ក្រុមហ៊ុន​ Samsung​ នឹង​បំពាក់​រ៉េ​ម​ទំហំ​ 8GB​ នៅ​លើ​ស្មា​ត​ហ្វូ​ន​ Galaxy​ S8

ចុះផ្សាយថ្ងៃទី 10 ខែ 01 ឆ្នាំ 2017 | ម៉ោង 10:04 am

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ថ្ងៃនេះ​ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើ​ ន​ដែល​បាន​និយាយ​តៗ​ គ្នា​អំពី​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ Samsung​ Galaxy​ S8​ ដែល​រំពឹង​ថា​ នឹង​ប្រើប្រាស់​នូវ​រ៉េ​ម​ទំហំ​ 8GB​ ប៉ុន្តែ​យើង​នៅ​មិន​ទាន់​បានឃើញ​រ៉េ​ម​នេះ​ ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ នៅឡើយ​ទេ​។​ ប្រភព​ព័ត៌មាន​ថ្មី​នេះ​ បញ្ជាក់​ថា​ រ៉េ​ម​ទំហំ​ 8GB​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ Galaxy​ S8​ ។​ 

​ក្រុមហ៊ុន​ SK​ Hynix​ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ក្នុង​ការ​បង្កើត​នូវ​រ៉េ​ម​ជាមួយនឹង​ក្រុមហ៊ុន​ Samsung​ នៅ​ក្នុង​ប្រទេស​កូរ៉េ​នៅ​ថ្ងៃនេះ​ បាន​ប្រកាស​បង្ហាញ​ពី​រ៉េ​ម​ទំហំ​ 8GB​ DRAM​ ដែល​ប្រើប្រាស់​នូវ​ 4​ ស្រទាប់​សម្រាប់​ប្រើប្រាស់​ជាមួយនឹង​ម៉េ​មូ​រី​ទំហំ​ចាប់ពី​ 64GB​ ឡើង​ទៅ​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នា​ពេល​អនាគត​។​ ក្រុមហ៊ុន​ SK​ Hynix​ តែងតែ​ក្លាយជា​ក្រុមហ៊ុន​ ដែល​ផលិត​បាន​នូវ​រ៉េ​ម​ទំហំ​ 8GB​ មុនគេ​បង្អស់​ដូច​កាល​ឆ្នាំ​ 2013​ នៅ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ បាន​ប្រកាស​បង្ហាញ​រ៉េ​ម​ 1GB​ DDR3​ សម្រាប់​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ផង​ដែរ​។​ ក្រុមហ៊ុន​ SK​ Hynix​ បាន​បញ្ជាក់​ថា​ រ៉េ​ម​ថ្មី​នេះ​ មាន​ទំហំ​តូច​ជាង​មុន​ 30%​ បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​រ៉េ​ម​ LPDDR4​ ហើយ​វា​មាន​កម្លាំង​ខ្លាំង​ជាង​មុន​ដល់​ទៅ​ 20%​ ។​ នៅ​ក្នុងឆ្នាំនេះ​ តម្រូវការ​របស់​រ៉េ​ម​ថ្មី​ដូច​ជា​ប្រភេទ​ LPDDR4X​ រំពឹង​ថា​ នឹង​មាន​តម្រូវការ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​ 2017​ នេះ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ទំនើប​ថ្មីៗ​ជា​ច្រើន​ដូច​ជា​ Galaxy​ S8​ និង​ iPhone​ 8​ ជាដើម​។​

​ខណៈ​ពេល​ដែល​យើង​រំពឹង​ថា​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 8GB​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ Samsung​ Galaxy​ S8​ នោះ​ វា​នៅ​មិន​ទាន់​ដឹង​ទេ​ថា​ ក្រុមហ៊ុន​ Apple​ នឹង​ដាក់​ប្រើប្រាស់​រ៉េ​ម​ទំហំ​ធំ​នេះ​ នៅ​លើ​ទូរស័ព្ទ​ iPhone​ 8​ ស៊េរី​ថ្មី​របស់​ខ្លួន​ឬ​អត់​នោះ​ ព្រោះថា​តាម​ទម្លាប់​របស់​ក្រុមហ៊ុន​ Apple​ មិន​ប្រើប្រាស់​រ៉េ​ម​ទំហំ​ធំ​បែប​នេះនោះ​ទេ​។​ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ យើង​អាច​ដឹង​បាន​ថា​ក្រុមហ៊ុន​ Apple​ ធ្លាប់​បាន​ប្រកាស​រួច​មក​ហើយ​ថា​នឹង​ប្រើប្រាស់​នូវ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ OLED​ នៅ​លើ​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​នឹង​ប្រកាស​បង្ហាញ​វត្ត​មាននៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​ 2017​ នេះ​៕

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us