រឿងរ៉ាវដែលកំពុងតែនិយាយកាន់តែខ្លាំងឡើងៗពាក់ព័ន្ធជាមួយនឹងរន្ធដោតកាស 3.5mm Headphone Jack ដោយប្រើប្រាស់នូវប្រព័ន្ធ Bluetooth ជំនួសមកវិញ និងប្រព័ន្ធ Wireless គឺស្ថិតនៅក្នុងការពិភាក្សានៅឡើយទេ ថាតើក្រុមហ៊ុន Samsung ពិតជាបោះបង់ចោលនូវរន្ធដោតកាសនេះ សម្រាប់ម៉ូដែលទូរស័ព្ទថ្មី Galaxy S8 ពិតមែនឬអត់ ព្រោះថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជាក្រុមហ៊ុន Motorola, Apple និង HTC ក៏បានបោះបង់ចោលនូវរន្ធដោតកាសសម្រាប់ទូរស័ព្ទ Moto Z, iPhone 7 និង iPhone 7 Plus រួមទាំង HTC Bolt ផងដែរ។
យើងបានបញ្ជាក់ជាច្រើនសប្តាហ៍កន្លងមកហើយថា វាពិតជាអាចទៅរួចដែលថាទូរស័ព្ទស៊េរីថ្មី Galaxy S8 នឹងបោះបង់ចោលការប្រើប្រាស់នូវរន្ធដោតកាស 3.5mm Headphone Jack នោះ។ ព័ត៌មានដែលបានបែកធ្លាយនៅថ្ងៃនេះតាមរយៈ Slashleks គឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងបញ្ហានេះ។ សម្បកទូរស័ព្ទថ្មីដែលត្រូវបាន បែកធ្លាយមានការរចនារូបរាងប្លែកពី Galaxy S7, S7 Edge រួមទាំង Galaxy Note 7 ផងដែរ។ រឿងសំខាន់ទីមួយនោះគឺថា វាមានប៊ូតុង 3 ស្ថិតនៅផ្នែកខាងឆ្វេងនៃស្មាតហ្វូនថ្មីនេះ (ប៊ូតុងតម្លើងសំឡេង ប៊ូតុងបន្ថយសំឡេង និងប៊ូតុង Power/Standby) ដែលវាស៊ីគ្នាជាមួយនឹងរូបភាព Render ចេញពី Ghostek ដែលបង្ហាញថាវាមានប៊ូតុងនៅខាងឆ្វេងចំនួន 3។
មួយវិញទៀត កាមេរ៉ាដែលស្ថិតនៅផ្នែខាងក្រោយនោះក៏វាមានលក្ខណៈធម្មតាដូចមុនជាមួយនឹងរន្ធមួយនៅផ្នែកខាងលើសម្រាប់ដាក់ភ្លើង Flash ។ ជាក់ស្តែងតាមរូបភាពបង្ហាញនេះវាមានទីតាំងខុសពីនៅលើទូរស័ព្ទ Galaxy S7 និង S7 Edge ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការបែកធ្លាយមុននេះតាម Ghostek បង្ហាញថារូបភាព Renders មានលក្ខណៈខុសគ្នាពីអ្វីដែលយើងបានឃើញនៅពេលនេះ ដូចនេះវានៅតែមានសំណួរជាច្រើនដែលពាក់ព័ន្ធជាមួយនឹងទូរស័ព្ទ Galaxy S8 ។ ចំនែករន្ធដោតបន្ថែម microSD ត្រូវបានផ្លាស់ទីទៅដាក់នៅផ្នែកខាងលើវិញរបស់ទូរស័ព្ទ Galaxy S8 ដូចនេះទូរស័ព្ទ Samsung នៅតែរក្សាទុកកន្លែងសម្រាប់ធ្វើការបន្ថែមម៉េមូរីក្រៅបានដដែល។
អ្វីដែលសំខាន់ជាងគេបំផុតជាមួយនឹងសម្បកថ្មីរបស់ទូរស័ព្ទ Galaxy S8 នោះគឺថាផ្នែកខាងក្រោមរបស់ទូរស័ព្ទនេះ បានប្រើប្រាស់នូវកន្លែងសម្រាប់ដោតរន្ធផត USB-C (ដែលត្រូវបានប្រើប្រាស់នៅលើទូរស័ព្ទ Samsung Galaxy Note 7) ហើយវានៅតែរក្សាទុកនូវរន្ធដោតកាស 3.5mm Headphone Jack ដដែល។ ចំនែកប្រព័ន្ធបំពងសំឡេង Speakers ត្រូវបានផ្លាស់ទីពីផ្នែកខាងស្តាំងទៅកាន់ផ្នែកខាងឆ្វេងវិញ។
អ្វីដែលយើងបានឃើញនៅពេលនេះ គឺវាមានលក្ខណៈផ្ទុយគ្នាជាមួយនឹងរូបភាព Render របស់ Ghostek ។ អ្វីដែលយើងបានដឹងនោះ គឺថាក្រុមហ៊ុនផលិតសម្បកទូរស័ព្ទតែងតែផលិតនូវអ្វីដែលជាពាក្យចចាមអារ៉ាមបានលើកឡើង ហើយវាជាអ្វីដែលពួកគេគិតថាវាជារឿងពិត។ ហេតុនេះ ខ្ញុំពិតជាយល់ស្របជាមួយនឹងរូបភាពសម្បកទូរស័ព្ទ Galaxy S8 ស៊េរីថ្មីនេះ ដែលមានប្រភពចេញពី Slashleaks ប៉ុន្តែសម្រាប់ព័ត៌មានផ្សេងទៀតគឺត្រូវរង់ចាំសិន៕