ក្រុមហ៊ុនពាណិជ្ជកម្មជាច្រើននៅលើពិភពលោកបានប្តឹងទៅកាន់ក្រុមហ៊ុន Qualcomm ចំពោះការអនុវត្តន៍ដោយប្រើប្រាស់នូវគំនិតអាក្រក់សម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារ ហើយពេលនេះ តុលាការ FTC របស់សហរដ្ឋអាមេរិច បានដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងទៅនឹងក្រុមហ៊ុន Qualcomm ដែលមានមូលដ្ឋាននៅក្នុងទីក្រុង San Diego នោះ។ បើយោងតាមឯកសាររសប់តុលាការ FTC បានបញ្ជាក់ថា៖ “ក្រុមហ៊ុន Qualcomm បានជាប់ពាក់ព័ន្ធប្រព្រឹត្តិនូវការបង្កើនពន្ធទៅលើផលិតផលបន្ទះឈីបសម្រាប់ក្រុមហ៊ុនប្រកួតប្រជែង ការកាត់បន្ថយសមត្ថភាពនៃការច្នៃប្រឌិត និងការលើកទឹកចិត្ត រួមទាំងការបង្កើនតម្លៃដែលត្រូវបង់សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូន និងថេប្លេត។
រឿងរ៉ាវនេះ បានកើតឡើងនៅប៉ុន្មានសប្តាហ៍នេះ បន្ទាប់ពីមានការដាក់បណ្តឹងមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែល បានបង្គាប់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះត្រូវបង់ប្រាក់ 854 ដុល្លារអាមេរិចសម្រាប់ការអនុវត្តន៍ប័ណ្ណប៉ាតង់ ហើយនឹងមានការពិន័យផ្សេងទៀតនៅក្នុងប្រទេសចិន ដែលមានទឹកប្រាក់ 954 លានដុល្លារអាមេរិច។ តុលាការ FTC បានរកឃើញថា ក្រុមហ៊ុន Qualcomm បានគំរាមគំហែងទៅលើការផ្គត់ផ្គង់នៃបន្ទះឈីបរបស់ខ្លួនទៅកាន់អតិថិជនរបស់ពួកគេ ដែលមិនយល់ស្របជាមួយនឹងលក្ខខណ្ឌប័ណ្ណប៉ាតង់របស់ខ្លួន៕