ក្រុមហ៊ុន​ Samsung​ នឹង​ប្រើប្រាស់​ជំនួយការ​ឆ្លាត​វៃ​ Samsung​ Bixby​ នៅ​លើ​ស្មា​ត​ហ្វូ​ន​ Galaxy​ S8​

ចុះផ្សាយថ្ងៃទី 11 ខែ 01 ឆ្នាំ 2017 | ម៉ោង 04:16 pm

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ពេល​នេះ​ ក្រុមហ៊ុន​ Samsung​ កំពុង​តែ​ដំណើរការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​នូវ​ជំនួយការ​ឆ្លាត​វៃ​ (Virtual​ Assistant)​ សម្រាប់​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ Galaxy​ S8​ ស៊េរី​ថ្មី​របស់​ខ្លួន​ ហើយ​ជំនួយការ​ឆ្លាត​វៃ​នេះ​ មានឈ្មោះ​ថា​ Bixby​ ។​ ព័ត៌មាន​នេះ​ មិនមែន​ជា​ដំណឹង​អ្វី​ថ្មី​នោះ​ទេ​ ព្រោះ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​និយាយ​អំពី​រឿង​នេះ​តាំងពី​ខែវិច្ឆិកា​ ឆ្នាំ​មុន​មក​ម្ល៉េះ​។​ ប៉ុន្តែ​ពេល​នេះ​ វា​បាន​បង្ហាញខ្លួន​នៅ​ក្នុង​បញ្ជី​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ Samsung​ ដែល​ផ្តល់​នូវ​ភាព​ជឿជាក់​ខ្លាំង​ជាង​មុន​។​ ​ជំនួយការ​ឆ្លាត​វៃ​ Bixby​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ របស់​ក្រុមហ៊ុន​ Samsung​ រួម​ជាមួយនឹង​ប្រព័ន្ធ​ Samsung​ Pay​ Mini​ ផង​ដែរ​។​ 

​ប្រព័ន្ធ​ទូទាត់​ចល័ត​របស់​ក្រុមហ៊ុន​ Samsung​ ថ្មី​នេះ​នឹង​មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ និង​ទំងន់​ស្រាល​ម៉ាស៊ីន​ថែម​ទៀត​ផង​ គ្រាន់តែ​វា​អាច​ប្រើប្រាស់​សម្រាប់​តែ​ការ​ទូទាត់​ប្រាក់​នៅ​លើ​អន​ឡាញ​តែ​ប៉ុណ្ណោះ​ ខណៈ​ពេល​ដែល​ប្រព័ន្ធ​ Samsung​ Pay​ អាច​ធ្វើការ​ផ្ទេរ​ប្រតិបត្តិការ​ប្រាក់​បាន​ពេញលេញ​នៅ​លើ​ហាង​ទំនិញ​ជា​ច្រើន​។​សម្រាប់​ពេល​នេះ​ ព័ត៌មាន​ទាំង​អស់នេះ​គឺជា​អ្វី​ដែល​យើង​បានដឹង​អំពី​ទូរស័ព្ទ​ស៊េរី​ថ្មី​ Samsung​ Galaxy​ S8​ ។​ យើង​រំពឹង​ថា​ ទូរស័ព្ទ​ Samsung​ Galaxy​ S8​ ស៊េរី​ថ្មី​នេះ​ពិតជា​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ខែមេសា​ជាក់​ជា​មិន​ខាន​។​ ពាក្យ​ចចាមអារ៉ាម​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Samsung​ នឹង​ប្រកាស​បង្ហាញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ 18​ ខែមេសា​ជំនួស​ឱ្យ​ផែនការ​គម្រោង​របស់​ខ្លួន​សម្រាប់​ខែកុម្ភៈ​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ MWC​ ៕

 

 

 

 

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us