SUGAR ដែលជាក្រុមហ៊ុនស្មាតហ្វូនរបស់ប្រទេសបារាំង ដែលជាប់ឈ្មោះឈានមុខគេក្នុងការរចនានូវត្បូង Swarovski Zirconia ដ៏មានតម្លៃបានខិតខំក្នុងការកែច្នៃប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការដាក់ត្បូងដ៏មានតម្លៃទាំងនេះ សម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទដៃទំនើបដែលផ្តល់នូវភាពស៊ីវិល័យទាន់សម័យ មិនធ្លាប់មានពីមុនមកនោះទេ។ ពេលនេះក្រុមហ៊ុន SUGAR បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន 2 ស៊េរីម៉ូដែលទៀតសម្រាប់ឆ្នាំ 2017 នេះដែលមានរូបរាងប្រណិតបំផុតមានឈ្មោះហៅថា F7 Mini និង Y7 MAX ដែលផ្តល់នូវជម្រើសដ៏ថ្លៃថ្នូរសម្រាប់អតិថិជនប្រើប្រាស់។ វាគឺជាលើកទីមួយហើយដែលក្រុមហ៊ុន Chunghwa Telecom និងក្រុមហ៊ុន Taiwan Mobile បានធ្វើការសហការគ្នា ដែលធ្វើអោយការនាំចេញស្មាតហ្វូននេះ ទៅកាន់ប្រទេសចិនកាន់តែមានភាពងាយស្រួល។
គ្រាប់ត្បូង Swarovski ចំនួន 20 គ្រាប់ត្រូវបានបំពាក់ជាមួយនឹងទូរស័ព្ទ SUGAR F7 Mini ដែលមានអេក្រង់ទំហំ 5 អ៊ីង កម្រិតភាពច្បាស់ Full HD រួមជាមួយនឹងអេក្រង់កញ្ចក់ពិសេសដែលអាចប្រើប្រាស់នៅក្រោមពន្លឺថ្ងៃបាន ហើយវានៅតែផ្តល់រូបភាពបានស្រស់ស្អាត និងច្បាស់ជានិច្ចមិនចាំភ្នែកនោះទេ។ វាប្រើប្រាស់នូវកាមេរ៉ា SONY 13 មេហ្គាភិចសែល HD Lens ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Focus Technology ការប្រើប្រាស់ល្បឿនចាប់រូបភាព Speed Focus ត្រឹមតែ 0.2 វិនាទីតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ រូបភាព ដែលទទួល បាននៅលើទូរស័ព្ទស៊េរីថ្មីនេះ ពិតជាស្រស់ស្អាត និងទាក់ទាញបំផុតលក្ខណៈបែបធម្មជាតិ។
ចំនែកទូរស័ព្ទ SUGAR Y7 Max វិញប្រើប្រាស់នូវត្បូង Swarovski ចំនួន 14 គ្រាប់ ហើយវាមានអេក្រង់ទំហំ 5.5 អ៊ីងដែលផ្តល់នូវភាពងាយស្រួលក្នុងការលេងហ្គេម ការកម្សាន្ត ហើយវាថែមទាំងជួយរក្សាថាមពលថ្មកុំឱ្យប្រើប្រាស់ច្រើនថែមទៀតផងពោលគឺថាប្រសិនបើលោកអ្នកប្រៀបធៀបជាមួយនឹងស្មាតហ្វូនផ្សេងសម្រាប់ថតរូបនោះវាចំនេញថាមពលថ្មដល់ទៅ 10% ។ ជាមួយនឹងការប្រើប្រាស់មុខងារ Ultra-Power Mode អាចធ្វើឱ្យថាមពលថ្មប្រើប្រាស់បានកានតែយូរ ហើយលោកអ្នកមិនចាំបាច់ព្រួយបារម្ភពីបញ្ហាថ្មនោះទេ ដូចនេះ លោកអ្នកអាចលេងអ្វីដែលលោកអ្នកចង់បានដោយស៊េរី។
សម្រាប់ការរចនារូបរាងត្បូង Swarovski ព័ទ្ធនៅពីខាងក្រៅនេះ ក្រុមហ៊ុន SUGAR បានទទួលការគាំទ្រកេរ្តិ៍ឈ្មោះល្បីរន្ទឺ ការពេញចិត្តការពេញនិយមប្រើប្រាស់តាំងពីឆ្នាំ 2014 មកម្ល៉េះ ហើយក្រុមហ៊ុននេះ ថែមទាំងឈ្នះពានរង្វាន់ Cross-Border Design Award ថែមទៀតផង ហើយសម្រាប់ឆ្នាំនេះ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ “2016 Bazaar Jewelry Design Award” ផងដែរ៕