no-alternative title

ក្រុមហ៊ុន​ Xiaomi​ ទំនងជា​គ្មាន​បំណង​ក្នុង​ការ​នាំ​យក​ស្មា​ត​ហ្វូ​ន​ទៅ​ដាក់​លក់​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​នោះ​ទេ​នៅ​ឆ្នាំ​ 2017​ នេះ​

​ក្រុមហ៊ុន​ Xiaomi​ ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិត​ទូរស័ព្ទ​ដែល​បាន​បង្កើត​ឡើង​រយៈពេល​ 6​ ឆ្នាំ​មក​ហើយ​នេះ​បាន​វាយលុក​ចូល​ទៅ​ក្នុង​ទីផ្សារ​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ជា​ច្រើន​ដែល​មាន​តម្លៃ​សមរម្យ​ និង​ទាក់ទាញ​បំផុត​។​ ថ្មីៗ​នេះ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​មួយ​នេះ​បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​មាន​កញ្ចក់​ស្ទើរតែ​ពេញ​អេ​ក្រង់​ដែល​មានឈ្មោះ​ថា​ Xiaomi​ Mi​ Mix​ មុន​ពេល​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ល្បី​ថា​ចង់​រចនា​ម៉ូ​ដ​ទូរស័ព្ទ​អេ​ក្រង់​បែប​នេះ​ផង​ដែរ​។​ 

​ប៉ុន្តែ​វា​មាន​សំណួរ​មួយ​ដែល​បាន​សួរ​ថា​:​ តើ​ក្រុមហ៊ុន​ Xiaomi​ នឹង​នាំ​យក​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​មក​កាន់​ទឹកដី​សហរដ្ឋ​អា​មេ​រិច​ដែរ​ឬទេ​?​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ សម្រាប់​សំណួរ​ដែល​បាន​ចោទសួរ​ដដែល​នេះ​ ក្រុមហ៊ុន​ Xiaomi​ នៅ​តែ​ផ្តល់​នូវ​ចម្លើយ​ដូច​មុន​អ​ញ្ចឹ​ង​ដែរ​គឺ​ នៅ​មិន​ទាន់​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​កំពុង​តែ​ពិចារណា​។​ ដូចនេះ​វា​នៅ​តែ​មាន​ក្តី​សង្ឃឹម​ដែល​ថា​ទូរស័ព្ទ​ជា​ច្រើន​របស់​ក្រុមហ៊ុន​ Xiaomi​ នឹង​ដាក់​លក់​ជា​ផ្លូវការ​បាន​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​នៅ​ក្នុង​ឆ្នាំ​ 2017​ ។​ លោក​ Hugo​ Barra​ ដែល​ជា​អនុប្រធាន​របស់​ក្រុមហ៊ុន​ Xiaomi​ បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​លោក​ថា​ “​យើង​នៅ​មិន​ទាន់​បាន​កំណត់​ផែនការ​ជាក់លាក់​ណាមួយ​នៅឡើយ​នោះ​ទេ​ ប៉ុន្តែ​យើង​នឹង​បន្តរ​ជំហាន​របស់​យើង​ទៅ​មុខ​ទៀត​នៅ​ទី​នេះ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ដឹង​អំពី​ហេតុផល​ថា​ហេតុ​អ្វី​បានជា​ទូរស័ព្ទ​ស៊េរី​ថ្មី​ជា​ច្រើន​របស់​ក្រុមហ៊ុន​ Xiaomi​ មិន​អាច​ដាក់​លក់​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​បាន​នោះ​។​ លោក​ Barra​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ “​យើង​មិន​ចង់​ចាកចេញ​ទៅ​កាន់​កន្លែង​ណា​ដែ​លើ​យើង​ត្រូវ​ធ្វើការ​បង្កើត​នូវ​ Brand​ មួយ​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​នោះ​ទេ​។​ ក្រុមហ៊ុន​ Xiaomi​ នៅ​មិន​ទាន់​ចង់​ចេញ​ទៅ​កាន់​ទីផ្សារ​របស់​អា​មេ​រិច​នោះ​ទេ​ដោយសារ​តែ​នៅ​ទី​នេះ​វា​មាន​អ្នកគាំទ្រ​ច្រើន​ដែល​រីករាយ​ជាមួយនឹង​ផលិតផល​របស់​យើង​៕”

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន