no-alternative title

Canon​ EOS​ M5​ កាមេរ៉ា​ថតរូប​ស៊េរី​ថ្មី​ ផ្តល់​បទ​ពិសោធន៍​ថតរូប​ និង​វី​ដេ​អូ​កាន់តែ​ដ៏​អស្ចារ្យ​

​មិន​ថា​អ្នក​ថតរូប​លំដាប់​អាជីព​ មិន​អាជីព​ ឬ​អ្នក​ប្រើប្រាស់​ ដែល​ចូល​ចិត្ត​ខាង​ការ​ថតរូប​នោះ​ទេ​ ភាគច្រើន​ពួក​គេ​តែងតែ​ជ្រើសរើស​យក​កាមេរ៉ា​របស់​ក្រុមហ៊ុន​កាណុង​សម្រាប់​យក​ទៅ​ប្រើប្រាស់​ផ្តិត​យក​ផ្ទាំងទស្សនីយភាព​ទាំងឡាយ​ ដែល​ពួក​គេ​បានឃើញ​ទុកជា​អនុស្សាវរីយ៍​។​ EOS​ M5​ គឺជា​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​ជំនាន់​ថ្មី​មួយទៀត​របស់​ Canon​ ដែល​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ថតរូប​ និង​វី​ដេ​អូ​ជាមួយនឹង​សមត្ថភាព​កាមេរ៉ា​កាន់តែ​អស្ចារ្យ​បំផុត​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​1. ការ​រចនា​រូបរាង​ខាងក្រៅ​

​ជា​ទូទៅ​កាមេរ៉ា​របស់​ក្រុមហ៊ុន​ Canon​ គឺ​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​កាន់​ប្រើប្រាស់​ និង​ទុកដាក់​តាម​ខ្លួន​។​ Canon​ EOS​ M5​ មាន​តួរ​ខ្លួន​ផ្សំ​ឡើង​ដោយ​ស្បែក​ប្រភេទ​គ្រើម​ និង​ជ័រ​រលោង​ស្វិត​ដែល​បាន​ផ្សា​ភ្ជាប់​ចូល​គ្នា​បាន​យ៉ាង​ជិត​ល្អ​បំផុត​ជាមួយ​ទំហំ​វិមាត្រ​រួម​ 115.6​ x​ 89.2​ x​ 60.6​ម​ម​,​ មាន​ទំងន់​តួរ​ 380​ ក្រាម​ និង​ទំងន់​សរុប​ទាំង​ថ្ម​ និង​ម៉េ​មូ​រី​កាត​ 427​ ក្រាម​។​ ខាង​មុន​មាន​កញ្ចក់​ Lens​ ដែល​អាច​ភ្ជាប់​ជាមួយ​កែវពង្រីក​ពង្រួម​បាន​ខ្នាត​ 18-150​ម​ម​,​ ខាងក្រោយ​មាន​កញ្ចក់​អេ​ក្រង់​ប្រភេទ​ TFT​ ទំហំ​ 3.2”​ សម្រាប់​បង្ហាញ​មុខងារ​ទូទៅ​ រូបភាព​ និង​វី​ដេ​អូ​ដែល​បាន​ថត​រួម​ជាមួយនឹង​កញ្ចក់​ LCD​ សម្រាប់​មើល​នូវ​ប្លង់​រូបភាព​ក្នុង​ពេល​ថត​។​ ចំពោះ​ប៊ូ​តុង​ចុច​បញ្ជា​មុខងារ​ទូទៅ​ត្រូវ​បាន​រៀបចំ​ទៅ​តាម​ចំនុច​នីមួយៗ​ស្រប​តាម​ម្រាមដៃ​របស់​យើង​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​បំផុត​។​

2. ​សមត្ថភាព​ថតរូប​ និង​វី​ដេ​អូ​

​ជាមួយនឹង​កញ្ចក់​កែវ​កាមេរ៉ា​ (Lens)​ ប្រភេទ​ Digital​ single-lens​ non-reflex​ AF/AE​ ខ្នាត​ 18-150mm​ STM​ Kit​ ដែល​បាន​បង្កប់​ដោយ​កាមេរ៉ា​ទំហំ​ 24.2​ MP​ និង​អាច​បង្កើន​សមត្ថភាព​បាន​ដល់​ 25.8MP​ ដែល​អាច​ឲ្យ​យើង​កំនត់​ទំហំ​ថត​រូបភាព​សន្លឹក​ដែល​យើង​ចង់បាន​ចាប់ពី​ទំហំ​ Aspect​ Ratio​ 1:1,​ 3:2,​ 4:3​ ដល់​ 16:9​ និង​វី​ដេ​អូ​បាន​ដល់​កម្រិត​ Full-HD​ ហើយ​គ្រប់​ប្លង់​នៃ​រូបភាព​ និង​គុណភាព​វី​ដេ​អូ​ដែល​បាន​ផ្តិត​ចេញ​មក​ពិតជា​ច្បាស់​ល្អ​បំផុត​គួរ​ជាទី​គាប់ចិត្ត​។​ បន្ថែម​ពី​នេះ​កាមេរ៉ា​របស់​ EOS​ M5​ បាន​ភ្ជាប់​មក​ជាមួយ​ញាណ​ចាប់​រូប​ដ៏​ឆ្លាត​វៃ​ស៊េរី​ Dual​ Pixel​ CMOS​ AF​ ដែល​មាន​ភ្ជាប់​នូវ​មុខងារ​ Face+Tracking​ AF,​ 1-point​ AF,​ AF​ 49​ points,​ EV​ -1–18​ ជាមួយ​កម្រិត​ពន្លឺ​ ISO100-6400​ ដែល​ធ្វើ​ឲ្យ​គុណភាព​រូបភាព​ និង​វី​ដេ​អូ​កាន់តែ​ច្បាស់​ស្រស់​ស្អាត​បែប​ធម្មជាតិ​ពិតៗ​មិន​ព្រាល​មិន​ស្រអាប់​ និង​កាត់​បន្ថយ​ស្នាម​អុចៗ​លើ​ផ្ទៃ​រូបភាព​បាន​កាន់តែ​ប្រសើរ​បំផុត​។​ ហើយ​រឹតតែ​ពិសេស​គឺ​វា​បាន​ភ្ជាប់​មក​ជាមួយ​នូវ​អំ​ពូ​ល​ភ្លើង​ LED​ Lamp​ និង​ភ្លើង​ហ្វា​ស់​ស៊េរី​ E-TTL​ II​ ប្រភេទ​ autofocus​ សម្រាប់​ជា​ជំនួយ​នៅ​ពេល​ថត​នៅ​ទី​ដែល​មាន​ពន្លឺ​ទាប​ ឬ​ពេល​យប់​។​

