទូរស័ព្ទ​ iPhone​ 8​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​មួយ​ទៅ​ក្នុង​អេ​ក្រង់​តែ​ម្តង​ជាមួយនឹង​សែន​ស័​រ​ Touch​ ID​ ។​ សរុប​មក​ ទូរស័ព្ទ​នេះ​ប្រៀប​បីដូច​ជា​កញ្ចក់​មួយ​ដែល​មាន​បំពាក់​នូវ​មុខងារ​ពិសេស​ជា​ច្រើន​នៅ​ខាងក្នុង​អេ​ក្រង់​តែ​ម្តង​។​

6.​​បច្ចេកវិទ្យា​ស្កែ​ន​ប្រ​ស្រី​ភ្នែក​ និង​ស្កែ​ន​មុខ​ (Iris/Facial):​ ទូរស័ព្ទ​ iPhone​ 8​ ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ពង្រឹង​ទៅ​លើ​សុវត្ថិភាព​ជា​ច្រើន​ថែម​ទៀត​។​ ក្រុមហ៊ុន​ Apple​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជំនួស​ការ​ប្រើប្រាស់​នូវ​ Passcode​ Encryption​ ជាមួយនឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កែ​ន​ប្រ​ស្រី​ភ្នែក​ និង​បច្ចេកវិទ្យា​ស្កែ​ន​មុខ​វិញ​សម្រាប់​ធ្វើការ​ដោះ​សោរ​ដោយ​ប្រើប្រាស់​កាមេរ៉ា​មុខ​របស់​ទូរស័ព្ទ​នេះ​។​ ក្រុមហ៊ុន​នេះ​ហៅ​ប្រព័ន្ធ​ស្កែ​ន​ប្រ​ស្រី​ភ្នែក​នេះ​ថា​ Retina​ Eye​ Scanner​ ។​

7.​​ប្រព័ន្ធ​កាមេរ៉ា​ Multi-Sensor:​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​សម្រាប់​ឆ្នាំ​ 2017​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ Multi-Sensor​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​នូវ​ការ​ចាប់​ពន្លឺ​នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត​ដែល​ផ្តល់​នូវ​រូបភាព​កាន់តែ​ច្បាស់​ជាង​មុន​ និង​រូបភាព​ដែល​មាន​ពណ៌​កូ​ល័​រ​ច្បាស់​បំផុត​។​

8.​​ការ​រចនា​រូបរាង​ថ្មី​:​ ទូរស័ព្ទ​ iPhone​ 8​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​រូបរាង​ថ្មី​ទាំងមូល​តែ​ម្តង​។​ ក្រៅពី​ដឹង​ថា​វា​នឹង​មាន​ស៊ុម​ព័ទ្ធ​ជុំវិញ​អេ​ក្រង់​កាន់តែ​តូច​នោះ​ ទូរស័ព្ទ​ iPhone​ 8​ នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​រូបរាង​កាន់តែ​ស្តើង​ជាង​ទូរស័ព្ទ​ iPhones​ ដែល​ក្រុមហ៊ុន​មាន​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន