no-alternative title

ស្មា​ត​ហ្វូ​ន​របស់​ SONY​ អាច​នឹង​ប្តូរ​ទៅ​ប្រើ​កញ្ចក់​អេ​ក្រង់​ពពួក​ OLED​ វិញ​នៅ​ឆ្នាំ​ 2018

​ក្រុមហ៊ុន​ SONY​ បាន​ប្រើប្រាស់​កញ្ចក់​អេ​ក្រង់​ប្រភេទ​ LCD​ panels​ នៅ​លើ​ទូរស័ព្ទ​ និង​ឧបករណ៍​ថេ​ប​ប្លែ​តរបស់​ខ្លួន​អស់​រយះ​ពេល​យូរយារ​ណាស់​មក​ហើយ​។​ ប៉ុន្តែ​ទើបតែ​ពេល​នេះ​ មាន​របាយការណ៍​ថ្មី​មួយ​ចេញពី​ទឹកដី​កំណើត​របស់​ SONY​ គឺ​ប្រទេស​ជប៉ុន​ បាន​ប្រ​លយ​ប្រយោគ​ចេញ​មក​ថា​ នៅ​ទីបំផុត​ក្រុមហ៊ុន​ SONY​ កំពុង​មាន​គម្រោង​ប្រើប្រាស់​បច្ចេកវិទ្យា​កញ្ចក់​អេ​ក្រង់​ OLED​ Display​ សម្រាប់​ស្រ​ឡាយ​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​នៅ​ពេល​អនាគត​។​ នេះ​មាន​ន័យ​ថា​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ SONY​ នឹង​ប្តូរ​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា​កញ្ចក់​អេ​ក្រង់​ពពួក​ OLED​ ដូច​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ Samsung​ ដែរ​ ដែល​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ គឺជា​អ្នក​ផលិត​នូវ​បន្ទះ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ OLED​ panels​ ខ្លួនឯង​ផ្ទាល់​ និង​បាន​ប្រើ​នៅ​លើ​ស្រ​ឡាយ​ស្មា​ត​ហ្វូ​ន​ Galaxy​ S​ និង​ Note​ អស់​រយះ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​។​ 

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដើរ​ដោយ​ Android​ ជា​ច្រើន​ទៀត​ ក៏​កំពុង​តែ​មាន​គម្រោង​ជ្រើសរើស​ប្រើប្រាស់​បច្ចេកវិទ្យា​កញ្ចក់​អេ​ក្រង់​ OLED​ សម្រាប់​ផលិត​ ផលស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​ផង​ដែរ​ ហើយ​ក្នុង​នោះ​ក្រុមហ៊ុន​បិតា​បច្ចេកវិទ្យា​អា​មេ​រិ​ក​ Apple​ ក៏​កំពុង​សម្រេចចិត្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​កញ្ចក់​អេ​ក្រង់​ OLED​ ជំ​នូ​ស​កញ្ចក់​អេ​ក្រង់​ LCD​ panels​ ដែល​បាន​ប្រើ​នៅ​លើ​ iPhone​ អស់​រយះ​ពេល​ជិត​ដប់​ឆ្នាំ​ផង​ដែរ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung​ គឺជា​ក្រុមហ៊ុន​ធំ​ជាងគេ​ក្នុង​ការ​ផលិត​បន្ទះ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ Super​ AMOLED​ ឬ​ OLED​ សម្រាប់​ប្រើ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ប៉ុន្តែ​ បើ​តាម​របាយការណ៍​ SONY​ កំពុង​រង​ចាំ​ការ​ផលិត​កញ្ចក់​អេ​ក្រង់​ OLED​ ពី​សំណាក់​ក្រុមហ៊ុន​ LG​ និង​ JDI​ ដើម្បី​ធ្វើការ​កុម្ម៉ង់​ទិញ​ ពី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ជំនួស​ក្រុមហ៊ុន​ Samsung​ ដែល​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ នឹង​ចាប់ផ្តើម​ការ​ផ្គត់​ផ្គង​ផលិតផល​កញ្ចក់​អេ​ក្រង់​ OLED​ ពេញលេញ​នៅ​ឆ្នាំ​ 2018​ ឬ​ 2019​ ហើយ​ សូ​ម្បី​តែ​ក្រុមហ៊ុន​ Apple​ ក៏​នឹង​ក្លាយជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​សង្វា​ក់​ផ្គត់​ផ្គង​ក្នុង​ពេល​នោះ​ផង​ដែរ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន