no-alternative title

ពាក្យ​ច​ចា​អា​រ៉ា​ម​នៃ​លក្ខ​ណះ​ពិសេស​ទាំង​ 8​ របស់​ Samsung​ Galaxy​ S8,​ S8​ Edge​ និង​ S8​ Plus​

​នៅ​មិនយូរ​ទៀត​ទេ​ ក្រុមហ៊ុន​ Samsung​ នឹង​ធ្វើការ​កំណត់​នូវ​កាល​បរិ​ច្ឆេ​ត​ជាក់លាក់​មួយ​សម្រាប់​ការ​បង្ហាញ​ចេញ​នូវ​កំពូល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ដូច​ជា​ Galaxy​ S8​ ,​ Galaxy​ S8​ Edge​ និង​ Galaxy​ S8​ Plus​ ជាដើម​។​ កន្លង​ទៅ​អស់​រយះ​ពេល​ប្រហែល​ 2​ ឬ​ 3​ ខែ​មុន​ ក៏​មានការ​ទស្ស​ទាយ​មួយ​ផង​ដែរ​ថា​ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ អាច​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ 26​ ខែ​កុ​ម្ភះ​ ឆ្នាំ​2017​ ខាង​មុខ​នេះ​ហើយ​។​

 

ពាក្យ​ចរ​ចាម​អារាម​ជា​ច្រើន​ទាក់ទង​នឹង​ការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នេះ​ ត្រូវ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​មួយ​ ដែល​ត្រូវ​បាន​គេ​លើកយក​មក​ជជែក​គ្នា​ឥត​ឈប់​ឈរ​ រហូត​ដល់​ថ្ងៃ​ដែល​ក្រុមហ៊ុន​ Samsung​ សម្រេច​ប្រកាស់​ជា​ផ្លូវការ​ពិតប្រាកដ​។​ បច្ចេកវិទ្យា​ អេ​ក្រង់​ Edge-to-edge​ bezel-busting​ display​  មុខងារ​ស្គ៊ែ​ន​ក្រ​យ៉ៅ​ដៃ​ fingerprint​ scanners​ ,​ ការ​បំពាក់​កាមេរ៉ា​ភ្លោះ​ dual-lens​ cameras​ ជាដើម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បច្ចេកវិទ្យា​និង​មុខងារ​ដ៏​ពិសេស​អស្ចារ្យ​បំផុត​ដែល​មាន​វត្ត​មាននៅ​លើ​ស្មា​ត​ហ្វូ​ន​ Galaxy​ S8​ នេះ​ ហើយ​ការ​ពិត​នឹង​ត្រូវ​បង្ហាញ​ ហើយ​ក្រុមហ៊ុន​ Samsung​ កំពុង​តែ​ធ្វើ​ការងារ​មួយ​ដ៏​ពិសេស​ដើម្បី​បំពេញ​តាម​ការ​រំពឹង​ទុក​យ៉ាង​ខ្ពស់​របស់​អតិថិជន​របស់​ខ្លួន​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ដូច្នេះ​ ដើម្បី​ដឹង​កាន់តែ​ច្បាស់​ថា​ លក្ខ​ណះ​ពិសេស​ទាំង​ 8 នោះ​ពិសេស​យ៉ាងណា​នេះ​ យើង​មក​មើល​ទាំងអស់​គ្នា​ដូច​ខាងក្រោម​៖

1.​​អេ​ក្រង់​ធំ​ជាង​មុន​ ស្មើ​ហ្គេ​មខាង​ Larger​ displays​ with​ minimal​ bezels:   ​ចំណុច​នេះ​គឺ​កាន់តែ​រសើប​ ដោយសារ​តែ​អ្នក​គ្រប់​គ្នា​គិត​ថា​ ក្រុមហ៊ុន​ Samsung​ បាន​នឹង​កំពុង​តែ​ធ្វើការ​រចនា​និង​បំពាក់​នូវ​អេ​ក្រង​ធំ​ស្មើ​ហ្គេ​ម​ទូរស័ព្ទ​ និង​មាន​ចែក​ជា​អេ​ក្រង់​ edge​ displays​ មួយ​ផ្នែក​ទៀត​ ដែល​ជំនួស​ក្នុង​ប្រើប្រាស់​ហ្គេ​ម​ខាងលើ​និង​ខាងក្រោម​ និង​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​មួយ​កម្រិត​ទៀត​។​

