ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន បានចាប់ផ្តើមលក់នូវទូរស័ព្ទ Mate 9 តាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។ ស្មាតហ្វូនស៊េរីទំនើបនេះ ប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ប៉ុន្តែសម្រាប់ជំនាន់បន្ទាប់របស់ស្មាតហ្វូននេះ ដែលមានសមត្ថភាពខ្លាំងនៅមិនទាន់បានទម្លាយឱ្យដឹងនៅឡើយទេ។ ព័ត៌មានបែកធ្លាយជាច្រើនបញ្ជាក់ថា ចាប់តាំងពីខែតុលាមក ទូរស័ព្ទ Mate 9 ដែលប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128 GB ត្រូវបានដាក់លក់នៅលើគេហទំព័រលក់រាយ Amazon និង TO2C ។
ខណៈពេលដែលក្រុមហ៊ុន Huawei នៅមិនទាន់បានធ្វើការប្រកាសបង្ហាញនូវឡើយអំពី Mate 9 ដែលមានរ៉េមទំហំ 6GB នោះ អ្នកលក់ទូរស័ព្ទនេះ នៅលើគេហទំព័រ Amazon គ្មានអ្នកណាក្រៅពីបុគ្គលិករបស់ក្រុមហ៊ុននេះនោះទេ ហើយបន្ទាប់មកវាក៏ចាប់ផ្តើមមានការលក់នៅលើគេហទំព័រផ្សេងទៀត។ ដូចនេះព័ត៌មាននៃការលក់ស្មាតហ្វូន Mate 9 ដែលមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB គឺជារឿងពិតមែន។
ទូរស័ព្ទនេះ មានការកែប្រែត្រឹមតែម៉េមូរី និងរ៉េមតែប៉ុណ្ណោះ ហើយសម្រាប់លក្ខណៈសម្បតិ្តជាច្រើនទៀតរបស់វាគឺរក្សាទុកដដដែល ប៉ុន្តែតម្លៃវិញ គឺខុសគ្នាខ្លាំងផងដែរ។ សម្រាប់ម៉ូដែល Huawei Mate 9 ធម្មតានោះ មានតម្លៃ 600 ដុល្លារអាមេរិច ហើយសម្រាប់ម៉ូដែល Mate 9 ដែលមានការអាប់ឌែតម៉េមូរីនេះអាចមានតម្លៃដល់ទៅ 880 ដុល្លារអាមេរិច។ តម្លៃដ៏ថ្លៃនេះហាក់ដូចជា មិនអាចរកប្រាក់ចំណេញបានច្រើនសម្រាប់ក្រុមហ៊ុន Huawei នោះទេ ព្រោះថាត្រឹមតែម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និងរ៉េមទំហំ 6GB របស់ទូរស័ព្ទ OnePlus 3T មានតម្លៃប្រហែលជាត្រឹមតែ 480 ដុល្លារអាមេរិច ខណៈពេលដែលក្រុមហ៊ុនប្រកួតប្រជែងជាច្រើនទៀតដាក់លក់តម្លៃក្រោម 400 ដុល្លារអាមេរិចតែប៉ុណ្ណោះ ដូច្នេះ មានតែរង់ចាំតាមដានទាំងអស់គ្នាថា ស្មាតហ្វូនមួយេនេះ អាចផ្តួលគូរប្រគួតប្រជែងរបស់ខ្លួនបានដូច P9 series ដែររយា់ងណា?