no-alternative title

ក្រុមហ៊ុន​ LG​ បញ្ចេញ​វី​ដេ​អូ​ Teaser​ ថ្មី​របស់​ទូរស័ព្ទ​ LG​ G6​ ដែល​បំពាក់​មុខងារ​មិន​ជ្រាប​ទឹក​ និង​លក្ខណៈសម្បត្តិ​ជា​ច្រើន​ទៀត​ (មានវីដេអូ)

​ខណៈ​ពេល​ដែល​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ Mobile​ World​ Congress​ នៅ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​ បាន​នឹង​ខិត​ជិត​មក​ដល់​ហើយ​នោះ​ ក្រុម​ហុ​ន​ LG​ ក៏​បាន​ចាប់ផ្តើម​បញ្ចេញ​នូវ​វី​ដេ​អូ​ Teasers​ របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​ LG​ G6​ ផង​ដែរ​។​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ​បណ្តាញ​ YouTube​ នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​បាន​បង្ហាញ​នូវ​លក្ខណៈសម្បត្តិ​មួយ​ចំនួន​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​។​ នៅ​ក្នុង​វី​ដេ​អូ​នេះ​ គឺ​មានការ​ចាប់ផ្តើម​សាកសួរ​ទៅ​កាន់​ អតិថិជន​ជា​ច្រើន​អ្នក​អំពី​ស្មា​ត​ហ្វូ​ន​បែប​ណា​ដែល​ល្អ​បំផុត​សម្រាប់​ពួក​គេ​។​ អតិថិជន​ជា​ច្រើន​ បាន​បញ្ជាក់​ពី​តម្រូវការ​របស់​ពួក​គេ​ ដែល​ចង់បាន​នូវ​ទូរស័ព្ទ​ ដែល​មាន​អេ​ក្រង់​ធំ​ ដែល​អាច​ប្រើប្រាស់​ដោយ​កាន់តែ​ដៃ​ម្ខាង​ ធន់​រឹង​ម៉ាំ​ កាមេរ៉ា​ថតរូប​ច្បាស់​ និង​បំពាក់​មុខងារ​មិន​ជ្រាប​ទឹក​។​ បន្ទាប់​មក​ ក្រុមហ៊ុន​ LG​ បាន​ធ្វើការ​បញ្ចូល​នូវ​គំនិត​ទាំង​អស់នោះ​ចូល​ទៅ​ក្នុង​រូប​ទូរស័ព្ទ​មួយ​ជា​ មួយ​នឹង​ពាក្យ​មួយ​ឃ្លា​នៅ​ពេល​បញ្ជ​ប់​វី​ដេ​អូ​ថា​ បំណង​ប្រថា្ន​របស់​អតិថិជន​ នឹង​ក្លាយជា​ការ​ពិត​នៅ​ក្នុង​ខែកុម្ភៈ​ ឆ្នាំ​ 2017​ ខាង​មុខ​នេះ​។​

​រហូត​មក​ដល់​ពេល​នេះ​ ក្រុមហ៊ុន​ LG​ នៅ​មិន​ទាន់​បាន​បញ្ជាក់​អំពី​ឈ្មោះ​របស់​ស្មា​ត​ហ្វូ​ន​នេះ​ក្តី​ ប៉ុន្តែ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ Skott​ Ahn​ ដែល​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ LG​ បញ្ជាក់​ទៅ​កាន់​កាសែត​ Wall​ Street​ Journal​ កាលពី​ថ្ងៃ​ទី​ 4​ ខែមករា​ថា​ វី​ដេ​អូ​នេះ​ ពិតជា​និយាយ​អំពី​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឆ្នាំ​ 2017​ របស់​ក្រុមហ៊ុន​ LG​ ដែល​មានឈ្មោះ​ថា​ LG​ G6​ ។​ លក្ខណៈសម្បត្តិ​មួយ​ចំនួន​របស់​ទូរស័ព្ទ​នេះ​ ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​វី​ដេ​អូ​ដោយ​ក្រុមហ៊ុន​ LG​ ផ្ទាល់​ និង​តាម​រយៈពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទៀត​អំពី​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​។​ លក្ខណៈសម្បត្តិ​មួយ​ដែល​បានដឹង​នេះ​ គឺ​អេ​ក្រង់​ទំហំ​ 5.7​ អ៊ី​ង​កម្រិត​ភាព​ច្បាស់​ QHD+​ 18:9​ Display​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ក្រុមហ៊ុន​ LG​ Display​ កាលពី​ថ្ងៃ​អង្គារិ៍​។​ អេ​ក្រង់​នេះ​ ហាក់ដូចជា​លក្ខណៈសម្បត្តិ​ពិសេស​មួយ​ក្នុង​ចំណោម​លក្ខណៈសម្បត្តិ​ជា​ច្រើន​ទៀត​របស់​ទូរស័ព្ទ​មួយ​នេះ​ព្រោះថា​ វា​មាន​កម្រិត​ភាព​ច្បាស់​ខ្ពស់​ជាង​អេ​ក្រង់​ QHD​ ធម្មតា​ (2880​ x​ 1440p​ ប្រៀបធៀប​ជាមួយនឹង​ 2560​ x​ 1440p)​ ដែល​មាន​កម្រិត​ Display​ Ratio​ 18:9​ ខ្ពស់​ជាង​ 16:9​ រួម​ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.7​ អ៊ី​ង​ដែល​ជា​ទំហំ​មួយ​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ Samsung​ Galaxy​ Note​ 6​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​សម្រាប់​បន្ទះ​អេ​ក្រង់​នៃ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ ត្រូវ​បាន​ គេ​រំពឹង​ថា​ នឹង​ប្រើប្រាស់​នូវ​ Touch​ Sensor​ ដែល​ដាក់​បង្កប់​នៅ​ពីក្រោម​អេ​ក្រង់​ផ្ទាល់​តែ​ម្តង​។​ ក្រុមហ៊ុន​ LG​ បាន​អះអាង​ថា​ អេ​ក្រង់​នេះ​ អាច​សន្សំ​សំចៃ​ថាមពល​បាន​ជាង​ 30%​ បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​អេ​ក្រង់​ផ្សេង​ដែល​មាន​ទំហំ​ប៉ុនគ្នា​។​ លក្ខណៈសម្បត្តិ​ពិសេស​មួយទៀត​ដែល​បាន​ចង្អុលបង្ហាញ​នៅ​ក្នុង​វី​ដេ​អូ​នេះ​គឺ​រូបរាង​ខាងក្រៅ​ដែល​មាន​គែម​ស្តើង​ដែល​មាន​កម្រាស់​ប្រហែល​ 1​ មី​លី​ម៉ែត្រ​ភ្ជាប់​ជាមួយនឹង​ស៊ុម​ព័ទ្ធ​នៅ​លើ​កញ្ចក់​អេ​ក្រង់​កម្រាស់​ 0.2​ មី​លី​ម៉ែត្រ​ និង​កម្រាស់​ផ្នែក​បាត​ 0.54​ មី​លី​ម៉ែត្រ​។​ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នោះ​ទៀត​ មុខងារ​មិន​ជ្រាប​ទឹក​ដែល​បាន​បំពាក់​នៅ​លើ​ទូរស័ព្ទ​ LG​ G6​ ល្បី​ថា​អាច​ស្ថិត​នៅ​ក្រោម​ទឹកបាន​យូរ​ច្រើន​ម៉ោង​ថែម​ទៀត​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន