Asus​ Zenfone​ AR​ និង​ Zenfone​ 3​ Zoom​ ចេញ​រូបភាព​ផ្លូវការ​អាច​មើលឃើញ​កាន់តែ​ច្បាស់​ហើយ​!

ចុះផ្សាយថ្ងៃទី 06 ខែ 01 ឆ្នាំ 2017 | ម៉ោង 01:53 pm

មាននៅក្នុង ព័ត៌មានក្រៅប្រទេស

​ក្រុមហ៊ុន​ Asus​ បាន​នាំ​យក​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដ៏​ស្រស់​ស្អាត​ចំនួន​ 2​ ស៊េរី​ម៉ូ​ដែល​ សម្រាប់​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ CES​ 2017​ នេះ​គឺ​ទូរស័ព្ទ​ Asus​ Zenfone​ AR​ ដែល​មាន​អេ​ក្រង់​ទំហំ​ធំ​ដល់​ទៅ​ 5.7​ អ៊ី​ង​ ដែល​ទ្រទ្រង់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ 3D​ របស់​កម្មវិធី​ Google​ Tango​ ហើយ​វា​ថែម​ទាំង​មាន​ថាមពល​ថ្ម​ធំ​ខ្លាំង​ថែម​ទៀត​ផង​ និង​មួយទៀត​គឺ​ Asus​ Zenfone​ 3​ Zoom​ ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ ដែល​ដូច​គ្នា​ទៅ​នឹង​ទូរស័ព្ទ​ iPhone​ 7​ Plus​ ហើយ​វា​ថែម​ទាំង​ប្រើប្រាស់​នូវ​មុខងារ​ Dual​ Pixel​ Auto​ Focusing​ ទៀត​ផង​។​ សមត្ថភាព​ខ្លាំង​ គឺជា​អ្វី​ដែល​សំខាន់​បំផុត​ ហើយ​នៅ​ពេល​ដែល​ទូរស័ព្ទ​ទំនើប​ទាំង​ 2​ ស៊េរី​ម៉ូ​ដែល​នេះ​ បាន​បង្ហាញខ្លួន​វា​មិន​ត្រឹមតែ​មាន​មុខងារ​កាន់តែ​អស្ចារ្យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​រូបរាង​របស់​វា​គឺ​ពិតជា​ស្រស់​ស្អាត​ទាក់ទាញ​ចិត្ត​បំផុត​។​ ពេល​នេះ​ រូបភាព​ពិតប្រាកដ​របស់​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ ត្រូវ​បាន​បង្ហោះ​ចែកចាយ​ដែល​គ្រាន់តែ​ឃើញ​ភ្លាម​ពិតជា​ចង់​ប្រើប្រាស់​ជាទី​បំផុត​។​

​ទូរស័ព្ទ​ Asus​ Zenfone​ AR

​ទូរស័ព្ទ​ Asus​ Zenfone​ AR​ មាន​រូបរាង​រលើបរលោង​ទាន់សម័យ​ និង​ស្រស់​ស្អាត​ជាទី​បំផុត​ ហើយ​វា​ថែម​ទាំង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ Tango​ ថែម​ទៀត​ផង​។​ Zenfone​ AR​ ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ Tri-Camera​ ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​ប្រើប្រាស់​ដើម្បី​ធ្វើការ​តាមដាន​ចលនា​ និង​កាមេរ៉ា​ Sony​ IMX​ 318​ សែន​ស័​រដែ​ល​ចាប់​យក​រូបភាព​បាន​ច្បាស់​ជាទី​បំផុត​។​ កាមេរ៉ា​ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​ហាក់ដូចជា​ហើប​ឡើង​លើ​បន្តិច​ ប៉ុន្តែ​រូបរាង​របស់​ទូរស័ព្ទ​នេះ​ពិតជា​ស្តើង​មែនទែន​។​ ទូរស័ព្ទ​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ Snapdragon​ 821​ ដែល​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ Tango​ ។​ ទូរស័ព្ទ​ Asus​ Zenfone​ AR​ អាច​ប្រើប្រាស់​ជាមួយនឹង​ DayDream​ ដោយ​អ្នក​អាច​ប្រើប្រាស់​វា​ជាមួយនឹង​ VR​ Glasses​ បាន​ផង​ដែរ​។​ ទូរស័ព្ទ​ទំនើប​នេះ​មាន​អេ​ក្រង់​ធំ​ទំហំ​ 5.7​ អ៊ី​ង​ និង​កម្រិត​ភាព​ច្បាស់​ Quad​ HD​ Display​ ។​

​ទូរស័ព្ទ​ Asus​ Zenfone​ 3​ Zoom

​ទូរស័ព្ទ​ Asus​ Zenfone​ 3​ Zoom​ មានការ​រចនា​កាមេរ៉ា​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន​ ពោល​គឺ​វា​ប្រើប្រាស់​នូវ​កាមេរ៉ា​ភ្លោះ​ដែល​ប្រើប្រាស់​នូវ​ Telephoto​ និង​ Optical​ Close-up​ ដែល​មាន​សមត្ថភាព​ស្រ​ដៀង​ទៅ​នឹង​ទូរស័ព្ទ​ iPhone​ 7​ Plus​ ផង​ដែរ​។​ លក្ខណៈ​ពិសេស​របស់​កាមេរ៉ា​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​គឺ​ប្រើប្រាស់​នូវ​កាមេរ៉ា​ Lens​ ទំហំ​ 25mm​ ខណៈ​ពេល​ដែល​កាមេរ៉ា​មួយ​គ្រាប់​ទៀត​ប្រើប្រាស់​នូវ​ Telephoto​ ដែល​មាន​ប្រវែង​ 56mm​ ដែល​អាច​ចាប់​យក​រូបភាព​បាន​ខ្លាំង​ជាង​មុន​ដល់​ទៅ​ 2.3​ ដង​សម្រាប់​ការ​ប្រើប្រាស់​ Optical​ Zoom​ ។​ ក្រុមហ៊ុន​ Asus​ ក៏​បាន​ប្រើប្រាស់​នូវ​កា​មេ​រា់​ f/1.7​ Lens​ សម្រាប់​កាមេរ៉ា​ខាងក្រោយ​ដែល​អនុញ្ញាត​ឱ្យ​វា​ចាប់​ពន្លឺ​បាន​ច្បាស់​ជាង​មុន​ f/2.0​ ហើយ​ពិសេស​នោះ​គឺ​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ Super-Fast​ Dual​ Pixel​ Focusing​ ថែម​ទៀត​។​ កាមេរ៉ា​ខាងក្រោយ​នេះ​មាន​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយនឹង​ទំហំ​ 1.4​ មី​ក្រុង​ភិ​ច​សែ​ល​ ហើយ​វា​ថែម​ទាំង​ផ្តល់​នូវ​រូបភាព​ច្បាស់​ស្អាត​គ្រប់​កាលៈទេសៈ​៕

 

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us