លក្ខណៈសម្បត្តិ​គួរ​ឱ្យ​ចាប់អារម្មណ៍​ទាំង​ 5​ ដែល​លោក​អ្នក​គួរ​តែ​ដឹង​ពី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េ​រី​ថ្មី​ Nokia​ 6​

ចុះផ្សាយថ្ងៃទី 10 ខែ 01 ឆ្នាំ 2017 | ម៉ោង 04:38 pm

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​នៅ​ទីបំផុត​ ក្រុមហ៊ុន​ Nokia​ បាន​ប្រកាស​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដេ​ល​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ជា​លើក​ដំបូង​បំផុត​របស់​ខ្លួន​ដែល​មានឈ្មោះ​ហៅ​ថា​ Nokia​ 6​ កាលពី​ថ្ងៃអាទិត្យ​មុន​នេះ​។​ ស្មា​ត​ហ្វូ​ន​នេះ​ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ Nougat​ 7.0​ ត្រូវ​បាន​គេ​រំពឹង​ កាលពី​ពេល​មុន​ថា​ នឹង​ប្រកាស​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ MWC​ Event​ នៅ​ក្នុង​ខែកុម្ភៈ​។​  

លោក​ Juho​ Sarvikas​ ដែល​ជា​ប្រធាន​ផ្នែក​ផលិតផល​របស់​ក្រុមហ៊ុន​ HMD​ Global​ បាន​ចង្អុលបង្ហាញ​នៅ​ក្នុង​សេចក្តី​ប្រកាស​ជា​ផ្លូវការ​របស់​ទូរស័ព្ទ​ Nokia​ 6​ ថា​ Nokia​ 6​ នេះ​មិ​ ន​មែន​ជា​ស្មា​ត​ហ្វូ​ន​តែ​មួយ​គត់​ ដែល​ប្រកាស​បង្ហាញខ្លួន​នៅ​ក្នុងឆ្នាំនេះ​ទេ​។​  គាត់​បាន​និយាយ​ថា​ “​វត្តមាន​របស់​ទូរស័ព្ទ​ Nokia​ 6​ គឺជា​ជំហាន​ដំបូង​របស់​ក្រុមហ៊ុន​យើង​ ហើយ​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​ទៀត​នឹង​ត្រូវ​បង្ហាញខ្លួន​នៅ​ក្នុង​ឆ្នាំ​ 2017​ នេះ​។​” ​ទូរស័ព្ទ​នេះ​ ត្រូវ​បាន​ប្រកាស​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅ​លើ​គេហទំព័រ​ HMD​ Website​ ជាមួយនឹង​លក្ខណៈសម្បត្តិ​របស់​វា​ ហើយ​តម្លៃ​របស់​វា​គឺ​ 1699​ យ័ន​ (​ប្រហែលជា​ 245​ ដុល្លារ​អា​មេ​រិច​)​ ហើយ​ទូរស័ព្ទ​ Nokia​ 6​ នេះ​ជាប់​ឈ្មោះ​ត្រឹមតែ​ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​តែ​ប៉ុណ្ណោះ​។​ តើ​វត្តមាន​របស់​ទូរស័ព្ទ​ Nokia​ លើក​នេះ​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ទេ​?​  ខាងក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ​សំខាន់ៗ​ទាំង​ 5​ របស់​ទូរស័ព្ទ​ Nokia​ 6​ 

1.​​ញ្ច​ក់​អេ​ក្រង់​ Full​ HD

​ទូរស័ព្ទ​ Nokia​ 6​ ភ្ជាប់​មក​ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ Full​ HD​ ។​ ខណៈ​ពេល​ដែល​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​វិវត្តន៍​ទៅ​ប្រើប្រាស់​នូវ​អេ​ក្រង់​កញ្ចក់​ 2K​ និង​ 4K​ នោះ​ ការ​ប្រើប្រាស់​នូវ​កញ្ចក់​អេ​ក្រង់​ Full​ HD​ ភាគច្រើន​គឺ​សម្រាប់​ស្មា​ត​ហ្វូ​ន​ថ្នាក់​កណ្តាល​។​ កញ្ចក់​អេ​ក្រង់​ Full​ HD​ ត្រូវ​បានការ​ពារ​ដោយ​ស្រទាប់​កញ្ចក់​ 2.5D​ Gorilla​ Glass​ ។​ ក្រុមហ៊ុន​បាន​អះអាង​ថា​ ទូរស័ព្ទ​នេះ​អាច​អាន​មើល​បាន​នៅ​ក្រោម​ពន្លឺព្រះអាទិត្យ​បាន​យ៉ាង​ច្បាស់​ល្អ​ដោយសារ​តែ​វា​ប្រើប្រាស់​នូវ​ស្រទាប់​ Polarizer​ Layer​ ។​

2.​​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB​ រ៉េ​ម​ទំហំ​ 4GB

​សម្រាប់​តម្លៃ​របស់​ Nokia​ N6​ នេះ​ វា​ប្រើប្រាស់​នូវ​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB​ និង​រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ ។​ ដោយសារ​តែ​កម្រិត​ភាព​ច្បាស់​នេះ​មិន​ប្រើប្រាស់​នូវ​រ៉េ​ម​ច្រើន​នោះ​ទេ​ ដូចនេះ​រ៉េ​ម​ដែល​នៅ​សល់​សម្រាប់​ផ្គត់ផ្គង់​ទៅ​ដល់​អ្នក​ប្រើប្រាស់​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​ ឬ​កម្មវិធី​ធំៗ​ដែល​បាន​តម្លើង​នៅ​លើ​ទូរស័ព្ទ​មួយ​នេះ​។​ ក្រៅពី​ទំហំ​ម៉េ​មូ​រី​នេះ​ ទូរស័ព្ទ​នេះ​បាន​ប្រើប្រាស់​បន្ថែម​ជាមួយ​ microSD​ កាត​ដែល​មាន​ន័យ​ថា​លោក​អ្នក​អាច​ធ្វើការ​បន្ថែម​នូវ​កម្មវិធី​ ហ្គេ​ម​ និង​ឯកសារ​ជា​ច្រើន​ទៀត​បាន​ដោយ​ស៊េរី​។​ ទូរស័ព្ទ​ Nokia​ 6​ នេះ​មាន​លក្ខណៈ​ខ្លាំង​ប្រសើរ​ជាង​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​ទៀត​ដូច​ជា​ស៊េរី​ LeEco​ L2​ ជាដើម​។​

3.​​កាមេរ៉ា​ខាងក្រោយ​ទំហំ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយនឹង​មុខងារ​ Phase-Detection​ Autofocus

​ទូរស័ព្ទ​ Nokia​ 6​ ភ្ជាប់​មក​ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ​ទំហំ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ភ្ជាប់​ជាមួយនឹង​ f/2.0​ Lens​ និង​ Phase-Detection​ Autofocus​ រួម​ទាំង​កាមេរ៉ា​ខាង​មុខ​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​ភ្ជាប់​មក​ជាមួយនឹង​ f/2.0​ 84​ ដឺ​ក្រែ​ Wide​ Angle​ Lens​ ។​ កាមេរ៉ា​កម្រិត​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ហើយ​ដូច​ជា​សម្រាប់​ក្រុមហ៊ុន​ LeEco,​ Xiaomi​ និង​ Vivo​ ។​

4.​​ប្រព័ន្ធ​បំពង​សំឡេង​ Dolby​ Atmos​ Speakers​ ចំនួន​ 2

​ទូរស័ព្ទ​ Nokia​ 6​ ប្រើប្រាស់​នូវ​ប្រព័ន្ធ​បំពង​សំឡេង​ Dolby​ Atmos​ Speakers​ ចំនួន​ពីរ​គ្រាប់​ដែល​ផ្តល់​នូវ​សំឡេង​លឺ​ ពិ​រោះ​រណ្តំ​ចិត្ត​ជាង​ស្មា​ត​ហ្វូ​ន​ធម្មតា​។​ ក្រុមហ៊ុន​បាន​អះអាង​ថា​ Nokia​ 6​ ប្រើប្រាស់​នូវ​ Dual​ Amplifiers​ សម្រាប់​ចែកចាយ​សំឡេង​បានលឺ​ជាង​ស្មា​ត​ហ្វូ​ន​ដែល​ប្រើប្រាស់​នូវ​ Amplifier​ តែ​មួយ​។​

5.​​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ Nougat​ 7.0

​ទូរស័ព្ទ​ Nokia​ 6​ ដំណើរការ​ស្រាប់​មក​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ Nougat​ ដែល​ថ្មីៗ​នេះ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​បាន​ប្រើប្រាស់​នៅ​លើ​ Samsung​ Galaxy​ S7​ ផង​ដែរ​។​ វា​គឺជា​ការ​វិវត្តន៍​ខ្លួន​ដ៏​ធំ​មួយ​របស់​ទូរស័ព្ទ​ Nokia​ ដែល​ងាក​មក​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ នោះ​ (​ទូរស័ព្ទ​ Nokia​ X​ ធ្លាប់​បរាជ័យ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android)​ ។​ យ៉ាងណាមិញ​ ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ Qualcomm​ Snapdragon​ 430​ Processor​ ហើយ​ក្រុមហ៊ុន​ HMD​ បាន​ប្រកាស​ទៀត​ថា​វត្តមាន​របស់​ Nokia​ 6​ គឺ​ដាក់​លក់​តែ​នៅ​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ​៕

 

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us