2.​មុខងារ​ស្គ៊ែ​ន​ក្រ​យ៉ៅ​ដៃ​ផ្ទាល់​លើ​កញ្ចក់​អេ​ក្រង់​ Fingerprint​ scanner​ embedded​ within​ the​ display: ​លោក​អ្នក​ធ្លាប់តែ​ឃើញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​មុនៗ​របស់​ Samsung​ គឺ​ប្រើប្រាស់​ប៊ូ​តុង​ហ៊ូ​ម​ស្គ្រី​ន​ ប៉ុន្តែ​សម្រាប់​ Samsung​ Galaxy​ S8​ នេះ​វិញ​ គឹ​មាន​សមត្ថភាព​ពិសេស​អាច​ឲ្យ​លោក​អ្នកធ្វើការ​ស្គ៊ែ​ន​ក្រ​យ៉ៅ​ដៃ​បាន​គ្រប់កន្លែង​ផ្ទាល់​លើ​កញ្ចក់​អេ​ក្រង់​របស់​វា​តែ​ម្តង​។​

3.​ការ​បង្ហាញ​នៅ​លើ​អេ​ក្រង់​កាន់តែ​អស្ចារ្យ​ ជាមួយ​បច្ចេកវិទ្យា​ Force​ Touch,​ 3D​ Touch:  ​ពាក្យ​ចរ​ចាម​អារាម​មួយ​ផ្សេង​ទៀត​បាន​និយាយ​ថា​ ក្រុមហ៊ុន​ Samsung​ បាន​នឹង​កំពុង​តែ​ព្យាយាម​បង្ហាញ​និង​បំពាក់​នូវ​បច្ចេកវិទ្យា​អេ​ក្រង់​ Force​ Touch​ សម្រាប់​ម៉ូ​ដែល​ Galaxy​ S8​ ដែល​ផ្តល់​នូវ​លក្ខ​ណះ​ពិសេស​ក្នុង​ការ​ប្រើប្រាស់​លើ​អេ​ក្រង់​កាន់តែ​ងាយស្រួល​ កាន់តែ​ពិសេស​ទៀត​នោះ​ គឹ​ទាំង​ម៉ូ​ដែល​ Galaxy​ S8​ និង​ Galaxy​ S8​ Edge​ នឹង​មាន​បំពាក់​ភ្ចា​ប់​មក​ជាមួយ​បច្ចេកវិទ្យា​ 3D​ Touch​ ផង​ដែរ​។​ 

4.​ប៊ិ​ច​ S-Pen​ សម្រាប់​ប្រើប្រាស់​ជាមួយ​ S8​ Plus Samsung​ Galaxy​ S8​ Plus​ ត្រូវ​បាន​គេ​និយាយ​ត​គ្នា​ថា​ នឹង​មាន​ភ្ចា​ប់​មក​ជាមួយ​ប៊ិ​ច​ S-Pen​ តែ​វា​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ដូច​ជា​ម៉ូ​ដែល​ Galaxy​ Note​ នោះ​ទេ​ តែ​វា​ត្រូវ​បាន​ដាក់​លក់​ភ្ចា​ប់​មក​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ​។​

5.​​រន្ធ​បំពង​សម្លេង​ប្រភេទ​ Stereo​ speakers: ​ពាក្យ​ចរ​ចាម​អារាម​ចុង​ក្រោយ​ ដែល​យើង​ទទួល​បាន​នោះ​គឹ​រ​ន្ឌ​បំពង​សម្លេង​របស់​ Galaxy​ S8​ និង​ Galaxy​ S8​ Edge​ នឹង​មាន​បំពាក់​ភ្ជាប់​នូវ​រន្ធ​បំពង​សម្លេង​ជាប់​នឹង​ម៉ា​ស៊ី​ុ​ន​ទូរស័ព្ទ​តែ​ម្តង​ ជាមួយនឹង​ការ​រចនា​នៅ​ផ្នែក​ខាងក្រោម​ទូ​រ័ស​ព្ទ​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​បន្លឺ​សម្លេង​បាន​យ៉ាង​ខ្លាំង​និង​ពិ​រោះ​រណ្តំ​ចិត្ត​តែ​ម្តង​។​

