no-alternative title

កាន់តែ​អស្ចារ្យ​ទៀត​ហើយ​សំរាប់អ្នកចូលចិត្តលេង Drone ពេល​នេះ​ក្រុមហ៊ុន​ DJI​ ទិញ​បាន​ភាគហ៊ុន​ធំ​នៅ​ក្នុង​ក្រុមហ៊ុន​កាមេរ៉ា​ Hasselblad

DJI​ ដែល​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​ (Drone)​ កំពុង​ទទួល​បាន​ជោគជ័យ​ និ​ហ​មានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ ពេល​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ ក្រុមហ៊ុន​នេះ​ បាន​ទិញ​បាន​ភាគហ៊ុន​ធំ​ច្រើន​ជាងគេ​នៅ​ក្នុង​ក្រុមហ៊ុន​កាមេរ៉ា​ Hasselblad​ របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​។​ ព័ត៌មាន​នៃ​ការ​ទិញ​បាន​ភាគហ៊ុន​នេះ​ ត្រូវ​បាន​រាយការណ៍​ដំបូង​បំផុត​ដោយ​ Luminous​ Landscape​ និង​ប្រភព​ឧស្សាហកម្ម​ជា​ច្រើន​ទៀត​ ដែល​បាន​ផ្ទៀងផ្ទាត់​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយនឹង​ TechCrunch​ ។​ ប្រភព​នៅ​ខាងក្នុង​នេះ​ បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ DJI​ មិនមែន​ ទិញ​យក​ភាគហ៊ុន​ទាំង​អស់នោះ​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​ បាន​ទិញ​បាន​ភាគហ៊ុន​ធំ​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​នេះ​។​

​ក្រុមហ៊ុន​ DJI​ ទិញ​បាន​ភាគហ៊ុន​ធំ​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​របស់​ប្រទេស​ស៊ុ​យ​អ៊ែ​ត​នៅ​ក្នុង​ឆ្នាំ​ 2015​ នៅ​ក្នុង​រង្វង់​ទឹកប្រាក់​ ដែល​មិន​ទាន់​បានដឹង​នៅឡើយ​ទេ​។​ នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ ត្រូវ​បាន​រាយការណ៍​ថា​ ក្រុមហ៊ុន​ DJI​ បាន​ឈរ​ដំណែង​ជា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​កាមេរ៉ា​ Hasselblad​ នេះ​។​ នៅ​ពេល​ដែល​សាកសួរ​អំពី​ការ​ទិញ​បាន​ភាគហ៊ុន​ធំ​នៅ​ក្នុង​ក្រុមហ៊ុន​កាមេរ៉ា​មួយ​នេះ​ ក្រុមហ៊ុន​ DJI​ បាន​ប្រាប់​ព័ត៌មាន​ The​ Verge​ ថា​ វា​មិន​មាន​ព័ត៌មាន​បន្ថែម​ទៀត​នោះ​ទេ​អំពី​ការ​សហការ​គ្នា​ជាមួយនឹង​ក្រុមហ៊ុន​ Hasselblad​។​ អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ DJI​ នឹង​ធ្វើការ​សហការ​គ្នា​ក្នុង​ការ​ជម្រុញ​ឆ្ពោះទៅ​មុខ​ដើម្បី​បង្កើត​នូវ​រូបភាព​ដ៏​អស្ចារ្យ​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​លោក​អ្នក​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​អ្នក​ប្រហែលជា​ចង​ចាំ​ហើយ​ថា​ ក្រុមហ៊ុន​ Hasselblad​ ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​កាមេរ៉ា​លំដាប់​កំពូល​របស់​ពិភពលោក​។​ ក្រុមហ៊ុន​ Hasselblad​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ 1941​ ហើយ​កាមេរ៉ា​របស់​ក្រុមហ៊ុន​មួយ​នេះ​ មាន​ប្រវត្តិ​ល្បីល្បាញ​ដោយសារ​តែ​វា​បាន​ប្រើប្រាស់​សម្រាប់​ថត​នៅ​ក្នុង​អាល់​ប៊ុ​ម​ Abbey​ Road​ របស់​ក្រុម​ Beatles​ រូបភាព​ស​ខ្មៅ​របស់​ Steve​ Jobs​ និង​រូបភាព​អវកាស​ជា​ច្រើន​ទៀត​របស់​ក្រុម​ NASA​ ។​ វា​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​ចំពោះ​ការ​សហការ​គ្នា​ឆ្ពោះទៅ​មុខ​របស់​ក្រុមហ៊ុន​ DJI​ និង​ក្រុមហ៊ុន​ Hasselblad​ ។​ តើ​វា​នឹង​មាន​អ្វី​អស្ចារ្យ​បន្ថែម​ទៀត​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ Hasselblad​ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន​សម្រាប់​បំពាក់​នៅ​លើ​យន្តហោះ​ Drone​ ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ DJI​ នោះ​?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន