វាគឺច្បាស់ណាស់ដែលថាពេលនេះ ក្រុមហ៊ុន Samsung កំពុងតែស្វែងរកនូវវិធីថ្មីៗជាច្រើន ដើម្បីធ្វើឱ្យមានលក្ខណៈផ្សេងគ្នា និងធ្វើការពង្រឹងទៅលើទូរស័ព្ទ Samsung Galaxy S8 ឱ្យកាន់តែទំនើបប្លែកអស្ចារ្យសម្រាប់ទូរស័ព្ទនេះ។ Galaxy S8 នឹងក្លាយជាស្មាតហ្វូនដ៏អស្ចារ្យបំផុតបន្ទាប់ពីទូរស័ព្ទ Samsung Galaxy Note 7 បានប្រកាសប្រមូលមកវិញ និងផ្គាកការផលិតទាំងស្រុងនោះ។ ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ចាក់ថា ទូរស័ព្ទនេះមាន ស៊ុមព័ទ្ធជុំវិញអេក្រង់កាន់តែតូចរួមទាំងប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃនៅក្រោមកញ្ចក់ថែមទៀតផង ហើយវាថែមទាំងទ្រទ្រង់នូវប៊ិក S-Pen ថែមទៀតផង។
បើយោងតាមព័តមានថ្មីបំផុតដែលចែករំលែកដោយអ្នកកាសែតម្នាក់ឈ្មោះថា David Ruddock បាននិយាយថា ក្រុមហ៊ុន Samsung នឹងធ្វើការប្រើប្រាស់នូវ Pressure Sensitive Soft Keys ជំនួសវិញ។ វានឹងធ្វើឱ្យស៊ុមព័ទ្ធជុំវិញអេក្រង់នេះកាន់តែស្តើង ហើយលោកអ្នកអាចធ្វើការផ្លាស់ប្តូរអ្វីបានទៅតាមចិត្តរបស់អ្នកសម្រាប់ Keys ទាំងនេះ។ ជាក់ស្តែង ការប្រើប្រាស់នូវ Soft Keys មានន័យថាអេក្រង់ទាំងមូលរបស់ទូរស័ព្ទ Galaxy S8 នឹងប្រើប្រាស់នូវ Pressure Sensitive ហើយវាថែមទាំងដំណើរការនូវមុខងារ 3D Touch ដូចជាការប្រើប្រាស់នូវ App Shortcuts បានថែមទៀត។ លើសពីនេះទៀត ទូរស័ព្ទនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat ដែលក្រុមហ៊ុនជាច្រើនអាចទទួលបានផលប្រយោជន៍ពីរឿងនេះផងដែរ។
ពាក្យចចាមអារ៉ាមជាច្រើនអំពីទូរស័ព្ទ Galaxy S8 បានឱ្យដឹងថាទូរស័ព្ទនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC 2017 ដែលចាប់ផ្តើមនៅចុងខែកុម្ភៈខាងមុខនេះ។ ប៉ុន្តែក្រុមហ៊ុន Samsung ប្រហែលជាធ្វើការពន្យារពេលនៃការប្រកាសបង្ហាញស្មាតហ្វូននេះរហូតដល់ចុងខែមីនា និងខែមេសា។ ដើម្បីកាត់បន្ថយនៃហានិភ័យនៃបញ្ហាជាថ្មីម្តងទៀត ពេលនេះក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើការតេស្តគុណភាពទូរស័ព្ទនេះហើយថែមទាំងបន្ថែមនូវជំនួយការឆ្លាតវៃដែលគេហៅឈ្មោះថា Bixby សម្រាប់ដំណើរការជាមួយនឹងកម្មវិធីដែលមាននៅលើទូរស័ព្ទនេះផងដែរ៕