no-alternative title
no-alternative title

ទីបំផុត Ford ចេញភីកអាប់ Ranger MS-RT ប្រើម៉ាស៊ីន Plug-in Hybrid ថ្មី សមត្ថភាពកាន់តែអេម!

នេះគឺជាឡានភីកអាប់ Ford MS-RT PHEV ថ្មី ដែលទើបតែបានបង្ហាញខ្លួនសម្រាប់ទីផ្សារអឺរ៉ុប ខណៈតម្លៃរបស់វាមិនទាន់ត្រូវបានបង្ហាញឡើយ។ Ford MS-RT PHEV ថ្មីនេះ បំពាក់ម៉ាស៊ីនកូនកាត់ ចំណុះ 2.3L Turbo ទំហំ 4 ស៊ីឡាំង និងម៉ូទ័រអគ្គិសនី 1 មានកម្លាំងសរុប 277 HP និង កម្លាំងរមួល 697 NM ដំណើរការដោយប្រអប់លេខអូតូ 10 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 ហៅថា e4WD System។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីមានកម្លាំងម៉ាស៊ីនខ្លាំងជាងមុន ភីកអាប់មួយនេះក៏មានសមត្ថភាពអាចបើកបរ ដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ដល់ 40KM អរគុណដល់អាគុយទំហំ 11.8 kWh របស់វា។​ លើសពីនេះទៅទៀត វាមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ 3.5 តោន និង ដឹកបានទម្ងន់ 1 តោន ផងដែរ។

យ៉ាងណាក៏ដោយ ភីកអាប់ Ford MS-RT PHEV ថ្មីនេះ មានកម្ពស់ទាបជាង Ranger ធម្មតា 40mm ដោយសារតែការបំពាក់ប្រព័ន្ធជើងក្រោមបែបស្ព័រថ្មី ហើយបានបំពាក់កាងលៀន, ប៉ាណាមុខរាងសំបុកឃ្មុំ, កាងមុខក្រោយថ្មី, កាងលំហូរខ្យល់ Diffuser, កាង Spoiler និង យ៉ាន់កង់ទំហំ 21 អ៊ីញ ប្រភេទ Diamond-Cut Alloy ទៀតផង។

ចំណែកឯផ្នែកខាងក្នុងវិញ វាបានបំពាក់ស្បែកប្រភេទ ECO Leather មានហាយឡាយថ្នេរដេរពណ៌ខៀវ, ដៃចង្កូតស្ព័រ, កៅអីប្រភេទ Bucket Seats និង ឡូហ្គូ MS-RT មានភ្លើងបំភ្លឺ ទៀតផង។ សម្រាប់ Option វិញ មានដូចជា អេក្រង់កម្សាន្ត ទំហំ 12 អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់ និង ប្រព័ន្ធជំនួយការបើកបរ ADAS មកស្តង់ដារ ជាច្រើន ផងដែរ។

សូមបញ្ជាក់ឲ្យដឹងដែរថា ភីកអាប់ Ford MS-RT PHEV ថ្មីនេះ នឹងដាក់ឲ្យបញ្ជាទិញនៅទូទាំងទីផ្សារអឺរ៉ុប និងចក្រភពអង់គ្លេស នៅចុងឆ្នាំ 2025 នេះ តែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