ក្រុមហ៊ុន​ Sony​ ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​កាស​ឥត​ខ្សែ​ Headphone​ និង​ឧបករណ៍​បំពង​សម្លេង​ស៊េរី​ថ្មី​សំរាប់​ឆ្នាំ​ 2017

ចុះផ្សាយថ្ងៃទី 09 ខែ 01 ឆ្នាំ 2017 | ម៉ោង 09:17 am

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ក្រុមហ៊ុន​ Sony​ គឺ​ក្រុមហ៊ុន​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ​លើ​វិ​ថី​នៃ​ការ​ផលិត​នូវ​ផលិតផល​ឧបករណ៍​បំពង​សម្លេង​នៅ​លើ​ពិភពលោក​។​ ក្រុមហ៊ុន​ធន់​យក្ស​ខាង​ផ្នែក​បច្ចេកវិទ្យា​របស់​ជប៉ុន​មួយ​នេះ​ ហាក់​មានការ​មមាញឹក​ខ្លាំង​ ក្នុង​ការ​អភិវឌ្ឍ​នូវ​ផលិតផល​បច្ចេកវិទ្យា​ទាក់ទង​នឹង​ឧបករណ៍​បំពង​សម្លេង​យ៉ាង​ខ្លាំង​ក្នុង​ពេល​មួយ​រយះ​ចុង​ក្រោយ​នេះ​។​ ហើយ​ពេល​នេះ​ក្រុមហ៊ុន​ដ៏​ល្អ​ល្បី​មួយ​នេះ​ ក៏​បាន​ធ្វើការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ម៉ូ​ដែល​កាស​ស្តាប់​ត្រចៀក​ Headphone​ និង​ឧបករណ៍​បំពង​សម្លេង​ Speaker​ ដែល​មាន​បំពាក់​មក​ជាមួយ​សមត្ថ​ភាពបាស់​បុក​ខ្លាំង​ ដែល​បន្លឺ​សម្លេង​បាន​កានត់ែ​ត​ពិ​រោះ​រណ្តំ​ចិត្ត​តែ​ម្តង​។​ 

​ទី​មួយ​ ក្រុមហ៊ុន​ Sony​ បាន​បង្ហាញ​នូវ​កាស​ប្រភេទ​ឥត​ខ្សែ​ MDR-XB950N1​ ដែល​មាន​ថ្ម​អាច​ទ្រទ្រង់​ការ​កម្សាន្ត​បាន​រហូត​ដល់​ 22​ ម៉ោង​ មាន​រន្ធ​ MIC​ នៅ​ជាប់​នឹង​ Board​ និង​បំពាក់​នូវ​បច្ចេកវិទ្យា​កាត់​បន្ថយ​សម្លេង​រំខាន​ noise​ cancellation​ និង​ម៉ូ​ដែល​ MDR-XB950B1​ ដែល​ប្រើប្រាស់​ Wireless​ ដូច​គ្នា​ និង​សមត្ថភាព​ដូច​គ្នា​ តែ​មាន​ថ្ម​តូច​ជាង​បន្តិច​គឺ​អាច​កម្សាន្ត​បាន​ 18​ ម៉ោង​ផង​ដែរ​។​ មួយវិញទៀត​នោះ​គឺ​កាស​ស្តាប់​ត្រចៀក​ដោយ​ប្រើ​ខ្សែ​មាន​ដូច​ជា​ ម៉ូ​ដែល​ MDR-XB550AP​ និង​ MDR-XB510AS​ ទាំង​ពីរ​ម៉ូ​ដែល​នវ​ ត្រូវ​បាន​ភ្ចា​ប់​មក​ជាមួយ​មុខងារ​ការពារ​ជម្រាប​ទឹក​ water​ resistance​ និង​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អ្នកកីឡា​តែ​ម្តង​។​ 

 

​ត្រឡប់​ទៅ​មើល​ឧបករណ៍​បំពង​សម្លេង​វិញ​ម្តង​ ជាដំបូង​មាន​ដូច​ជា​ SRS-XB40,​ SRS-XB30​ និង​ SRS-XB20​ ដែល​ផលិតផល​ទាំងអស់​ត្រូវ​បាន​រចនា​រូបរាង​ជា​ចតុកោណ​ និង​មាន​លក្ខ​ណះ​ពិសេសៗ​ដូច​គ្នា​ ក្នុង​ការ​បំពង​សម្លេង​បាន​យ៉ាង​ពិ​រោះ​រណ្តំ​ចិត្ត​ ហើយ​មាន​ច្រើន​ពណ៌​ ច្រើន​ជម្រើស​ ស្អាតៗ​ ជាមួយ​ការ​រចនា​បំពាក់​ភ្លើង​លោត​តាម​ចង្វាក់ភ្លេង​ដូច​ក្នុង​ក្លឹ​ម​តែ​ម្តង​។​ ឧបករណ៍​បំពង​សម្លេង​នេះ​ ប្រើប្រាស់​បច្ចេកវិទ្យា​ Bluetooth​ និង​មាន​មុខងារ​ការពារ​ជម្រាប​ទឹក​ Water​ Resistance​ និង​ជា​ពិសេស​វា​អាច​ឲ្យ​យើង​ភ្ចា​ប់​បញ្ជា​ត​គ្នា​រួម​តែ​មួយ​ ដើម្បី​បន្ថែម​នូវ​កម្រិត​សម្លេង​ឲ្យ​កាន់តែ​ខ្លាំង​បាន​ថែម​ទៀត​ផង​។​ តែបើ​និយាយ​ពី​ចំណុច​ខុស​គ្នា​រវាង​ឧបករណ៍​ទាំង​បី​ម៉ូ​ដែល​នេះ​វិញ​គឹ​ខុស​គ្នា​តែ​ទំហំ​ និង​ថាមពល​ថ្ម​តែ​ប៉ុណ្ណោះ​។​

​ហើយ​ចុង​ក្រោយ​គឺ​ម៉ូ​ដែល​ SRS-XB10​ វា​មាន​ទំហំ​ 3.5​ អី​ុ​ង​ មាន​ភាព​ងាយស្រួល​ក្នុង​កា​រត​ភ្ជាប់​ និង​មាន​ថាមពល​ថ្ម​អាច​កម្សាន្ត​បាន​ 16​ ម៉ោង​ ហើយ​វា​ក៏​មានមុខ​ងា​រត​ភ្ជាប់​តាម​រយះ​ Bluetooth​ និង​ NFC​ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ផង​ដែរ​ ដូច​ទៅ​នឹង​ម៉ូ​ដែល​ SRS-XB40​ ដែរ​ ។​ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ថា​ វា​មាន​រូបរាង​តូច​ជាងគេ​ និង​មាន​រាង​មូល​ទ្រវែង​ ប្លែក​និង​ទាក់ទាញ​ បែប​ទាន់សម័យ​៕

 

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us