ធ្លាយចេញរូបភាព​ Renders​ របស់​ទូរស័ព្ទ​ LG​ G6​ មើលទៅពិតជា​មាន​ភាព​ទាក់ទាញ​ និង​មានការ​រចនា​ប្លែក​

ចុះផ្សាយថ្ងៃទី 29 ខែ 12 ឆ្នាំ 2016 | ម៉ោង 09:13 am

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​រូបភាព​ Renders​ ថ្មី​ជា​ច្រើន​របស់​ទូរស័ព្ទ​ LG​ G6​ ត្រូវ​បាន​បង្ហាញ​បែកធ្លាយ​តាម​រយៈ​ការ​បង្ហោះ​របស់​ @OnLeaks​ ។​ រូបភាព​ទាំងនេះ​ ផ្អែក​ទៅ​លើ​រូបភាព​ CAD​ ហើយ​វា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អ្វី​ដែល​យើង​បានឃើញ​កាលពី​ម្សិលមិញ​នេះ​។​ ដោយ​ផ្អែក​ទៅ​លើ​រូបភាព​ទាំងនេះ​ វា​បង្ហាញ​ថា​ក្រុមហ៊ុន​ LG​ បាន​ធ្វើការ​រចនា​រូបរាង​ប្លែក​ទាក់ទាញ​ និង​ទាន់សម័យ​បំផុត​ដែល​ប្លែក​ពី​ម៉ូ​ដែល​មុនៗ​សម្រាប់​ឆ្នាំ​ក្រោយ​នេះ​។​

​ទូរស័ព្ទ​ LG​ G6​ នឹង​បំពាក់​នូវ​អេ​ក្រង់​ទំហំ​ 5.3​ អ៊ី​ង​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ 1440​ x​ 2560​ ភិ​ច​សែ​ល​ ហើយ​អេ​ក្រង់​នេះ​សំប៉ែត​រាបស្មើរ​តែ​ម្តង​។​ វា​បំពាក់​នូវ​បន្ទះ​ឈី​ប​ Snapdragon​ 835​ សម្រាប់​ពង្រឹង​ទៅ​លើ​ល្បឿន​ដំណើរការ​នៃ​ទូរស័ព្ទ​នេះ​ ហើយ​វា​ថែម​ទាំង​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ​ដែល​លោក​អ្នក​អាច​ធ្វើការ​ថតរូប​ដោយ​ប្រើប្រាស់​នូវ​ Bokeh​ Effect​ នៅ​លើ​រូបភាព​របស់​ពួក​គេ​ថែម​ទៀត​។​ វា​ក៏​មាន​ភ្លើង​ Flash​ ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ​ផង​ដែរ​។​

​រូបភាព​ Renders​ ទាំងនេះ​ គឺ​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​ ហើយ​វា​ត្រូវ​បាន​គេ​រាយការណ៍​ថា​ វា​ប្រើប្រាស់​នូវ​ប៊ូ​តុង​ Power​ ពីរ​ថែម​ទៀត​។​ រន្ធ​ផត​ USB​ Type-C​ ត្រូវ​បាន​រក​ឃើញ​នូវ​ផ្នែក​ខាងក្រោយ​នៃ​ទូរស័ព្ទ​នេះ​ ហើយ​វា​នៅ​តែ​ប្រើប្រាស់​នៅ​រន្ធ​ដោត​ខ្សែ​កាស​ 3.5mm​ Earphone​ Jack​ នៅ​ផ្នែក​ខាងលើ​ថែម​ទៀត​។​ ទីបំផុត​ ក្រុមហ៊ុន​ LG​ មិន​បាន​ធ្វើ​តាម​ក្រុមហ៊ុន​ Motorola​ ក្រុមហ៊ុន​Apple​ និង​ក្រុមហ៊ុន​ផ្សេង​ទៀត​នោះ​ទេ​ ក្នុង​ការ​ដក​ចេញ​នូ​រ​រន្ធ​នេះ​។​

​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ LG​ កំពុង​តែ​ព្យាយាម​ក្នុង​ការ​បញ្ចេញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​ឱ្យ​បាន​មុន​ក្រុមហ៊ុន​ Samsung​ នៅ​ឆ្នាំ​ក្រោយ​នេះ​ ហើយ​ក្រុមហ៊ុន​កូ​េ​រ៉​មួយ​នេះ​ ប្រហែលជា​នឹង​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​ចុង​ក្រោយ​របស់​ខ្លួន​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ដើមខែ​មីនា​មុន​ពេល​វត្តមាន​របស់​ Samsung​ Galaxy​ S8​ ត្រូវ​បាន​ប្រកាស​ដាក់​លក់​នៅ​ពេល​ជាមួយ​គ្នា​ដែរ​៕

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us