6. ​ចំណុច​ដ៏​ទាក់ទាញ​គឺ​ក​មេ​រ៉ា​ Selfie​ Autofocusing​ selfie​ camera : ជា​ការ​ពិត​ណាស់​ លោក​អ្នក​ប្រក​ដ​ជា​ភ្ញាក់ផ្អើល​ជាមួយ​កាមេរ៉ា​ខាង​មុខ​ទំហំ​ធំ​ជាង​មុន​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​ ដែល​ផ្តល់​ជូន​នូវ​ការ​ថតរូប​ភាព​បែប​ Selfie​ បាន​កាន់តែ​ច្បាស់​ល្អ​ និង​មាន​ពាក្យ​ចរ​ចាម​អារាម​ថា​ អាច​នឹង​មាន​កាមេរ៉ា​ភ្លោះ​ Dual-Front​ Camera​ ផង​ដែរ​។​

7.​  មុខងារ​ត​ភ្ជាប់​ពី​ទូរស័ព្ទ​ទៅ​កាន់​ម៉ូនីទ័រ​ Continuum-like​ feature:  ​ក្រុមហ៊ុន​ Samsung​ នឹង​បំពាក់​មក​ជាមួយ​នូវ​មុខងារ​ Continuum​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​ភ្ចា​ប់​ទៅ​កាន់​ម៉ូនីទ័រ​ផ្សេង​ទៀត​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ម្យា​៉​ង​ទៀត​ថា​ "Desktop​ Experience"​ ដែល​ជា​បទ​ពិសោធន៍​ថ្មី​សម្រាប់​ការ​ប្រើប្រាស់​ទូរស័ព្ទ​ជា​ម៉ាស៊ីន​កុំ​ព្យួ​ទ័​រ​។​

8. ​ផ្នែក​រឹង​ខ្លាំងក្លា​ ៖​ RAM​ ទំហំ​ 8GB,​ បន្ទះ​ឈី​ប​ Snapdragon​ 835,​ Exynos​ 8895

​លើស​ពី​អ្វី​ដែល​យើង​រំពឹង​គិតដល់​ Samsung​ Galaxy​ S8​ និង​ S8​ Edge​ ត្រូវ​បាន​បំពាក់​មក​ជាមួយ​ផ្នែក​រឹង​ខ្ពស់​ មាន​សមត្ថភាព​កាន់តែ​អស្ចារ្យ​ ដោយ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​សេ​៊​រី​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Qualcomm​  ម៉ូ​ដែល​ Snapdragon​ 835​ រួម​ជាមួយនឹង​បន្ទះ​ឈី​ប​ផ្ទាល់ខ្លួន​  Exynos​ 8895​ និង​មាន​ពាក្យ​ច​ចាម​អារាម​ថា​ និង​អង្គ​គណនា​ប្រាំបី​គ្រាប់​ Octa-Core​ Exynos​ M2​ ដែល​ធ្វើ​ឲ្យ​ការ​ដំណើរការ​គ្មាន​ពាក្យ​ថា​ ទាក់​នោះ​ទេ​។​ មួយវិញទៀត​ វា​ក៏​មាន​ RAM​ ទំហំ​ 8GB​ ផង​ដែរ​ ដែល​កាន់តែ​មាន​ភាព​អស្ចារ្យ​មួយ​កម្រិត​ថែម​ទៀត​។​ ដូច្នេះ​ សម្រាប់​ក្រុមហ៊ុន​ Samsung​ គ្មាន​ពាក្យ​ចាញ់​នោះ​ទេ​ សម្រាប់​ការ​ប្រកួតប្រជែង​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន