ថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសកូរ៉េបានអះអាងថា វាពិតជាមិនមែនជារឿងចៃដន្យនោះទេ ដែលទូរស័ព្ទស៊េរីថ្មី Galaxy A 2017 បានពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាខាងមុខនោះ។ របាយការណ៍មួយបានបញ្ជាក់ទៀតថា នៅឆ្នាំនេះ ក្រុមហ៊ុន Samsung បានធ្វើការសម្រេចចិត្តក្នុងការផ្តោតទៅលើការពង្រឹងឱ្យកាន់តែប្រសើរទៅលើកាមេរ៉ាខាងមុខសម្រាប់ការថតរូប Selfies បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានទទួលជោគជ័យរួចមកហើយទៅលើប្រព័ន្ធកាមេរ៉ាខាងក្រោយដែលប្រើប្រាស់នូវមុខងារ Dual Pixel Autofocusing System នៅក្នុងឆ្នាំ 2016 នោះ។
ទូរស័ព្ទ Galaxy A7 និង A5 (2017) ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 16 មេហ្គាភិចសែលដែលមានទំហំដូចកាមេរ៉ាខាងក្រោយដែរ ខណៈពេលដែលទូរស័ព្ទ Galaxy A3 មានកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល ហើយទូរស័ព្ទត្រកូល Galaxy A (2017) ទាំងអស់នេះសុទ្ធតែធ្វើការពង្រឹងសមត្ថភាពពីការប្រើប្រាស់កាមេរ៉ាទំហំ 5 មេហ្គាភិចសែលទាំងអស់ដែលក្រុមហ៊ុន Samsung បានប្រើប្រាស់នៅលើទូរស័ព្ទ Samsung Galaxy S7 និង S7 Edge កាលពីឆ្នាំមុននេះ។ យ៉ាងណាមិញ សម្រាប់ទូរស័ព្ទ Samsung Galaxy S8 ត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែលដែលភ្ជាប់ជាមួយនឹងមុខងារ Autofocus Actuator ជំនួសទៅលើការប្រើប្រាស់នូវប្រព័ន្ធ VCM ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់នូវ AF Module កាន់តែតូចជាងមុន។
ភាគច្រើនកាមេរ៉ាខាងមុខគឺប្រើប្រាស់នូវប្រព័ន្ធ Fixed Focus ហើយមុខងារប្រព័ន្ធ Autofocusing ត្រូវបានប្រើប្រាស់នៅលើកាមេរ៉ាផ្នែកខាងក្រោយ ប៉ុន្តែសព្វថ្ងៃនេះមុខងារនេះត្រូវបានប្រើប្រាស់សម្រាប់ជាមុខងារសំខាន់សម្រាប់កាមេរ៉ាផ្នែកខាងមុខ។ ក្រុមហ៊ុន Samsung បានសន្និដ្ឋានថា ការ Upgrade នេះគឺជាអ្វីដែលអ្នកប្រើប្រាស់ចង់បាន និងត្រូវការ។ នេះមិនមែនជាលើកទី 1 នោះទេដែលយើងធ្លាប់បានលឺថាទូរស័ព្ទ Galaxy S8 នឹងដកចេញនឹងមុខងារ Fixed Focus សម្រាប់កាមេរ៉ាផ្នែកខាងមុខ បន្ថែមពីនេះទៅទៀតទូរស័ព្ទស៊េរី Galaxy J Series (2017) ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងខែមីនាខាងមុខនេះត្រូវបានប្រភពឧស្សាហកម្មជាច្រើនបញ្ជក់ថានឹងធ្វើការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាខាងមុខផងដែរ៕