no-alternative title

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Ford​ បង្ហាញ​ពី​គម្រោង​ផែនការ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​

​ជំនួញ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ Ford​ មាន​គម្រោង​ក្នុង​ការ​វិវត្តន៍​ទៅ​មួយ​ជំហាន​ទៀត​ ហើយ​នា​ពេល​ណាមួយ​ក្នុង​ពេល​អនាគត​ឆាប់ៗ​នេះ​។​ ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​នេះ​ មាន​គម្រោង​ផែនការ​ធំៗ​ ជា​ច្រើន​ក្នុង​ការ​ផ្លាស់​ប្តូរ​ពី​ក្រុមហ៊ុន​លក់​ឡាន​ ទៅ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​សារៈសំខាន់​សម្រាប់​វិស័យ​ចល័ត​ទាំងអស់​។​ ក្រោម​ការ​ដឹកនាំ​របស់​នាយក​ប្រតិបត្តិ​លោក​ Mark​ Fields​ ក្រុមហ៊ុន​ Fords​ បាន​ធ្វើការ​វិនិយោគ​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​រថយន្ត​ស្វ័​យ័​ត​ រថយន្ត​ ដែល​ប្រើប្រាស់​អគ្គី​ស​នី​ និង​សេវា​ម្ម​ដឹក​ជញ្ជូន​ ដើម្បី​ប្រែក្លាយ​ក្រុមហ៊ុន​មួយ​នេះ​ ជា​ទម្រង់​ថ្មី​មួយទៀត​នៅ​ក្នុង​សម័យកាល​ថ្មី​នេះ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ថ្មីៗ​នេះ​ មាន​ស្ត​ប័នជា​ច្រើន​ក៏​មានឱកាស​ក្នុង​ការ​និយាយ​ជាមួយនឹង​លោក​ Fields​ អំពី​ផែនការ​ថ្មី​ របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​រថយន្ត​អគ្គី​ស​នី​ និង​គម្រោង​ផែនការ​នៅ​ក្នុង​សេវាកម្ម​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​រថយន្ត​មួយ​នេះ​។​ ក្រុមហ៊ុន​ Ford​ ក៏​ដូច​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ទៀត​កំពុង​តែ​ជម្រុញ​ខ្លាំង​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​។​ ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុស​ពី​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ Ford​ នឹង​បញ្ចប់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​ 2021​ ហើយ​ វា​អាច​បើកបរ​បាន​ដោយ​មិន​ចាំបាច់​មាន​មនុស្ស​បញ្ជា​នោះ​ទេ​។​ ​នៅ​ក្នុង​ការ​អភិវឌ្ឍ​នេះ​ រថយន្ត​នេះ​ មិន​មាន​ហ្វ្រាំង​ ហ្គែ​រ​ និង​ចង្កូត​នោះ​ទេ​។​ លោក​ Fields​ និយាយ​ថា​ រថយន្ត​នេះ​ ជា​ប្រភេទ​ Hybrid​ ហើយ​អាច​ថែម​ទាំង​អាច​ជិះ​កាត់​កន្លែង​ដែល​ធ្លាក់​ព្រិល​បាន​ថែម​ទៀត​ផង​។​ ក្រុមហ៊ុន​ Ford​ ត្រៀមខ្លួន​ក្នុង​ការ​នាំ​យក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ ដើម្បី​បង្កើត​នូវ​ឱកាស​អាជីវកម្ម​ជា​ច្រើន​ទៀត​ពិសេស​នៅ​ក្នុង​តំបន់​ទីក្រុង​។​ 

​លោក​ Fields​ បាន​និយាយ​ថា​ “​គោលដៅ​របស់​យើង​នៅ​លើ​វិស័យ​រថយន្ត​ស្វ័យប្រវត្តិ​នេះ​ គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​ស្ថាបនិក​លោក​ Henry​ Ford​ ដែល​ប្រឹងប្រែង​ទៅ​លើ​បច្ចេកវិទ្យា​មួយ​នេះ​។​ យើង​មិន​គ្រាន់តែ​ផលិត​រថយន្ត​ទំនើប​សម្រាប់​អ្នក​ដែល​អាច​ទិញ​រថយន្ត​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណោះ​ទេ​ គោលដៅ​របស់​យើង​គឺ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទាំង​អស់នេះ​សម្រាប់​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​យក​ទៅ​ប្រើប្រាស់​បាន​។​ ក្រុមហ៊ុន​ Ford​ នៅ​មិន​ទាន់​បាន​ប្រកាស​ពី​ទីកន្លែង​ដែលរ​យន្ត​បើកបរ​ដោយ​ខ្លួនឯង​ធ្វើការ​តេស្ត​សាកល្បង​នោះ​ទេ​ ប៉ុន្តែ​លោក​ Fields​ បាន​បន្ថែម​ថា​ ក្រុមហ៊ុន​ Ford​ ស្វាគមន៍​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយនឹង​សេវាកម្ម​ឡាន​តាក់ស៊ី​ ឬ​សេវាកម្ម​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​។​

​លោក​ Fields​ និយាយ​ថា​ “​ប្រសិនបើ​អ្នក​គិត​ទៅ​លើ​ទីផ្សារ​ជា​ច្រើន​នោះ​ ជាក់ស្តែង​ណាស់​ គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ រថយន្ត​ ដែល​បើកបរ​ដោយ​ខ្លួនឯង​ នឹង​សំបូរ​ជាក់​ជា​មិន​ខាន​នៅ​ក្នុង​ទីក្រុង​ ប៉ុន្តែ​បើ​នៅ​ជាយក្រុង​ ឬ​ជនបទ​ប្រហែលជា ​វា​មិន​អាច​នោះ​ទេ​។​ នៅ​ទីក្រុង​ វា​មានរ​យន្ត​ជា​ច្រើន​ ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​របស់​ពួក​គេ​ហើយ​យើង​ចង់​បន្ត​ការ​រីក​លូតលាស់​នៅ​ទី​នេះ​។​”​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​កើនឡើង​នៃ​រថយន្ត​អគ្គី​ស​នី​ និង​រថយន្ត​ដែល​បើកបរ​ដោយ​ខ្លួនឯង​បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ Ford​ ធ្វើការ​ពិចារណា​ឡើង​វិញ​ទាំងស្រុង​ទៅ​លើ​វិធី​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​។​ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន