no-alternative title

Huawei​ Mate​ 9​ Porsche​ Design​ ស្មា​ត​ហ្វូ​នដ៏​ស៊ី​វី​ល័យ​បំផុតសំរាប់លោកអ្នក​

​បន្ទាប់​ពី​មានការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Porsche​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ល្បី​ខាង​ផលិត​ចេញ​នូវ​រថយន្ត​ ពេល​នេះ​ក្រុមហ៊ុន​ Huawei​ បាន​ធ្វើការ​ប្រកាស់​ចេញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ Huawei​ Mate​ 9​ Porsche​ Design​ ដែល​ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ មាន​កាមេរ៉ា​ខាងក្រោយ​ចំនួន​ពីរ​ ជាមួយនឹង​រចនា​បទ​រូបរាង​របស់​ Porsche​ កាន់តែ​បន្ថែម​នូវ​ភាព​ស៊ី​វី​ល័យ​អស្ចារ្យ​តែ​ម្តង​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

1. ​រូបរាង​និង​ការ​រចនា​

​ជាមួយនឹង​រូបរាង​ដ៏​ស្រស់​ស្អាត​ ត្រូវ​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង​ ធ្វើ​ឲ្យ​ Huawei​ Mate​ 9​ Porsche​ Design​ កាន់តែ​មាន​ភាព​ទាក់ទាញ​បំផុត​ក្នុង​ការ​ប្រើប្រាស់​ ដោយសារ​តែ​រូបរាង​របស់​វា​ត្រូវ​បាន​រចនា​ម៉ូត​យ៉ាង​ពិសេស​ពី​សំណាក់​អ្នក​រចនា​របស់​ក្រុមហ៊ុន​ Porsche​ និង​ Huawei​។​ យើង​មក​មើល​ពី​រូបរាង​ផ្នែក​ខាង​មុខ​របស់​ Huawei​ Mate​ 9​ Porsche​ Design​ ដែល​ត្រូវ​បាន​លាតសន្ធឹង​ដោយ​កញ្ចក់​អេ​ក្រង់​យ៉ាង​រលើបរលោង​ ដោយ​ខាងលើ​អេ​ក្រង់​មាន​បង្កប់​នូវ​ កាមេរ៉ា​ខាង​មុ​ច​ ស៊ែ​ន​ស័​រ​ និង​ឧ​បា​ល័​រ​ស្តាប់​ការ​សន្ទនា​ ក៏​ដូច​ជា​បន្ថែម​នូវ​អក្ស​តំណាង​ PORSCHE​ DESIGN​ ផង​ដែរ​។​ យើង​ងាក​មក​ចាប់អារម្មណ៍​ផ្នែក​ខាងក្រោយ​របស់​វា​វិញ​ កាន់តែ​ពិសេស​ត្រង់​កន្លែង​កាមេរ៉ា​ ដោយសារ​តែ​វា​មានកា​រចនា​រាង​កាមេរ៉ា​យ៉ាង​ស្រស់​ស្អាត​ និង​មាន​កាមេរ៉ា​ដល់​ទៅ​ពីរ​ជាប់​គ្នា​ និង​អំ​ពូ​ល​ LED​ ដែល​បន្ថែម​ភាព​ទាក់ទាញ​បំផុត​ អម​ដោយ​លោ​គោ​តំណាង​ឲ្យ​ PORSCHE​ DESIGN​ ផង​ដែរ​។​

​2. កញ្ចក់​អេ​ក្រង់​

Huawei​ Mate​ 9​ Porsche​ Design​ ត្រូវ​បាន​បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.5​ អី​ុ​ង​ ប្រភេទ​ AMOLED​ 2.5D​ រាង​ផុស​ឡើង​ ដែល​វា​ជា​បច្ចេកវិទ្យា​ថ្មី​មាន​សមត្ថភាព​ខ្ពស់​អាច​បង្ហាញ​ចេញ​បាន​ភ្លឺ​ច្បាស់​ និង​អាច​ការពារ​ចំណាំងផ្លាត​ពី​ពន្លឺ​ថ្ងៃ​ខ្លាំង​បាន​យ៉ាង​ល្អ​ ដែល​អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រី​សូ​លូ​ហ្សិ​ន​ Full​ HD​ ដែល​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​រូបភាព​ និង​វិ​ដេ​អូ​នៅ​លើ​កញ្ចក់​អេ​ក្រង់​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​ ជា​ពិសេស​ជាមួយនឹង​ហ្គេ​ម​ដែល​មាន​ក្រា​ហ្វិ​ច​ធំៗ​ល្មម​គឺ​អាច​លេង​បាន​យ៉ាង​ងាយស្រួល​និង​រហ័ស​ទាន់ចិត្ត​ផង​ដែរ​។​

