no-alternative title

ការ​ចុះ​ឈ្មោះជាវស្មាតហ្វូន​ Nokia​ 6​ បានកើនឡើង​ដល់​ទៅ​ 500,000​ នាក់​ហើយ​មុន​ថ្ងៃ​ចេញ​លក់​ទី​ 19​ ខែមករា​ខាង​មុខ​នេះ​

​ការ​វិល​ត្រឡប់​សារ​ជា​ថ្មី​របស់​ក្រុមហ៊ុន​ Nokia​ ចូល​ទៅ​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​កំពុង​តែ​មាន​សន្ទុះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ហើយ​បន្ទាប់​ពី​ក្រុមហ៊ុន​ HMD​ Global​ បាន​ចាប់ផ្តើម​ប្រកាស​បង្ហាញ​វត្តមាន​របស់​ទូរស័ព្ទ​ Nokia​ 6​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ នោះ​ គេ​រំពឹង​ថា​ស្មា​ត​ហ្វូ​ន​នេះ​ ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់​ ហើយ​រឿង​នេះ​ បាន​ក្លាយជា​ការ​ពិតមែន​។​  កាលពី​ថ្ងៃ​សុក្រ​នេះ​ វា​ត្រូវ​បាន​គេ​រាយការណ៍​ថា​ទូរស័ព្ទ​ Nokia​ 6​ បាន​ទទួល​ការ​ចុះ​ឈ្មោះ​ចាប់អារម្មណ៍​ចង់​ទិញ​រហូត​ទៅ​ដល់​ 250,000​ នាក់​ត្រឹម​រយៈពេល​ 24​ ម៉ោង​ប៉ុណ្ណោះ​។​ ពេល​នេះ​ ចំនួន​ចុះ​ឈ្មោះ​នេះ​ បាន​កើនឡើង​ដល់​ទៅ​ 500000​ នាក់​ហើយ​។​ ទូរស័ព្ទ​ស៊េរី​ថ្មី​ Nokia​ 6​ នឹង​ត្រូវ​បាន​ដាក់​លក់​ជា​លើក​ដំបូង​នៅ​ក្នុង​តម្លៃ​ពិសេស​ (Flash​ Sale)​ នៅ​ថ្ងៃ​ទី​ 19​ ខែមករា​ខាង​មុខ​នេះ​ តាម​រយៈ​គេហទំព័រ​ JD.com​ នៅ​ក្នុង​ប្រទេស​ចិន​។​

 

​ជាមួយនឹង​កំណើន​នៃ​ការ​ចុះ​ឈ្មោះ​ចាប់អារម្មណ៍​ចង់​ទិញ​យ៉ាង​ខ្លាំង​នេះ​ វា​បាន​បង្ហាញ​ថា​អតិថិជន​របស់​ក្រុមហ៊ុន​ Nokia​ នៅ​តែ​ស្មោះស្ម័គ្រ​ និង​ជឿជាក់​ទៅ​លើ​ម៉ាក​យីហោ​នេះ​ ហើយ​ក្រុមហ៊ុន​ HMD​ Global​ ក៏​បាន​ទទួល​ជោគជ័យ​សម្រាប់​ការ​ដាក់​លក់​លើក​ដំបូង​របស់​ខ្លួន​ផង​ដែរ​។​ ការ​ផ្តល់​នូវ​របាយការណ៍​ជា​លើក​ដំបូង​បង្ហាញ​ថា​ ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​ចាប់អារម្មណ៍​ចង់​ទិញ​មាន​រហូត​ដល់​ទៅ​ 580000​ នាក់​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ក្រៅពី​ចំនួន​អ្នកគាំទ្រ​ខ្លាំង​បែប​នេះ​ហើយ​ ទូរស័ព្ទ​ Nokia​ 6​ ក៏​មាន​លក្ខណៈសម្បត្តិ​ដែល​គួរ​ឱ្យ​ទាក់ទាញ​ដែល​អាច​ប្រកួតប្រជែង​បាន​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​ដែល​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​។​ តម្លៃ​របស់​ទូរស័ព្ទ​ Nokia​ 6​ គឺ​ 1699​ យ័ន​។​ Nokia​ 6​ មាន​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​កម្រិត​ Full​ HD​ និង​មាន​កញ្ចក់​ប្រភេទ​ 2.5D​ Gorilla​ Glass​ នៅ​ពី​ខាងលើ​ផង​ដែរ​។​ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ Snapdragon​ 430​ SoC​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB​ ។​ Nokia​ 6​ ប្រើប្រាស់​ស៊ី​ម​ពីរ​ ហើយ​មាន​ថ្ម​ថាមពល​ខ្លាំង​ដល់​ទៅ​ 3000​ mAh​ (​ប្រភេទ​ថ្ម​ជាប់​ម៉ាស៊ីន​)​ ថែម​ទៀត​ផង​។​ សម្រាប់​ផ្នែក​កាមេរ៉ា​ខាងក្រោយ​វិញ​ Nokia​ 6​ ប្រើប្រាស់​នូវ​សែន​ស័​រ​ទំហំ​ដល់​ទៅ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ភ្ជាប់​ជាមួយនឹង​ f/2.0​ Aperture​ មុខងារ​ Phase​ Detection​ Auto​ Focus​ និង​ភ្លើង​ Flash​ ភ្លោះ​ ហើយ​កាមេរ៉ា​ខាង​មុខ​របស់​ទូរស័ព្ទ​នេះ​វិញ​មាន​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​ភ្ជាប់​ជាមួយនឹង​f/2.0​ Aperture​ ផង​ដែរ​។​

 

​ទូរស័ព្ទ​ Nokia​ 6​ ប្រហែលជា​ម៉ូ​ដែល​សាកល្បង​របស់​ក្រុមហ៊ុន​ HMD​ Global​ ដើម្បី​សាកល្បង​នៅ​ក្នុង​ទីផ្សារ​របស់​ប្រទេស​ចិន​ជា​មុន​សិន​ មុន​ពេល​ដែល​ក្រុមហ៊ុន​នេះ​ ចាប់ផ្តើម​បន្ត​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ជា​ច្រើន​ស៊េរី​ទៀត​ទៅ​កាន់​ពិភពលោក​ទាំងមូល​។​ បើ​ក្រឡេក​មើលទៅ​កាន់​ទិន្នន័យ​នៃ​ការ​ចុះ​ឈ្មោះ​ចាប់អារម្មណ៍​ចង់​ទិញ​ ក្រុមហ៊ុន​ HMD​ Global​ ពិតជា​សប្បាយ​ចិត្តនឹង​លទ្ធផល​នេះ​ ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​នឹង​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ Nokia​ Android​ ជា​ច្រើន​ស៊េរី​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ MWC​ 2017​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ 26​ ខែកុម្ភៈ​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន