LG​ G6​ គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ក្នុង​លោក​ដែល​នឹង​បំពាក់​កញ្ចក់​អេ​ក្រង់​ QHD+​ ជាមួយ​កម្រិត​ Aspect​ ratio​ 18:9

ចុះផ្សាយថ្ងៃទី 11 ខែ 01 ឆ្នាំ 2017 | ម៉ោង 08:03 am

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ក្រុមហ៊ុន​ LG​ បាន​ប្រកាស​បញ្ជាក់​ថា​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ LG​ G6​ ដែល​ត្រៀម​បង្ហាញ​វត្តមាន​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​អេ​ក្រង់​ថ្មី​ QHD+​ ហើយ​ក៏​ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​ដែល​មាន​អេ​ក្រង់​កម្រិត​ aspect​ ratio​ 18:9​។​ ក្រុមហ៊ុន​ LG​ Display​ បាន​ប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ អេ​ក្រង់​កម្រិត​ wider​ screen​ បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ប្រើប្រាស់​កាន់តែ​អស្ចារ្យ​បន្ថែម​ទៀត​ និង​អាច​ប្រើប្រាស់​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​បាន​ច្រើន​ និង​ទ្រទ្រង់​បានជា​មួយ​មុខងារ​បែងចែក​អេ​ក្រង់​ (dual​ screen)​ ថែម​ទៀត​ផង​។​ 

 

​នៅ​លើ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ LCD​ panel​ ទំហំ​ 5.7”​ ដែល​ផ្តល់​ឲ្យ​ការ​បង្ហាញ​រូបភាព​វី​ដេ​អូ​ទំហំ​ 1440x2880​ ភិ​ច​សែ​ល​ជាមួយ​កម្រិត​ភាព​ច្បាស់​ 564ppi​ ដែល​បំពាក់​នៅ​លើ​ LG​ G6​ និង​មាន​ភ្ជាប់​នូវ​បច្ចេកវិទ្យា​ថ្មី​ LG’s​ in-TOUCH​ Technology​ របស់​ក្រុមហ៊ុន​ផ្ទាល់​ហើយ​បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ដាក់​បញ្ចូល​ក្នុង​ស្រទាប់​ក្រោម​អេ​ក្រង់​ LCD​ cell​ ដែល​វា​ជួយ​បង្កើន​សមត្ថភាព​ញាណ​ផ្ទៃ​អេ​ក្រង់​ជួយ​ឲ្យ​ការ​ចុច​ថា​ច់​បញ្ជា​បាន​កាន់តែ​លឿន​រហ័ស​ និង​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់​បញ្ជា​។​ 

 

LG​ បាន​បន្ថែម​ទៀត​ថា​ បច្ចេកវិទ្យា​កញ្ចក់​អេ​ក្រង់​ប្រភេទ​ថ្មី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​កម្រាស់​ស្តើង​បំផុត​ត្រឹមតែ​ 1​ ម​ម​ប៉ុណ្ណោះ​ជាមួយ​គែម​អេ​ក្រង់​កាន់តែ​តូច​ស្តើង​ជា​កញ្ចក់​អេ​ក្រង់​ដែល​បាន​ប្រើ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​មុន​ ហើយ​វា​ក៏​មាន​ភាពរឹងមាំ​ និង​មិន​ត្រូវការ​កញ្ចក់​ការពារ​ពីលើ​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​បច្ចេកវិទ្យា​ in-TOUCH​ Technology​ នេះ​ជួយ​ធ្វើការ​ប្រើប្រាស់​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង​មិន​ចោទ​ជា​បញ្ហា​ទៀត​ឡើយ​។​ 

 

​ហេតុផល​មូ​យ​ចំនួន​ដែល​ក្រុមហ៊ុន​ LG​ នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ LG​ G6​ ដែល​បំពាក់​កម្រិត​អេ​ក្រង់​ដែល​មានគុណ​ភាព​ខ្ពស់​បំផុត​នេះ​ព្រោះ​ LG​ ចង់​បង្កើន​សមត្ថភាព​ការ​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ និង​ដើម្បី​ប្រ​គូ​ត​ប្រជែង​ទីផ្សារ​ជាមួយ​ Samsung​ Galaxy​ S8​ ដែល​ត្រៀម​បង្ហាញខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​ ហើយ​ព័ត៌មាន​លេចលឺ​កន្លង​មក​បាន​លើក​ឡើង​ថា​ Galaxy​ S8​ នឹង​បំពាក់​កញ្ចក់​អេ​ក្រង់​ដែល​មាន​ផ្ទៃ​បង្ហាញ​រូបភាព​វី​ដេ​អូ​ទំហំ​ 90%​ នៃ​ផ្ទៃ​អេ​ក្រង់​ទាំងមូល​ និង​ Xiaomi​ Mi​ Mix​ ដែល​មាន​កញ្ចក់​អេ​ក្រង់​ស្ទើរតែ​ពេញ​ផ្ទៃ​ខាង​មុខ​ជាមួយ​កម្រិត​ aspect​ ratio​ 17:9​ ដូចនេះ​ LG​ ត្រូវ​តែ​ពង្រឹង​លើ​ផ្នែក​រឹង​របស់​ LG​ G6​ ដើម្បី​ត្រៀមខ្លួន​ប្រ​គូ​ត​ប្រជែង​ទីផ្សារ​ក្នុង​ឆ្នាំ​ 2017​ នេះ​៕

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us