​3. កាមេរ៉ា​ថតរូប​ 

Huawei​ Mate​ 9​ Porsche​ Design​ បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ​ 20​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​កាមេរ៉ា​ក្រោយ​មួយទៀត​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយនឹង​ស៊ិ​ន​ស័​រ​  OIS,​ 2x​ zoom,​ Leica​ optics​ ដំណើរការ​ជាមួយ​គ្នា​លើ​មុខងារ​ Autofocus​ ត្រឹមតែ​ 0.3​ វិនាទី​ប៉ុណ្ណោះ​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចាប់​រូបភាព​ និង​បែងចែក​កម្រិត​ពន្លឺ​របស់​រូបភាព​ឲ្យ​បាន់​កាន់តែ​ច្បាស់​ខ្ចោះ​តែ​ម្តង​។​ កាមេរ៉ា​មុខ​ ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​មាន​វិសាលភាព​ថតរូប​ ភាព​បាន​ច្បាស់​ ជំរុញ​ដល់​យុគសម័យ​ថ្មី​នៃ​ការ​ថត​ Selfie​ ជាទី​ពេញចិត្ត​ តាម​រយៈ​មុខងារ​ Beauty​ Mode​ និង​ Auto​ Make-up​ Mode​។​ ជាង​នេះ​ទៅ​ទៀត​ កាមេរ៉ា​មុខ​ក៏​អាច​ ថត​វី​ដេ​អូ​កម្រិត​ 2K​ បាន​ថែម​ទៀត​ផង​។​

​4. កំលាំង​ម៉ាស៊ីន​

​ការ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​របស់​ Huawei​ Mate​ 9​ Porsche​ Design​ គឺ​ត្រូវ​ពឹង​លើ​បន្ទះ​ឈី​ប​ប្រភេទ​ Hisilicon​ Kirin​ 960​ អម​ដោយ​អង្គ​គណនា​ប្រាំបី​គ្រាប់​ Octa-Core​ (4x2.4​ GHz​ Cortex-A73​ &​ 4x1.8​ GHz​ Cortex-A53)​  ជាង​នេះ​ទៅ​ទៀត​ Huawei​ Mate​ 9​ Porsche​ Design​ ក៏​មាន​ RAM​ ទំហំ​ 6GB​ ធំ​ជាងគេ​បង្អស់​ មិន​ធ្លាប​មាន​ និង​ប្រើប្រាស់​អង្គ​ក្រា​ហ្វិ​ច​ Mali-G71​ MP8​ ដែល​ធ្វើ​ឲ្យ​សមត្ថភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ ហាក់​ខាំ្ល​ង​ក្លា​ ដែល​អាច​និយាយ​បាន​ថា​ គ្មាន​ការ​រអាក់រអួល​អ្វី​សោះឡើយ​។​ សម្រាប់​ទំហំ​ផ្ទុ​ុ​ក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​វិញ​មាន​ធំ​ទំហំ​ 256GB​ ដែល​មិន​ចាំបាច់​ត្រូវការ​ប្រើប្រាស់​មេ​ម៉ូ​រី​កាត​ប្រភេទ​ microSD​ ឡើយ​។​ Huawei​ Mate​ 9​ Porsche​ Design​ ក៏​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​ថ្ម​ខ្នាត​ 4000mAh​ ដែល​អាច​ផ្តល់​ជូន​នូវ​ការ​ប្រើប្រាស់​បាន​កាន់តែ​យូរ​ជាង​មុន​ទ្វេរ​ដង​។​

6. ​ប្រតិបត្តិការ​

Huawei​ Mate​ 9​ Porsche​ Design​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ជំនាន់​ 7.0​ Nuogat​ អម​ដោយ​ផ្ទៃ​យួ​ស័​រ​អិ​ុ​ន​ធើ​ហ្វេ​ស​ផ្ទាល់ខ្លួន​ជំនាន់​ថ្មី​ Emotion​ UI5.0​ ដែល​ផ្តល់​នូវ​ភាព​ទាក់ទាញ​សម្រាប់​ការ​រៀបចំ​កម្មវិធី​លើ​ផ្ទៃ​អេ​ក្រង់​។​ ជាង​នេះ​ទៅ​ទៀត​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ស៊ី​វី​ល័យ​មួយ​នេះ​ មាន​ភ្ជាប់​មក​ជាមួយ​មុខងារ​ថ្មីៗ​ ពិសេសៗ​ សម្រាប់​បំពេញ​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​។​ សរុប​មក​ Huawei​ Mate​ 9​ Porsche​ Design​ គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដ៏​ល្អ​វិចិត្រ​សម្រាប់​ការ​ប្រើប្រាស់​ ព្រោះថា​ វា​ល្អ​ទាំង​រូបរាង​ ល្អ​ទាំង​កម្មវិធី​ក៏​ដូច​ជា​មុខងារ​សម្រាប់​ប្រើប្រាស់​ ដែល​ផ្តល់​ជូន​លោក​អ្នក​នៅ​គ្រប់​កិច្ច​ការងារ​ទាំងអស់​ ក៏​ដូច​ជា​តម្លៃ​ក៏​សម​ល្មម​ក្នុង​ការ​ជាវ​យក​ទៅ​ប្រើប្រាស់​ផង​ដែរ​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន