no-alternative title

LG​ បញ្ជាក់​ថា​ ថាមពល​ថ្ម​ ដែល​បំពាក់​នៅ​លើ​ទូរស័ព្ទ​ LG​ G6​ ​មិន​ឡើងក​ម្តៅ​ខ្លាំង​នោះ​ទេ​

​ដើម្បី​ធ្វើការ​ការពារ​នូវ​ការ​កើនឡើង​កម្តៅ​ខ្លាំង​នៃ​ថាមពល​ថ្ម​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ LG​ G6​ ក្រុមហ៊ុន​ LG​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​នឹង​ប្រើប្រាស់​នូវ​បំពង់​កម្តៅ​ទង់ដែង​មួយ​សម្រាប់​សាយភាយ​កម្តៅ​នៅ​ជុំវិញ​នោះ​បាន​។​ ជាមួយនឹង​បំពង់​កម្តៅ​ក្នុង​ក្នុង​ទូរស័ព្ទ​នេះ​ ថាមពល​ថ្ម​ នឹង​មិន​ឡើងក​ម្តៅ​ខ្លាំង​នោះ​ទេ​ សូ​ម្បី​តែ​សីតុណ្ហភាព​ឡើង​ខ្ពស់​ទៅ​ដល់​ 150​ ដឺ​ក្រេ​ក៏​ដោយ​។​ បច្ចេកវិទ្យា​មួយ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ថាមពល​ថ្ម​ជា​ច្រើន​របស់​កុំព្យូទ័រ​លើ​តុ​ កុំព្យូទ័រ​យួរដៃ​ និង​ស៊េរី​ Notebook​ ផង​ដែរ​ហើយ​វា​អាច​ធ្វើការ​បន្ថយ​សីតុណ្ហភាព​ពី​ 6%​ ទៅ​ 10%​ ថែម​ទៀត​ផង​។​ 

​ទូរស័ព្ទ​ស៊េរី​ថ្មី​  LG​ G6​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ដាក់​ផ្នែក​ដែល​កើនឡើង​កម្តៅ​ខ្លាំង​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​។​ ក្រុមហ៊ុន​ LG​ កំពុង​តែ​ព្យាយាម​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​ដើម្បី​ឱ្យ​ទូរស័ព្ទ​ LG​ G6​ នេះ​មាន​លក្ខណៈ​ផ្សេង​គ្នា​ពី​ទូរស័ព្ទ​ Galaxy​ S8​ របស់​ក្រុមហ៊ុន​ Samsung​ ។​ ក្នុង​ការ​សន្យា​ប្រើប្រាស់​ថាមពល​ថ្ម​ ដែល​មាន​សុវត្ថិភាព​នៅ​ក្នុង​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ ក្រុមហ៊ុន​ LG​  រំពឹង​ថា​ការ​លក់​នឹង​មានការ​កើនឡើង​ និង​ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​ដែល​ភ័យ​ខ្លាច​រឿង​ផ្ទុះ​ Samsung​ Galaxy​ Note​ 7​ កាលពី​ឆ្នាំ​មុន​នេះ​ រហូត​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ Samsung​ ប្រកាស​ប្រមូល​ជា​លើក​ទី​ 2​ ពី​ទីផ្សារ​ពិភពលោក​ទាំងអស់​ និង​ផ្អាក​ឈប់​ផលិត​ទាំងស្រុង​តែ​ម្តង​។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ ក្រុមហ៊ុន​ LG​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​កំពុង​តែ​ធ្វើការ​តេស្ត​សាកល្បង​ទៅ​លើ​ថាមពល​ថ្ម​សម្រាប់​ប្រើប្រាស់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​ដែល​មាន​សីតុណ្ហភាព​កើនឡើង​ 15%​ ជាង​ថ្ម​ស្តង់ដារ​ប្រើប្រាស់​នៅ​សហរដ្ឋ​អា​មេ​រិច​ និង​សហភាព​អ៊ឺ​រ៉ុ​ប​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ក្រុមហ៊ុន​ LG​ ក៏​ត្រៀមខ្លួន​ក្នុង​ការ​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​ចូល​ទៅ​កាន់​ទីផ្សារ​មុន​ពេល​ដែល​ក្រុមហ៊ុន​ Samsung​ ធ្វើការ​ប្រកាស​បង្ហាញ​លក់​ទូរស័ព្ទ​ Samsung​ Galaxy​ S8​ ។​ ទូរស័ព្ទ​ LG​ G6​ ប្រហែលជា​ប្រកាស​បង្ហាញ​វត្ត​មាននៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ MWC​ នៅ​ខែ​ក្រោយ​នេះ​ហើយ​ប្រហែលជា​ដាក់​លក់​នៅ​ថ្ងៃ​ទី​ 10​ ខែមីនា​ ចំនែក​ទូរស័ព្ទ​ Galaxy​ S8​ ប្រហែលជា​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ MWC​ ផង​ដែរ​ ប៉ុន្តែ​ការ​ដាក់​លក់​ប្រហែលជា​ត្រូវ​រង់ចាំរ​ហូ​ដល់​ខែមេសា​។​ ការ​ពន្យារពេល​នេះ​ដើម្បី​ឱ្យ​រោងចក្រ​ផលិត​ធ្វើការ​តេស្ត​សាកល្បង​ថ្ម​ថា​ពិតជា​មិន​មាន​បញ្ហា​សារ​ជា​ថ្មី​ដូច​ Samsung​ Galaxy​ Note​ 7​ នោះ​ទេ​។​

​លោក​ Lee​ Seok-jong​ បាន​និយាយ​ថា​ យើង​នឹង​ធ្វើការ​បង្កើន​នូវ​សុវត្ថិភាព​ និង​គុណភាព​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ពួក​យើង​ព្រោះ​អតិថិជន​ជា​ច្រើន​កំពុង​តែ​ត្រូវការ​ទូរស័ព្ទ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​។​ យើង​កំពុង​តែ​ធ្វើការ​ផលិត​នូវ​ថាមពល​ថ្ម​ដែល​មាន​សីតុណ្ហភាព​ខ្ពស់​ជាង​មុន​ដល់​ទៅ​ 15%​ ខ្ពស់​ជាង​ស្តង់ដារ​ថ្ម​ ដែល​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ និង​សហភាព​អ៊ឺ​រ៉ុ​ប​។​ ថាមពល​ថ្ម​នេះ​កំពុង​តែ​ធ្វើការ​តេស្ត​សាកល្បង​ជា​ច្រើន​វិធី​ដូច​ជា​ការ​ទម្លាក់​វត្ថុ​ធ្ងន់​លើ​ ការ​សង្កត់ពីលើ​ និង​វិធី​ជា​ច្រើន​ទៀត​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន