យោងតាមការបញ្ជាក់របស់ក្រុមអ្នកវិភាគរបសក្រុមហ៊ុន Gartner បានឲ្យដឹងថា ការនាំចេញនូវផលិតផលឆ្លាតវៃរបស់ក្រុមហ៊ុន Apple (ទាំង iOS និង iOS X) ក្នុងឆ្នាំ2017 នេះ នឹងមានការកើនឡើងលើសពីនាំចេញនូវផលិតផលរបស់ក្រុមហ៊ុន Microsoft ដែលដំណើរការដោយ Window ជាលើកដំបូង។ ក្រុមហ៊ុន Gartner ក៏បានធ្វើការប៉ាន់ស្មានថា ក្រុមហ៊ុន Apple នឹងបន្តនាំមុខក្នុងការនាំចេញលើក្រុមហ៊ុន Microsoft រហូតដល់ឆ្នាំ 2019 ។ តាមការបញ្ជាក់របស់ក្រុមហ៊ុនទាំងពីរនេះ ក៏បានបង្ហាញផងដែរថា ក្នុងកំឡុងពេលបីឆ្នាំខាងមុខនេះ ការនាំចេញនៃផលិតផលរបស់ខ្លួននឹងមានកម្រិតទាប។
ក្រុមអ្នកវិភាគបានរំពឹងថា ក្រុមហ៊ុន Apple នឹងនាំមុខលើ Microsoft ដោយធ្វើការនាំចេញនូវផលិតផលរបស់ខ្លួនច្រើនជាង 18 លានគ្រឿង នៅក្នុងឆ្នាំនេះ ហើយនឹងមានការកើនឡើងរហូតដល់ 28 លានគ្រឿង នៅក្នុងឆ្នាំ 2019 ។ ម្យ៉ាងវិញទៀត ប្រសិនបើយើងគិតរួមបញ្ចូលទាំងប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google គឺមានការនាំមុខយ៉ាងខ្លាំងលើក្រុមហ៊ុនទាំងពីរ ទាំង Apple និង Window ដោយក្នុងចំណោម 2.3 លានគ្រឿង នៃការនាំចេញក្នុងឆ្នាំ 2016 មានតែ 11.2 ភាគរយតែប៉ុណ្ណោះ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Window របស់ក្រុមហ៊ុន Microsoft ។
សរុបមក ក្រុមហ៊ុន Gartner បានមើលឃើញរយះពេលវែងពីការនាំចេញនូវផលិតផលទាំងអស់នៅក្នុងឆ្នាំ 2017 នេះ ហើយក្រុមហ៊ុនមួយនេះ ហាក់មិនត្រូវបានគេរំពឹងថា នឹងទទួលបានកំណើននៃការនាំចេញរហូតដល់ឆ្នាំ2018 តែសម្រាប់ក្រុមហ៊ុន Microsoft ហាក់ផ្តល់ក្តីសង្ឃឹមលើប្រព័ន្ធប្រតិបត្តិការ Window 10 សម្រាប់ទូរស័ព្ទ ដែលកំពុងតែទទួលបានការប្រើប្រាស់ពីដៃគូរសហការរបស់ក្រុមហ៊ុនដ៏ទៃដូចជា HP Elite X3 ជាដើម ហើយមួយវិញទៀត គឹការសហការពីក្រុមហ៊ុនសាជីវកម្មក្នុងការទទួលយកនូវបទពិសោធន៍ក្នុងការប្រើប្រាស់ Window 10 សម្រាប់កុំព្យួទ័រ Laptop ឬ Desktop របស់ពួកគេ៕