កម្មវិធី CES (Consumer Electronics Show) 2017 គឺជាព្រឹត្តិការណ៍ពិភពលោក ដែលដាក់តាំងបង្ហាញផលិតផលអេឡិចត្រូនិចដ៏ធំប្រចាំឆ្នាំ 2017 ។ ឆ្នាំនេះ គឺជាការគំរប់ខួបលើកទី 50 របស់ CES ដែលបាន រៀបចំកម្មវិធីនេះ (1967–2017) ហើយព្រឹត្តិការណ៍ពិភពលោក CES នេះ បានក្លាយជាចំនុចចាប់ផ្ដើមសំរាប់ការឆ្នៃប្រឌិតថ្មី នឹងបច្ចេកវិទ្យាថ្មីៗដែលនឹង ផ្លាស់ប្តូរពិភពលោករបស់យើង។ ព្រឹត្តិការណ៍នេះរៀបចំឡើងជារៀងរាល់ឆ្នាំ នៅក្នុងរដ្ធ LAS VEGAS, USA៕ វាជាកន្លែងដែលប្រមូលផ្ដុំទៅដោយ ការបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីៗ ការឆ្នៃប្រឌិតដ៏អស្ចារ្យ។
នៅក្នុងព្រឹត្តិការណ៍ CES 2017, ក្រុមហ៊ុន LG ក៏បានបង្ហាញនៅប្រភេទ ទូរទស្សន៏ស៊េរីថ្មី ដែលស្ដើងបំផុត OLED TV flagship និងផលិតផលបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងទៀតផងដែរ ។ សំរាប់ឆ្នាំ 2017, LG បានបង្ហាញនៅប្រភេទ ទូរទស្សន៏ OLED 4K ស៊េរីថ្មី គឺ LG W7 4K OLED ដែលមានរូបរាងស្ដើងហួសពីការគិត ។ ទូរទស្សន៏ LG ស៊េរី W7 បានបង្ហាញគំរូនៅក្នុងកម្មវិធី CES 2016 ម្តងរួចមកហើយ ហើយវានិងបង្ហាញរូបរាងពិតជាផ្លូវការនៅក្នុងឆ្នាំ 2017 នេះ ។ ប្រភេទទូរទស្សន៏ ដែលត្រូវបង្ហាញនៅក្នុងប្រតិការណ៏ពិភពលោក CES 2017 គឺប្រភេទ LG W7 ។ សំរាប់ពាក្យ “ W “ សំដៅទៅលើការច្នៃប្រឌិតថ្មីរបស់ទូរទស្សន៏សំរាប់ភ្ជាប់ទៅនិងផ្ទៃជញ្ជាំង។
LG W7 ចែកចេញជាពីរផ្នែកគឺ អេក្រង់ដ៏ធំ និង ឧបករណ៏បំពងសំឡេង Dolby Atmos Soundbar នៅពីក្រោមដាច់ដោយទ្បែក ។ ម្យ៉ាងវិញទៀតរាល់ការដោតបន្ថែមនៅឧបករណ៏ផ្សេងៗទៅទូរទស្សន៏ដូចជា HDMI ជាដើមគឺដោតតាមរយះ Soundbar។ សំរាប់ អេក្រង់របស់ទូរទស្សន៏ស៊េរីថ្មី LG W7 គឺភ្ជាប់ទៅនិង ឧបករណ៏បំពងសំឡេង (Soundbar) តាមរយៈខ្សែរដោត (Cable)។ យ៉ាងណាមិញសំរាប់ប្រភេទ LG W-Series មិនអាចដាក់បញ្ឈរបានដូចប្រភេទ ទូរទស្សន៏ OLED ផ្សេងៗនោះទេ ប៉ុន្ដែវាផលិតឡើងសំរាប់ភ្ជាប់ទៅនិងផ្ទៃជញ្ចាំង ដោយបន្ទះដែកឆក់ (magnetic bracket) តែម្ដង ។ LG W-Series ជាប្រភេទទូទស្សន៏ដែលអាចប្រើបានជាមួយ HDR , HDR10, Dolby Vision, and HLG.ជាដើម ។
តើទូទស្សន៏ LG W-Series ស្ដើងកំរិតណា ? ជាក់ស្ដែង LG W-Series គឺស្ដើងដូចជាកាក់ពីរភ្ជាប់គ្នា។ បើយោងតាមប្រសាសន៏របស់លោក Tim Alessi ប្រធានផ្នែកអភិវឌ្បន៍ផលិតផលរបស់ LG បានអោយដឹងថា ទូទស្សន៏ LG W-Series អាចមានតម្លៃថ្លៃជាង ប្រភេទ OLED TV ស៊េរីចាស់ ដល់ទៅពីរដង តែយ៉ាងណាមិញពុំទាន់មានការបង្ហាញតម្លៃជាក់លាក់របស់ LG W-Series នៅឡើយទេ។ ជាមួយគ្នានេះ ក៏មានផលិតផលផ្សេងទៀៗជាច្រើន ដែល ក្រុមហ៊ុន LG បានបង្ហាញនៅក្នុង CES press day 2017 ផងដែរ នៅកក្នុងនោះរួមមានដូចជា LG Smart InstaView Door-in-Door Refrigerator, Hub Robot, Robo Mower, Airbot, Super UHD TV's, The OLED Family, UHD BluRay player, Quad Wash Dishwashers, to name the notable ones.