​3. សមត្ថភាព​ថ្ម​

​ភ្ជាប់​មក​ជាមួយ​ថ្ម​ដែល​អាច​ដោះ​ចេញ​បាន​ប្រភេទ​ LP-E17​ មាន​សមត្ថភាព​កាន់​ថាមពល​ក្នុង​ការ​ថតរូប​សន្លឹក​ដោយ​ប្រើ​មុខងារ​ CIPA​ compliant​ បាន​ 290​ សន្លឹក​,​ ប្រើ​មុខងារ​ Eco​ Mode​ On​ បាន​ 420​ សន្លឹក​ ថត​វី​ដេ​អូ​ជាមួយ​មុខងារ​ CIPA​ compliant​ បាន​ 85​ នាទី​,​ ប្រើ​មុខងារ​ Electronic​ Color​ Viewfinder​ On​ បាន​ 90​ នាទី​ និង​ចាក់​វី​ដេ​អូ​មើល​បាន​រហូត​ដល់​ទៅ​ 4​ ម៉ោង​។​

4. ​កំលាំង​ម៉ាស៊ីន​ និង​ដំណរ​ភ្ជាប់​

​ដើម្បី​ទ្រទ្រង់​កាមេរ៉ា​ថតរូប​ទំហំ​ 24.2MP​ និង​បច្ចេកវិទ្យា​ថ្មីៗ​ ហើយ​ដើម្បី​ឲ្យ​កាមេរ៉ា​ស៊េរី​ថ្មី​មួយ​នេះ​ ដំណើរការ​ទៅ​បាន​រលូន​ល្អ​ក្រុមហ៊ុន​ Canon​ បាន​បំពាក់​នូវ​បន្ទះ​ ឈី​ប​កាមេរ៉ា​ជំនាន់​ DIGIC​ 7​ Processor​ ដែល​មាន​សមត្ថភាព​ដំណើរការ​ថតរូប​បាន​លឿន​រហ័ស​បំផុត​ដោយ​ប្រើ​ពេល​ចាប់​រូបភាព​ត្រឹមតែ​ 30​ វិនាទី​ក្នុង​មួយ​ប៉ុស្តិ៍​ជាមួយ​មុខងារ​ Auto​ Mode​ និង​ដំណើរការ​កាមេរ៉ា​ប្រើ​ពេល​ 1.0​ វិនាទី​ប៉ុណ្ណោះ​។​ ហើយ​បន្ទះ​ឈី​ប​ប្រភេទ​នេះ​ មាន​សមត្ថភាព​អាច​ទ្រទ្រង់​បាន​នូវ​បច្ចេកវិទ្យា​ និង​មុខងារ​ទំនើបៗ​ដូច​ជា​ទ្រទ្រង់​នូវ​ប្រព័ន្ធ​ Wi-Fi,​ NFC,​ ប្លូ​ធូ​ស​,​ PictBridge,​ Creative​ Filter,​ Scene​ Intelligent​ Auto,​ Creative​ Assist​  និង​ Remote​ Shooting​ ជាដើម​។​ ដោយឡែក​សម្រាប់​មុខងារ​ត​ភ្ជាប់​ដោយ​ប្រើប្រាស់​ខ្សែ​វិញ​គឺ​អាច​ប្រើ​តាម​រន្ធ​ដោត​ USB​ 2.0​ សម្រាប់​ផ្ទេរ​ទិន្នន័យ​ និង​រន្ធ​ដោត​ HDMI​ សម្រាប់​ភ្ជាប់​ទៅ​កាន់​ទូរទស្សន៍​ស្មា​ត​ធី​វី​ទៀត​ផង​។​ 

Canon​ EOS​ M5​ ទ្រទ្រង់​បានជា​មួយ​ម៉េ​មូ​រី​កាត​ប្រភេទ​ SD/SDHC/SDXC​ និង​ UHS-I​។​ ជា​រួម​មក​វិញ​កាមេរ៉ា​ Canon​ EOS​ M5​ ស៊េរី​ថ្មី​មួយ​នេះ​ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ការ​ថតរូប​ និង​វី​ដេ​អូ​ជាមួយ​មុខងារ​រួម​ទាំង​បច្ចេកវិទ្យា​កំនត់​ការ​ថត​ទំនើបៗ​ យ៉ាង​សម្បូរ​បែប​តែ​ម្តង​ ដែល​មិន​ធ្វើ​ឲ្យ​លោក​អ្នក​ធុញទ្រាន់​ក្នុង​ការ​កាន់​ថតរូប​ឡើយ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន