ក្រុមអ្នកវិភាគរបស់ App Annie បានរាយការណ៍ថា ហ្គេម Pokemon Go បានទទួលនូវការគាំទ្រយ៉ាងខ្លាំង ហើយវាក៏រកប្រាក់ចំណូលបានខ្ពស់ មិនធ្លាប់មានគឺរហូតដល់ទៅ 950 លានដុល្លារអាមេរិចនៅក្នុងឆ្នាំ 2016 ។ ហ្គេមនេះ គឺលេងដោយឥតគិតថ្លៃ ប៉ុន្តែអ្នកលេងជាច្រើនត្រូវទិញនូវ Tools ជាច្រើន ដើម្បីឱ្យពួកគេអាចឡើង Level នូវហ្គេម Pokemon របស់ពួកគេ។ ហ្គេមដ៏ពេញនិយមមួយនេះ ត្រូវបានអភិវឌ្ឍដោយ Niantic ហើយវាបានក្លាយជាហ្គេម ដំបូងបំផុតដែលរកប្រាក់ចំណូលបានរហូតដល់ទៅ 600 លានដុល្លារអាមេរិច ហើយពេលនេះហ្គេមនេះ បានរកប្រាក់ចំណូលឈានដល់ទៅ 800 លានដុល្លារអាមេរិចហើយ។
វាមានរយៈពេលត្រឹមតែ 110 ថ្ងៃប៉ុណ្ណោះ ប៉ុន្តែហ្គេមនេះ ចំណាយពេលលឿនជាងហ្គេម Candy Crush Saga ពីរដង (ហ្គេមនេះចំណាយពេលដល់ទៅ 250 ថ្ងៃ)។ គួរបញ្ជាក់ផងដែរថា ហ្គេម Pokemon Go មិនមែនអាចលេងបានគ្រប់ទីកន្លែងនោះទេ ហើយក្រុមអភិវឌ្ឍ Niantic តែងតែពង្រីកនូវហ្គេមនេះ ទៅកាន់ប្រទេសថ្មីៗជាច្រើនផងដែរ (ហ្គេមនេះ បានដាក់ឱ្យដំណើរការនៅក្នុងប្រទេសឥណ្ឌា ដែលមានរយៈពេលច្រើនជាង 1 ខែតែប៉ុណ្ណោះ)។ ខណៈពេលដែលហ្គេមនេះ ទទួលបានការពេញនិយមខ្លាំងក្តី ហ្គេម Pokemon Go នេះបានឈរនៅត្រឹមចំណាត់ថ្នាក់លេខរៀងទី 3 ប៉ុណ្ណោះបន្ទាប់ពីហ្គេម Monster Strike និងហ្គេម Clash Royale ។
ហ្គេម Pokemon Go បានទទួលការដោនឡូតច្រើនជាង 500 លានដងក្នុងរយៈពេលតិចជាង 2 ខែចាប់តាំងពី វាបានបង្ហាញខ្លួននៅដើមខែកក្កដា ឆ្នាំ 2016 មក។ ចាប់ពីដាក់ឱ្យដំណើរការមក អ្នកប្រើប្រាស់ជាច្រើនបានដើរបានចម្ងាយ 8.7 ពាន់លានគីឡូម៉ែត្រ។ ក្រុមអ្នកវិភាគរបស់ App Annie ជឿជាក់ថា ហ្គេមនេះ នឹងមានការគាំទ្រកាន់តែខ្លាំង ហើយវានឹងជះឥទ្ធិពលខ្លាំងនៅក្នុងសង្គមពិភពលោកទាំងមូលផងដែរ។ ក្រុមអភិវឌ្ឍ Niantic តែងតែផ្តល់នូវភាពទាក់ទាញថ្មី ជានិច្ចនៅក្នុងហ្គេមនេះ ហើយសម្រាប់ព្រឹត្តិការណ៍ Halloween ពិតជាមិនធម្មតានោះទេ។ អ្វីគ្រប់យ៉ាងដែលនៅក្នុងហ្គេមនេះ គឺកាន់តែអស្ចារ្យដែលលោកអ្នកនឹកស្មានមិនដល់៕