នេះ​ណែ​…​ ទូរស័ព្ទ​ Nokia-Android​ ដំបូង ​ម៉ូ​ដែល​ Nokia​ 6​ ដែល​ HMD​ ត្រៀម​ប្រកាស​ចេញ​ក្នុង​ឆ្នាំ​ 2017​ ឆាប់ៗ​នេះ​

ចុះផ្សាយថ្ងៃទី 09 ខែ 01 ឆ្នាំ 2017 | ម៉ោង 08:56 am

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​នៅ​លើ​គេហទំព័រ​ផ្លូវ​ការណ៍​របស់​ Nokia​ ទើបតែ​បាន​បង្កើត​ទំព័រ​ថ្មី​មួយ​ដែល​បង្ហាញ​ពី​វី​ដេ​អូ​ teaser​ នៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Nokia​ ដំបូង​ដែល​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ដែល​វា​នឹង​បង្ហាញខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ ស្មា​ត​ហ្វូ​ន​ Nokia​ ដែល​ត្រៀម​បង្ហាញខ្លួន​ដំបូង​នា​ដើមឆ្នាំ​ 2017​ នេះ​គឺជា​ម៉ូ​ដែល​ Nokia​ 6​។​ Nokia​ បាន​និយាយ​ថា​ Nokia​ 6​ គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​ប្រើ​ប្រតិបត្តិការ​ Android​ ហើយ​វា​ក៏​នឹង​មាន​លក់​ដំបូង​គេ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ផង​ដែរ​។​ ចង់​មើល​វី​ដេ​អូ​ teaser​ អំពី​ទូរស័ព្ទ​ Nokia​ 6​ សូម​ចុច​ត្រង់នេះ​ http://www.nokia.com/en_int/phones​។​ 

​ក្រុមហ៊ុន​ HMD​ Global​ របស់​ហ្វាំ​ង​ឡង់​ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញា​ប័ត្រ​ស្របច្បាប់​ពី​ Nokia​ ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ចរាចរណ៍​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជ្រោក​ក្រោម​ស្លាក​សញ្ញា​ Nokia​ ក្នុង​រយះ​ពេល​ 10​ ឆ្នាំ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ “HMD​ បាន​សម្រេចចិត្ត​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ Nokia-Android​ ដំបូង​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ ព្រោះថា​ទីផ្សារ​ប្រទេស​មួយ​នេះ​ជាទី​ផ្សារ​គោលដៅ​ដ៏​សំខាន់​របស់​ខ្លួន​ ហើយ​ក៏​ជា​កន្លែង​ដែល​អ្នក​ប្រើប្រាស់​ចង់​ប្រើ​ផលិត​ដែល​ការ​រចនា​ប្រកប​ទៅ​ដោយ​ភាពរឹងមាំ​ និង​មានគុណ​ភាព​ខ្ពស់​ផង​ដែរ​។​ Nokia​ 6​ ត្រូវ​បាន​ក្រុមហ៊ុន​ចាប់​ដៃគូ​ជាមួយ​ក្រុង​ម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Foxconn​ ក្នុង​ការ​ផលិត​វា​ឡើង​។​ 

​ស្មា​ត​ហ្វូ​ន​ដំបូង​មួយ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដែល​បាន​រូបរាង​បែប​ Premium​ Unibody​ Design​ ពី​លោ​ហះ​ធាតុ​អាលុយមីញ៉ូម​ស៊េរី​ 6000​ ជាមួយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.5”​ ស្រោប​ការពារ​ពីលើ​ដោយ​កញ្ចក់​ 2.5D​ Corning​ Gorilla​ Glass​ និង​ដំណើរការ​ជាមួយ​ប្រតិបត្តិការ​ Android​ Nougat​ v7.0​ ចេញពី​ប្រអប់​តែ​ម្តង​។​ Nokia​ 6​ បំពាក់​នូវ​ឈី​ប​ Qualcomm​ Snapdragon​ 430​ ជាមួយ​រ៉េ​ម​ទំហំ​ 4GB​ និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ស្រាប់​ទំហំ​ 64GB​។​ ចំពោះ​កាមេរ៉ា​របស់​វា​វិញ​គឺ​នៅ​ខាងក្រោយ​មាន​ទំហំ​ 16MP​ និង​ខាង​មុខ​ទំហំ​ 8.0MP​។​ 

​ជាមួយ​គ្នា​នេះ​ដែរ​ Nokia​ 6​ ត្រូវ​បាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​បំពង​សំឡេង​ចំនួន​ពីរ​នៅ​ផ្នែក​ខាងក្រោម​ដែល​មាន​សមត្ថភាព​បញ្ចេញ​សំឡេង​បានលឺ​ខ្លាំង​កម្រិត​ 6dB​ ដោយ​ប្រើ​ប្រព័ន្ធ​សំឡេង​ Dolby​ Atmos​។​ HMD​ បញ្ជាក់​បន្ថែម​ទៀត​ថា​ Nokia​ 6​ នឹង​ចេញ​លក់​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ដំបូង​គេ​តាម​រយះ​បណ្តាញ​ jd.com​ ជាមួយ​តម្លៃ​ប្រមាណ​ 1,699​ យ័ន​ ឬ​ប្រហែល​ $245​។​ ហើយ​ក្នុងឆ្នាំនេះ​ HMD​ មាន​គម្រោង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ Nokia-Android​ ជា​ច្រើន​ស៊េរី​បន្ថែម​ទៀត​នៅ​ឆមាស​ទី​មួយ​ក្នុង​ឆ្នាំ​ 2017​ នេះ​៕

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us