សូមក្រឡេកមើលរូបភាព Render ថ្មីនេះ បានបង្ហាញយ៉ាងច្បាស់ថាប៊ូតុង Home គឺលែងមានទៀតហើយ! ប្រសិនបើយើងជឿជាក់ទៅលើរូបភាពសម្បកទូរស័ព្ទរបស់ទូរស័ព្ទស៊េរីថ្មី Samsung Galaxy S8 Edge ដែលបានចែកចាយនាពេលថ្មីៗនេះ វាពិតជាមានលក្ខណៈដូចគ្នាមែនទែន។ ក្រុមហ៊ុន MobileFun របស់ប្រទេសអង់គ្លេសដែលលក់គ្រឿងបន្លាស់ទូរស័ព្ទបានធ្វើការរចនាតាមរូបរាងរូបភាព Render ទូរស័ព្ទស៊េរីថ្មី ហើយនៅពេលដែលទូរស័ព្ទស៊េរីថ្មីបានធ្វើការប្រកាសបង្ហាញវត្តមាននោះគេសង្កេតឃើញថាវាពិតជាមានរូបរាងដូចទៅនឹងសម្បកទូរស័ព្ទថ្មីនេះ។
ក្រុមហ៊ុនផលិតសម្បកទូរស័ព្ទដូចជា ក្រុមហ៊ុន Olixar តែងតែបង្កើតនូវរូបភាព Render តាមរយៈរូបភាពពាក្យចចាមអារ៉ាម ការបែកធ្លាយនាៗ និងការរចនារូបរាងទូទៅរបស់ទូរស័ព្ទស៊េរីថ្មី ដូច្នេះរូបភាពរបស់ទូរស័ព្ទ Galaxy S8 Edge ស៊េរីថ្មីនេះពិតជាមានរូបរាងប្រហាក់ប្រហែលគ្នាមែន។ អ្វីដែលយើងបានមើលឃើញនៅពេលនេះគឺស៊ុមគែមព័ទ្ធជុំវិញអេក្រង់កាន់តែតូចដោយសារតែអវត្តមាននៃប៊ូតុង Home Key ចំនែកភ្លើង LED Flash/Pulse Meter បានបំពាក់នៅផ្នែកខាងក្រោយនៃផ្នែកខាងលើនៃកាមេរ៉ា។ បន្ថែមពីនេះទៅទៀត រូបភាព Render របស់ទូរស័ព្ទនេះប្រើប្រាស់នូវអេក្រង់កោង Dual Edge Display ថែមទៀត។
រូបភាព Wallpaper ដែលបានប្រើប្រាស់នៅលើទូរស័ព្ទនេះពិតជាគួរឱ្យចាប់អារម្មណ៍មែនទែនដែលមានលេខសម្គាល់ 8 ហើយយើងក៏ធ្លាប់បានឃើញមានលេខ 7 ពណ៌ខៀវនៅលើរូបភាព Renders របស់ទូរស័ព្ទ Galaxy S7 និង S7 Edge ។ សម្រាប់ព័ត៌មាននេះប្រហែលជាគ្រាន់តែទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះពីអ្នកប្រើប្រាស់ ប៉ុន្តែសម្រាប់រូបភាព Renders នេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ហើយមនុស្សជាច្រើននាក់ជឿជាក់ថាវាពិតជារូបភាពពិតប្រាកដរបស់ Galaxy S8 Edge ពិតមែន៕