ការអាប់ឌែតប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Nougat សម្រាប់ស្មាតហ្វូន Sony Xperia Z5/Z4 និងទូរស័ព្ទត្រកូល Z3+ ពិតជាអាចកើតឡើងនាពេលឆាប់ៗខាងមុខនេះហើយ។ ការអាប់ឌែតថ្មីនេះ ត្រូវបានបញ្ជាក់ដោយ PTCRB ដែលជាអ្នកផ្តល់វិញ្ញាបនប័ត្រថ្មីមួយ ក្រោមការដឹកនាំរបស់ក្រុមហ៊ុនទូរស័ព្ទចល័តនៅតំបន់អាមេរិចខាងជើង។ ការអាប់ឌែតថ្មីនេះ បានធ្វើការវិវត្តន៍ពីជំនាន់ 32.2.A.5.11 ទៅកាន់ជំនាន់ 32.3.A.0.372 ប៉ុន្តែដំណឹងនៃការអាប់ឌែតនេះ នៅមិនទាន់ដឹងថា ដំណើរការនៅពេលណានៅឡើយទេ ពីព្រោះពេលនេះ ការអាប់ឌែតនេះ ត្រូវចាប់ផ្តើមទទួលបាននូវវិញ្ញាបនប័ត្រសំខាន់ៗជាមុនសិន ហើយវាប្រហែលជាកើតឡើងនាពេលឆាប់ៗនេះ៕