យើងតែងតែបានលឺជាញឹកញយនូវពាក្យចរចាមអារាម ដែលបាននិយាយតៗគ្នាអំពីការទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីត្រកូល Xperia របស់ក្រុមហ៊ុន Sony ប៉ុន្តែយ៉ាងណាមិញ ក្រុមហ៊ុនមួយនេះមិនបានចេញមុខបញ្ជាក់ឲ្យបានច្បាស់នោះឡើយចំពោះការនិយាយតៗគ្នាអំពីការបង្ហាញចេញជាផ្លូវការនោះឡើយ។ ប៉ុន្តែយើងដឹងថា ក្រុមហ៊ុន Sony នឹងមានវត្តមានក្នុងការព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក MWC នៅឯទីក្រុង Barcelona នៅក្នុងខែក្រោយនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 27 ខែកុម្ភះ ឆ្នាំ2017 វេលាម៉ោង 7:30 GMT ម៉ោងនៅក្នុងតំបន់ នេះបើតាមលិខិតអញ្ជើញដែលបានបង្ហាញសម្រាប់ការអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នោះ។
ជាមួយគ្នានេះដែរ យើងក៏មានក្តីរំពឹងយ៉ាងខ្លាំងថា នឹងបានឃើញការប្រកាសចេញជាផ្លូវការ ពិសេសគឺស្មាតហ្វូនម៉ូដែល Sony Xperia XA ដែលយើងតែងតែបានឃើញពីការលេចលឺកន្លងមក ដោយយើងបានឃើញផ្នែកខាងមុខនៃអេក្រង់របស់វា និងឧបករណ៍ផ្សេងៗទៀត ប៉ុន្តែយើងនៅមិនទាន់អាចដឹងនិងមើលឃើញថា គ្រប់ម៉ូដែលទាំងអស់នឹងត្រូវបង្ហាញចេញជាផ្លូវការ ឬមួយក៏នៅមានមួយចំនួនទៀត ត្រូវបានទុកឲ្យរង់ចាំដល់ព្រឹត្តិការណ៍ IFA នៅក្នុងខែកញ្ញា ចុងឆ្នាំក៏មិនដឹង។ ព័ត៍មានលំអិតយ៉ាងណានោះ យើងផ្តល់ជូននៅពេលក្រោយទៀត៕