no-alternative title

Meizu​​ បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីរបស់ខ្លួន M5s ​នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃ​ទី​ 27​ ខែមករា​ខាង​មុខ​

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​ចិន​ Meizu​  បាន​ចេញ​លិខិត​អញ្ជើញ​ទៅ​កាន់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​ 27​ ខែមករា​ 2017​ ខាង​មុខ​នេះ​។​ មាន​ព័ត៌មាន​ចចាមអារ៉ាម​បាន​លេច លឺ​មក​ថា​ក្នុង​ព្រឹត្តិការណ៍​នោះ​ Meizu​ នឹង​ដាក់​បង្ហាញ​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​ម៉ូ​ដែល​ Meizu​ M5s​ ដែល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​មាន​លេច​ចេញ​លក្ខ​ណះ​សម្បត្តិ​ខ្លះៗ​រួច​ទៅ​ហើយ​កាលពី​ខែធ្នូ​ឆ្នាំទៅ​។​ 

​កាលពី​ខែធ្នូ​រូបភាព​ប្រអប់​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ Meizu​ ត្រូវ​បាន​បែកធ្លាយ​ចេញ​ ប៉ុន្តែ​ គេ​មិន​ទទួល​បាន​ព័ត៌មាន​ច្បាស់​អំពី​ឈ្មោះ​ និង​ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវ​ការណ៍​របស់​វា​នោះ​ទេ​។​ បន្ទាប់​មក​ទៀត​គេ​ក៏​បានឃើញ​បណ្តាញ​ TENNA​ Certification​ របស់​ចិន​បាន​បង្ហាញ​ចេញ​នូវ​ប​ញ្ចី​ទូរស័ព្ទ​ Meizu​ ចំនួន​ពីរ​ម៉ូ​ដែល​ជាមួយ​លក្ខ​ណះ​សម្បត្តិ​ខ្លះៗ​របស់​ពួក​វា​ ហើយ​គេ​ក៏​បាន​សន្និដ្ឋាន​បាន​ថា​មួយ​ម៉ូ​ដែល​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ និង​ម៉ូ​ដែល​ផ្សេង​ទៀត​សម្រាប់​ទីផ្សារ​សកល​។​ ស្មា​ត​ហ្វូ​ន​ Meizu​ M5s​ ដែល​ត្រៀម​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​ 27​ មក​រា​ខាង​មុខ​នេះ​អាច​ជា​កំនែប្រែ​អាប់​ដែ​ត​ថ្មី​ពី​ម៉ូ​ដែល​ M5​ ប៉ុន្តែ​វា​មាន​ទំហំ​រាង​តូច​ជា​ម៉ូ​ដែល​នេះ​បន្តិច​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

M5s​ នឹង​បំពាក់​នូវ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.2”​ ប្រភេទ​ LCD​ ប្រើ​បន្ទះ​ឈី​ប​ MediaTek​ MT6753​ មាន​អង្គ​គណនា​ 8​ គ្រាប់​ប្រភេទ​ Octa-core​ Cortex-A53​ ល្បឿន​គណនា​ 1.3GHz​។​ ក្នុង​ឆ្នាំ​ 2017​ នេះ​ Meizu​ មាន​គម្រោង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីៗ​របស់​ខ្លួន​ចំនួន​ 6​ ស៊េរី​ដើម្បី​វាយលុក​ទីផ្សារ​ ហើយ​ M5s​ នេះ​គឺជា​ជំហាន​ដំបូង​នៅ​ដើមឆ្នាំ​ 2017​ នេះ​ ហើយ​ស្មា​ត​ហ្វូ​ន​បន្ទាប់​ទៀត​ដែល​នឹង​បង្ហាញ​វត្ត​មាននៅ​ខែ​កុ​ម្ភះ​អាច​ជា​ម៉ូ​ដែល​ Meizu​ 5S​។​ 

Meizu​ គឺជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​មួយ​ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ទាំង​ក្នុង​ទីផ្សារ​ប្រ​គូ​ត​ប្រជែង​ក្នុង​ប្រទេស​ចិន​ និង​ទីផ្សារ​សកល​។​ កាលពី​ឆ្នាំ​ 2016​ ក្រុមហ៊ុន​ចិន​មួយ​នេះ​លក់​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​បាន​មិន​តិច​ជាង​ 22​ លាន​គ្រឿង​នោះ​ទេ​ ដែល​នេះ​គឺជា​ភាព​ជោគជ័យ​មួយ​រឹតតែ​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ខិតខំ​ប្រឹង​ប្រែ​បន្ត​ទៀត​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​តែ​មាន​ភាព​ក្កៅ​គគុក​មួយ​នេះ​៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន