no-alternative title

នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ Airbus​ សន្យា​ថា​ “​ក្រុមហ៊ុន​ នឹង​ធ្វើការ​ដាក់​បង្ហាញ​នូវ​ឡាន​ដែល​អាច​ហោះ​បាន​នៅ​ចុងឆ្នាំ​នេះ​”

​ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​រថយន្ត​នៅ​លើ​ដងផ្លូវ​ គឺជា​បដិវត្តន៍​ថ្មី​មួយទៀត​ ដែល​លោក​អ្នក ​នឹង​បានឃើញ​នៅ​ក្នុង​ទីក្រុង ​ដែល​លោក​អ្នក​កុំ​ពុង​តែ​រស់នៅ​ ប៉ុន្តែ​ទម្រាំ​តែ​រថយន្ត​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នេះ​ អាច​ដំណើរការ​បាន​ពេញលេញ​វា​ត្រូវ​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​ទៀត​ទើប​ជោគជ័យ​។​ អ្វី​ដែល​កាន់តែ​អាក្រក់​ជាង​នេះ​ទៀត​នោះ​ ការ​ប្រើប្រាស់​នូវ​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នេះ​ មិន​អាច​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​បាន​នោះ​ទេ​ ដោយសារ​តែ​ចំនួន​អ្នក​ប្រើប្រាស់​រថយន្ត​មាន​ច្រើន​លើសលុប​នៅ​លើ​ដងផ្លូវ​ជា​ច្រើន​ ប៉ុន្តែ​ប្រសិនបើ​វា​មាន​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ 100%​ តែ​ម្តង​នៅ​លើ​ដងផ្លូវ​វា​ពិតជា​អាច​កាត់​បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​បាន​។​

​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ពី​ក្រុមហ៊ុន​ Airbus​ Group​ បាន​បញ្ជាក់​ថា​ បដិវត្តន៍​ចល័ត​បែប​ថ្មី​មួយទៀត​ គឺ​មិនមែន​នៅ​លើ​ដី​នោះ​ទេ​ ប៉ុន្តែ​នៅ​លើ​អាកាស​។​ លោក​ Tom​ Enders​ ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Airbus​ បាន​បញ្ជាក់​នៅ​ក្នុងអំឡុងពេល​សន្និសីទ​អំពី​ Digital​ Life​ Design​ (DLD)​ នៅ​ក្នុង​ទីក្រុង​ Munich​ ថា​ វា​មាន​រយៈពេល​ជាង​ 100​ ឆ្នាំ​មក​ហើយ​ ដែល​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីក្រុង​គឺ​នៅ​លើ​ដងផ្លូវ​ ឬ​នៅ​ក្រោម​ដី​ ប៉ុន្តែ​ពេល​នេះ​ យើង​បាន​ផ្តល់​នូវ​បច្ចេកវិទ្យា​ថ្មី​មួយទៀត​ ដែល​រថយន្ត​អាច​ធ្វើ​ដំណើរ​នៅ​លើ​អាកាស​បាន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Enders​ បាន​បញ្ជាក់​ទៀត​ថា​ ក្រុម​ផ្នែក​ Urban​ Air​ Mobility​ របស់​ក្រុមហ៊ុន​ Airbus​ នឹង​ធ្វើការ​ដាក់​បង្ហាញ​នូវ​រថយន្ត​ ដែល​អាច​ហោះហើរ​បាន​ (​រថយន្ត​ជិះ​បាន​តែ​ម្នាក់​)​ នៅ​ចុងឆ្នាំ​នេះ​។​ នៅ​ក្នុង​រូបភាព​ Renders​ របស់​ក្រុមហ៊ុន​ Airbus​ បាន​បង្ហាញ​នូវ​រថយន្ត​ ដែល​មាន​រូបរាង​ដូច​យន្តហោះ​ ដែល​ប្រើប្រាស់​នូវ​កង្ហារ​ 8​ សម្រាប់​ធ្វើការ​ហោះហើរ​។​ យ៉ាងណាមិញ​ យើង​នៅ​មិន​ទាន់​បានដឹង​ថា​ គំរូ​នៃ​រថយន្ត​ដែល​បាន​ Render​ នេះ​ ពិតជា​រថយន្ត​ដែល​អាច​ហោះហើរ​បាន​មែន​ ឬ​អត់​នោះ​ទេ​ គឺ​ត្រូវ​តែ​ធ្វើការ​រង់ចាំ​រហូត​ដល់​ឆ្នាំ​ក្រោយ​នេះ​។​ ការ​បង្កើត​នូវ​រថយន្ត​ដែល​អាច​ហោះហើរ​បាន​ប្រហែលជា​ជួប​នូវ​ផលវិបាក​ និង​ឧបសគ្គ​ជា​ច្រើន​ដោយសារ​តែ​ការ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​គឺ​នៅ​លើ​ដងផ្លូវ​ និង​ការ​ធ្វើ​ស្ពាន​ ហើយ​មិនមែន​ការ​អភិវឌ្ឍ​នៅ​លើ​ផ្លូវអាកាស​នោះ​ទេ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន