យើងខ្ញុំជឿជាក់ថា លោកអ្នកនឹងរំភើបចិត្តនៅពេលដែលបានលឺដំណឹងថាទូរស័ព្ទ Nokia Android ចំនួន 4 ស៊េរីម៉ូដែល នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៅក្នុងឆ្នាំ 2017 នេះ លោកអ្នកប្រាកដជាភ្ញាក់ ផ្អើលហើយជាមួយនឹងព័ត៌មានថ្មីបំផុតដែលបញ្ជាក់ថាទូរស័ព្ទ Nokia Android ប្រហែលជា 6 ឬ 7 ស៊េរីម៉ូដែលនឹងបង្ហាញខ្លួនមុនបញ្ចប់ឆ្នាំ 2017 នេះ។ រូបភាពបញ្ចាំងស្លាយដែលយើងអាចមើលឃើញនៅក្នុងរូបភាពខាងលើនេះត្រូវបានបង្ហាញនៅក្នុងការធ្វើបទបង្ហាញនាពេលថ្មីៗនេះដែលធ្វើឡើងដោយក្រុមហ៊ុន Avaxx ដែលជាអ្នកដំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន Nokia/Microsoft នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
បើយោងតាមរូបភាពស្លាយនេះ បានឱ្យដឹងថា ទូរស័ព្ទត្រកូល Nokia Android ស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2017 ខាងមុខនេះ ដែលមានការបង្ហាញវត្តមានទូរស័ព្ទប្រមាណជា 6 ទៅ 7 ស៊េរីម៉ូដែលមុនបញ្ចប់ឆ្នាំនេះ ដែលមានជម្រើសតាំងពីថ្នាក់មធ្យម ថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ជាងគេ។ តាមការរយការណ៍របស់របាយការណ៍មុននេះ បានបញ្ជាក់ថា ទូរស័ព្ទមួយដែលនឹងបង្ហាញខ្លួនត្រូវបានគេដឹងថា ជាទូរស័ព្ទ Nokia D1C ដែលជាទូរស័ព្ទថ្នាក់កណ្តាលដែលទ្រទ្រង់នូវប្រព័ន្ធប្រតិបត្តិការ 1080p និងប្រព័ន្ធប្រតិបត្តិការ Android 7 Nougat (ជាក់ស្តែង ទូរស័ព្ទស៊េរីថ្មី Nokia ស៊េរីឆ្នាំ 2017 នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat តែម្តង)។
ខណៈពេលដែលវាអាចជារឿងពិតដែលថា ទូរស័ព្ទ Nokia Android ប្រមាណជា 6 ទៅ 7 គ្រឿងនឹងដាក់បង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំនេះ ពេលនេះយើងនៅមិនទាន់បានដឹងនៅឡើយទេថាទូរស័ព្ទ Nokia Android ប៉ុន្មានគ្រឿងនោះទេដែលអាចដាក់លក់នៅក្នុងសហរដ្ឋអាមេរិចបាន។ នៅក្នុងរឿងនេះ យើងសង្ឃឹមថាព័ត៌មានជាច្រើននឹងបានដឹងកាន់តែច្បាស់នៅក្នុងព្រឹត្តិការណ៍ MWC 2017 នៅខែក្រោយនេះ ស្របពេលដែលក្រុមហ៊ុន HMD និង Nokia គួរតែបង្ហាញយ៉ាងតិចណាស់ទូរស័ព្ទ Nokia Android មួយស៊េរីម៉ូដែលនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍នេះ៕