ក្រុមហ៊ុន​ Samsung​ មាន​គោលដៅ​លក់​ Galaxy​ S8​ អោយ​បាន​ចំនួន​រហូត​ដល់​ទៅ​ 60​ លាន​គ្រឿង​ នៅ​ឆ្នាំ​នេះ​

ចុះផ្សាយថ្ងៃទី 10 ខែ 01 ឆ្នាំ 2017 | ម៉ោង 11:43 am

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​បើ​យោង​ទៅ​តាម​របាយការណ៍​ថ្មី​មួយ​ចេញ​មក​ពី​ក្រុមហ៊ុន​ Samsung​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ មាន​គោលដៅ​ក្នុង​ការ​លក់​ទូរស័ព្ទ​ Galaxy​ S ​(​​Galaxy​ S8)​ ដែលជាស្មាតហ្វូនស៊េរី​ថ្មី​ អោយបានចំនួន​ 60​ លាន​គ្រឿងនៅ​ក្នុង​ឆ្នាំ​ 2017 នេះ ​។​  របាយការណ៍​នេះ​ បាន​ស្រង់​សម្តី​ ដែល​មាន​ប្រភព​ចេញពី​ឧស្សាហកម្ម​នេះ​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ បាន​ស្នើ​សុំ​ឱ្យ​ដៃគូ​ជា​ច្រើន​របស់​ខ្លួន​ធ្វើការ​ផ្គត់ផ្គង់​ទៅ​លើ​ផ្នែក​សម្ភារៈ​ឱ្យ​បាន​គ្រប់គ្រាន់​ដោយ​ផ្អែក​ទៅ​លើ​គោល​ដៃ​ក្នុង​ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​ចំនួន​ 60​ លាន​គ្រឿង​នៅ​ក្នុងឆ្នាំនេះ​។​

​ប្រសិនបើ​លោក​អ្នកធ្វើការ​ប្រៀបធៀប​តួរ​លេខ​ 60​ លាន​ គឺ​ពិតជា​ខ្ពស់​ជាង​ទូរស័ព្ទ​ត្រកូល​ Galaxy​ S​ ជា​ច្រើន​ស៊េរី​នា​ពេល​បច្ចុប្បន្ន​ដូច​ជា​ Galaxy​ S5​ (45​ លាន​គ្រឿង​)​ Galaxy​ S6​ (45​ លាន​គ្រឿង​)​ និង​ Galaxy​ S7​ (48​ លាន​គ្រឿង​)​។​  របាយការណ៍​នេះ​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ ទូរស័ព្ទ​ Galaxy​ S8​ នឹង​ប្រកាស​បង្ហាញ​វត្ត​មាននៅ​ក្នុង​ពេល​ណាមួយ​នៅ​ក្នុង​ខែមេសា​ (​ព័ត៌មាន​នេះ​យើង​បានលឺ​ថ្មីៗ​នេះ​ផង​ដែរ​)​ ហើយ​ការ​ចាប់ផ្តើម​ផលិត​គឺ​មាន​រយៈពេល​មុន​មួយ​ខែ​ពោល​គឺ​នៅ​ក្នុង​ខែមីនា​៕

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us