ក្រុមហ៊ុន​ Meizu​ បំបែក​កំណត់​ត្រា​លក់​ស្មា​ត​ហ្វូ​ន​បាន​ 22​ លាន​គ្រឿង​នៅ​ក្នុង​ឆ្នាំ​ 2016​

ចុះផ្សាយថ្ងៃទី 11 ខែ 01 ឆ្នាំ 2017 | ម៉ោង 06:24 pm

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ឆ្នាំ​ 2016​ កន្លង​ទៅ​ថ្មីៗ​នេះ​ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន​ Meizu​ ហើយ​សំរាប់​ឆ្នាំ​ថ្មី​នេះ​ដែរ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​មួយ​នេះ​ បាន​ត្រៀមខ្លួន​ក្នុង​ការ​ប្រកាស​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​ស៊េរី​ផ្សេង​ទៀត​សម្រាប់​ឆ្នាំ​ 2017​ បន្ទាប់​ពី​ការ​លក់​យ៉ាង​ជោគជ័យ​របស់​ខ្លួន​។​ នៅ​ថ្ងៃនេះ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​ បាន​ប្រារព្ធ​នូវ​កម្មវិធី​ជា​ផ្លូវការ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ ដោយ​បាន​បង្ហាញ​ថា​ ការ​លក់​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ឆ្នាំ​ 2016​ មាន​ចំនួន​ 22​ លាន​គ្រឿង​។​ ការ​បំបែក​កំណត់​ត្រា​របស់​ក្រុមហ៊ុន​ Meizu​ នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ​ គ្រង​ដំណែង​លក់​បាន​ច្រើន​ជាងគេ​បំផុត​ នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​ចិន​។​ 

​ប៉ុន្តែ​រឿង​មួយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់​នោះ​គឺថា​ ក្នុង​ចំណោម​ទូរស័ព្ទ​ 22​ លាន​គ្រឿង​ វា​មាន​តែ​ 10%​ ប៉ុណ្ណោះ​ ដែល​បាន​លក់​ក្រៅពី​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ក្នុង​ប្រទេស​ចិន​។​ អ្វី​ដែល​កាន់តែ​ច្បាស់​នោះ​គឺថា​ ក្រុមហ៊ុន​ Meizu​ កំពុង​តែ​ត្រៀម​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ M3​ Max​ និង​វត្តមាន​របស់​ទូរស័ព្ទ​ MX6​ ។​ ដើម្បី​ធ្វើការ​ពង្រីក​ទៅ​លើ​ជំនួញ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ ក្រុមហ៊ុន​ Meizu​ កំពុង​តែ​ត្រៀមខ្លួន​ក្នុង​ការ​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​ 6​ ម៉ូ​ដែល​ផ្សេង​ទៀត​នៅ​ក្នុង​ឆ្នាំ​ 2017​ នេះ​ ដែល​ស្មា​ត​ហ្វូ​ន​មួយ​ស៊េរី​នឹង​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ Snapdragon​ 625​ ដែល​មាន​អនុភាព​ខ្លាំងក្លា​ផង​ដែរ​៕

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us